Connect with us

ព័ត៌មានជាតិ

រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​ ៖​ ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​ជា​សាកល​គឺជា​សិទ្ធិ​មួយ​ដែល​មិន​អាច​ខ្វះ​បាន​នៅ​ក្នុង​សង្គម​ប្រជាធិបតេយ្យ​

បានផុស

នៅ

ភ្នំពេញ​ ៖​ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​បាន​ថ្លែង​បញ្ជាក់​ថា ចំពោះ​កម្ពុជា​ជាពិសេស​រាជរដ្ឋាភិបាល​កម្ពុជា​សិទ្ធិ​ទទួលបាន​ព័ត៌មាន​ជា​សាកល​គឺជា​សិទ្ធិ​មួយ​ដែល មិនអាច​ខ្វះ​បាន​នៅក្នុង​សង្គម​ប្រជាធិបតេយ្យ។

លោក ខៀវ កាញារីទ្ធ បាន​មានប្រសាសន៍​បែបនេះ​នៅក្នុង​ឱកាស​អបអរសាទ​រ​ចំពោះ​ទិវា​អន្តរជាតិ​សម្រាប់​សិទ្ធិ​ទទួលបាន​ព័​ត៌មាន​ជា​សាកល​សម្រាប់ ឆ្នាំ​២០២១ ។

​លោក​រដ្ឋមន្ត្រី ខៀវ កញា​រី​ទ្ធ​នៅក្នុង​សារ​ជា​សម្លេង​ដែល​បាន​ផ្សព្វ​ផ្សាយ​ដោយ​ទូរទស្សន៍​ជាតិ​កម្ពុជា​នៅ​ថ្ងៃទី​២៨​ខែកញ្ញា​នេះ​បាន​ថ្លែង​ថា «​ក្នុងនាម​ក្រសួង​ព័ត៌មាន​និង​ខ្លួន​ខ្ញុំ​ផ្ទាល់ អបអរសាទរ​ចំពោះ​ទិវា​អន្តរជាតិ​សម្រាប់​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​ជា​សាកល​សម្រាប់​ឆ្នាំ ២០២១ នេះ​។ ចំពោះ​កម្ពុជា​ជាពិសេស​រាជរដ្ឋាភិបាល​កម្ពុជា​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​ជា សាកល​គឺជា​សិទ្ធិ​មួយ​ដែល​មិនអាច​ខ្វះ​បាន​នៅក្នុង​សង្គម​ប្រជាធិបតេយ្យ​ដែល​មាន​ការចូលរួម​,​ដើម្បី​មានការ​ចូលរួម​ដ៏​ល្អ​គឺ​ការទទួលបាន​ព័ត៌មាន​មួយ​ដែល​ត្រឹមត្រូវ​និង​ជាក់​លាក់ នេះ​ជាការ​ធានា​មូលដ្ឋាន​នៃ​ការជ្រើសរើស​ក៏ដូចជា​ការបោះឆ្នោត​ឬ​ការសម្រេចចិត្ត​ផ្សេងៗ​របស់​ប្រជាជន​ក្នុង​ការ​ជ្រើសរើស​អ្នកដឹកនាំ​ឬក៏​ការ​ផ្ទៀងផ្ទាត់​គោលនយោបាយ​ដឹក នាំ​របស់​រាជរដ្ឋាភិបាល »​។

លោក​រដ្ឋមន្ត្រី​បាន​បន្តទៀតថា​ «​មើលឃើញ​ពី​សារៈសំខាន់​នេះហើយ​ទើប​រាជរដ្ឋាភិបាល​កម្ពុ​ជា​បានសម្រេច​ឲ្យ​ក្រសួង​ព័ត៌មាន​រៀបចំ​សេចក្តីព្រាងច្បាប់​ស្ដីពី​សិទ្ធិ​ទទួលបាន​ព័ត៌មាន​,​ដែល មានការ​ចូលរួម​ពី​គ្រប់​មជ្ឈដ្ឋាន​ដើម្បី​កសាង​ជា​ច្បាប់​នេះ​ឡើង។ ច្បាប់​នេះ​បានរៀបចំ​ស​ព្វ​គ្រប់​ហើយ​ពេលនេះ​យើង​នៅ​រង់ចាំតែ​ការពិនិត្យ​ចុងក្រោយ​របស់​ក្រសួង យុត្តិធម៌ ដើម្បី​ជំរុញ​ដាក់​ទៅ​រដ្ឋសភា​ដើម្បី​អនុម័ត ទទួល​អនុវត្ត​នៅក្នុង​ប្រទេស​កម្ពុជា​ហើយ​សង្ឃឹមថា​ប្រជាជន​កម្ពុជា​ទទួលបាន​នូវ​សិទ្ធិ​និង​ព័ត៌មាន​ជាក់លាក់​ពិតប្រាកដ​ដើម្បី​ធ្វើ ការសម្រេចចិត្ត​របស់​ខ្លួន​» ។​

