កីឡា
សហព័ន្ធបាល់ទះចាប់ផ្តើមពង្រឹងជម្រើសជាតិត្រៀមពានអន្តរជាតិ៤ឆ្នាំនេះ
សហព័ន្ធកីឡាបាល់ទះកម្ពុជាបានចាប់ផ្តើមរៀបចំផែនការដើម្បីពង្រឹកក្រុមជម្រើសជាតិទាំងកម្រិតយុវជន និងជម្រើសទី១សម្រាប់ការត្រៀមខ្លួនប្រកួតពានរង្វាន់អន្តរជាតិជាច្រើនដ៏សំខាន់នៅក្នុងឆ្នាំ២០២៥។

លោក អាំង សិរីពិសិដ្ឋ
លោក អាំង សិរីពិសិដ្ឋ អនុប្រធាន និងជាអគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជាបានបើកកិច្ចប្រជុំដោយមានលោកគ្រូបង្វឹក Li Jun និងលោកគ្រូបង្វឹក Prayoocncharn ដែលជាគ្រូបង្វឹកថ្មីម្នាក់ទៀតចូលមកពង្រឹកក្រុមជម្រើសជាតិកម្ពុជា។ កិច្ចប្រជុំនេះផ្តោតសំខាន់លើផែនការហ្វឹកហាត់របស់ក្រុមបាល់ទះជម្រើសជាតិកម្ពុជាទាំងកម្រិតយុវជន និងឈុតធំ។
ការដាក់ចេញផែនការសកម្មភាពហ្វឹកហាត់នេះគឺជាការត្រៀមខ្លួនក្នុងការចូលរួមប្រកួតពានរង្វាន់សំខាន់ៗជាច្រើននៅក្នុងឆ្នាំ២០២៥មានដូចជា ពានរង្វាន់អន្តរជាតិកោះតៃវ៉ាន់ ពានរង្វាន់អន្តរជាតិនៅប្រទេសបារ៉ែន ពានរង្វាន់លំដាប់ទី១អាស៊ាន SEA V. League និងកីឡាស៊ីហ្គេម លើកទី៣៣ នៅប្រទេសថៃ។

រូបភាពផេកលោក អាំង សិរីពិសិដ្ឋ
សហព័ន្ធកីឡាបាល់ទះកម្ពុជាត្រូវបានអ្នកគាំទ្រមើលឃើញពីការអនុវត្តជាក់ស្តែង និងច្បាស់លាស់សម្រាប់ការត្រៀមខ្លួនឲ្យបានល្អ។ ជាក់ស្តែង ការសម្ងំហ្វឹកហាត់សម័យកាលកូវីដ-១៩ បានផ្តល់ផលវិជ្ជមានក្នុងការឈ្នះមេដាយសំរិទ្ធស៊ីហ្គេម ជាលើកដំបូងកាលពីឆ្នាំ២០២២ នៅប្រទេសវៀតណាម និងឈ្នះមេដាយប្រាក់កីឡាស៊ីហ្គេម ឆ្នាំ២០២៣។
ចុងឆ្នាំ២០២៣ ក្រុមបាល់ទះជម្រើសជាតិកម្ពុជាបានចូលរួមប្រកួតកីឡាទ្វីបអាស៊ីជាលើកដំបូងក្នុងប្រវត្តិសាស្ត្ររបស់ខ្លួននៅប្រទេសចិន ហើយឆ្នាំ២០២៤ បានឈ្នះជើងឯកពានរង្វាន់អាស៊ានលំដាប់ទី២។






អត្ថបទ៖ នួន ស៊ីណា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៥ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៣ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ១ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ២ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៣ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


