ព័ត៌មានជាតិ
រដ្ឋបាលខេត្តរតនគិរី នឹងរៀបចំព្រឹត្តិការណ៍រត់ពាក់កណ្តាលម៉ារ៉ាតុង នៅដើមខែកុម្ភៈ ដើម្បីលើកស្ទួយវិស័យទេសចរណ៍
រដ្ឋបាលខេត្តរតនគិរី នឹងរៀបចំព្រឹត្តិការណ៍រត់ពាក់កណ្ដាលម៉ារ៉ាតុង ដើម្បីសុខភាព និងលើកស្ទួយវិស័យទេសចរណ៍ ក្នុងខេត្តរតនគិរី នៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៥ ខាងមុខនេះ។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តចុះថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៥។

ការរៀបចំព្រឹត្តិការណ៍នេះឡើង ដោយមានគំនិត្តផ្តួចផ្តើមពីប្រជាពលរដ្ឋ សហការជាមួយរដ្ឋបាលខេត្ត ដើម្បីបង្កើតព្រឹត្តិការណ៍សប្បាយៗ។ បើតាមលិខិត កម្មវិធីរត់ពាក់កណ្ដាលម៉ារ៉ាតុងនេះ ក្នុងគោលបំណងលើកស្ទួយកីឡានាំមកនូវសុខភាព កីឡានាំមកនូវសន្តិភាព និងដើម្បីលើកស្ទួយវិស័យទេសចរណ៍ ក្នុងខេត្តរតនគិរី។

សូមបញ្ជាក់ថា ព្រឹត្តិការណ៍នេះ ប្រព្រឹត្តទៅនាថ្ងៃសៅរ៍ ទី០១ ខែកុម្ភៈ ឆ្នាំ២០២៥ វេលាម៉ោង ៤៖០០នាទីរសៀល នៅទីតាំងវាលថ្មដារអូរជុំ មកដល់បឹងកន្សែងថែម ៤ជុំ ទីផ្តាច់ព្រ័តនៅទីតាំងរូបសំណាកគ្រួសារដំរី ដែលមានចំងាយសរុប ២១គីឡូម៉ែត្រ។ ជាមួយគ្នានេះ រដ្ឋបាលខេត្តក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋចូលរួមក្នុងកម្មវិធីនេះឱ្យបានច្រើកុះករផងដែរ៕



-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
នយោបាយ៥ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ ago
ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស
-
សន្តិសុខសង្គម៦ ថ្ងៃ ago
សមត្ថកិច្ចចុះបង្ក្រាបសង្វៀនជល់មាន់មួយកន្លែង ឃាត់ខ្លួនមនុស្សបាន១១នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
វិទ្យាល័យព្រះសីហនុ ក្នុងខេត្តកំពង់ចាម ត្រូវបានទទួលស្គាល់គុណភាពអប់រំកម្រិតអន្តរជាតិ