ជីវិតកម្សាន្ដ
ខ្លឹម ស្រីគា ទម្លាយរឿងតូចចិត្ត ខណៈចូលសិល្បៈ ៨ឆ្នាំ ទើបជួបអ្នកដឹកនិងជំនួយការ ចរិតថ្លែងមិនត្រូវ
តារាសម្តែងនិងជាអតីតបវរកញ្ញា Miss Grand Cambodia 2017 កញ្ញា ខ្លឹម ស្រីគា បានបញ្ចេញប្រតិកម្មដោយបង្ហាញអារម្មណ៍អន់ចិត្តទៅលើអ្នកដឹកនាំថត និងជំនួយការដែលមានចរិតអន់ហាក់មិនឱ្យតម្លៃការងាររបស់នាងដែលធ្វើជាក្រុម។

តារាសម្តែងរូបនេះ បានរៀបរាប់ថា កន្លែងណាមេីលងាយមិនឱ្យតម្លៃខ្លួនមិនទៅជាន់ទៀតដាច់ខាត ការឈឺចាប់នាងអ្នកផ្សេងមេីលមកធម្មតាតែនាងខុសពីគេ ហេីយជាតួ និយាយចេញហេីយមិនខ្លាចថាប៉ះពាល់ធំ ឬគ្មានការងារថ្ងៃក្រោយដែរ។ ទោះបីយ៉ាងណា នាងមិនបានបញ្ជាក់ច្បាស់ឱ្យដឹងទេថា ការនិយាយនេះសំដៅដល់អ្នកណាម្នាក់ឡើយ។
ស្រីស្អាត ខ្លឹម ស្រីគា និយាយទៀតថា “ចូលសិល្ប: ៨ឆ្នាំ មិនដែលប្រទះការងារជាមួយអ្នកដឹកនាំនិងជំនួយការដឹកចរិតបែបនេះឡើយ។ បន្ទាប់ពីមានការបញ្ចេញការអាក់អនចិត្តបែបនេះ ក៏មានការចេញមុខសុំទោសពីសំណាក់អ្នកគ្រប់គ្រងនៅក្នុងក្រុមនេះផងដែរ”។
ឆ្លើយតបការសុំទោស កញ្ញា ខ្លឹម ស្រីគា បានលើកឡើងថា “បងជាអ្នកទម្លាក់ការងារឱ្យខ្ញុំ បងមិនបាននៅក្នុងហេតុការណ៍ជាក់ស្តែង ប៉ុន្តែបងបែជាចេញមុខមកសុំទោសខ្ញុំជំនួសមនុស្សមួយក្រុមតូច ដែលគ្មានក្រមសីលធម៌ក្នុងវិជ្ជាជីវៈការងារ អន់ទាំងសមត្ថភាព អន់ទាំងចរិកក្នុងការធ្វើការ តែយ៉ាងណាក៏សូមអរគុណបង ខ្ញុំចាត់ទុកជាមេរៀនជីវិតខ្ញុំ ហើយខ្ញុំមិនតបត ឬរករឿងឈ្លោះឱ្យវែងឆ្ងាយអ្វីដែរ៕ អត្ថបទ៖ ចាន់រ៉ា

-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