គួរបញ្ជាក់​ជូន​ថា​ ព្រឹក​ថ្ងៃទី​២៨ ខែកញ្ញា ឆ្នាំ​២០២១ លោក​បណ្ឌិត សុខ ប្រសិទ្ធិ រដ្ឋលេខាធិការ​និង​ជា​ប្រធាន​គណៈកម្មាធិការ​នីតិកម្ម​នៃ​ក្រសួង​ព័ត៌មាន​បាន​ដឹកនាំ​ប្រតិភូ​ក្រសួង ព័ត៌មាន​ចូលរួម​កិច្ចប្រជុំ​ពិភាក្សា​ពិនិត្យ​លើ​សេចក្តីព្រាងច្បាប់​ស្តីពី​សិទ្ធិ​ទទួល​ព័ត៌មាន ជាមួយ​លោក ជីវ ស៊ុ​ង​ហាក់ រដ្ឋលេខាធិការ​ក្រសួងយុត្តិធម៌ និង ថ្នាក់ដឹកនាំ​រួមទាំង​មន្ត្រី បច្ចេកទេស​ច្បាប់​តាមរយៈ​ប្រព័ន្ធ​វីដេអូ​អន​ឡាញ។

កិច្ច​ប្រជុំ​បាន​ពិភាក្សា​បញ្ចប់​រវាង​ក្រសួងយុត្តិធម៌​និង​ក្រសួង​ព័ត៌មាន​ទាំង​លើ​សេចក្តី​ព្រាងច្បាប់​ស្តីពី​សិទ្ធិ​ទទួល​ព័ត៌មាន​លើ​បទ​ប្បញ្ញត្តិ​ទាក់ទង​នឹង​អន្តរ​បញ្ញត្តិ។ ដោយ​អនុវត្តតាម អនុសាសន៍​របស់​រដ្ឋ​មន្ត្រី​នៃ​ក្រសួង​ទាំងពីរ​ក្នុង​ការ​រៀបចំ​បញ្ចប់​នៃ​កិច្ចពិភាក្សា​លើ​សេចក្តី​ព្រាងច្បាប់​ស្តីពី​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​ក្រសួង​ព័ត៌មាន​និង​ក្រសួងយុត្តិធម៌​បាន​ជួប​ប្រជុំ ពិភាក្សា​គ្នា​ជាច្រើនលើក​ច្រើនសារ​ដើម្បី​ផ្លាស់ប្តូរ​យោបល់​គ្នា​ទៅវិញទៅមក។

តាមរយៈ​ការ​ជ្រោមជ្រែង​របស់​ក្រុមការងារ​បច្ចេកទេស​ នៃ​ក្រសួង​ទាំង​ពីរ​បាន​ជួបពិភាក្សា​គ្នា​ជា ចុងក្រោយ​នៅ​ថ្ងៃ​នេះ។ កិច្ចប្រជុំ​បានសម្រេច​ឯកភាព​បញ្ចប់​ជា​ស្ថាពរ​នៃ​កិច្ចពិភាក្សា​លើ​សេចក្តីព្រាងច្បាប់​ស្តីពី​សិទ្ធិ​ទទួល​ព័ត៌មាន​រវាង​ក្រសួង​ព័ត៌មាន​និង​ក្រសួងយុត្តិធម៌ ។

លោក មាស សុ​ភ័​ណ្ឌ អនុរដ្ឋលេខាធិការ​និង​ជា​អ្នកនាំពាក្យ​ក្រសួង​ព័ត៌មាន​បាន​មានប្រសាសន៍​ឲ្យ​ដឹងថា ​សម្រាប់​កិច្ចប្រជុំ​នា​ឱកាស​នេះ​ក្រុមការងារ​បច្ចេកទេស​នៃ​ក្រសួង​ទាំង ពីរ​បានសម្រេច​ឯកភាពគ្នា​ទៅលើ​សេចក្តី​ព្រាងច្បាប់​ស្តីពី​សិទ្ធិ​ទទួល​ព័ត៌មាន ហើយ​ក្រុមការងារ​នឹង​រៀបចំ​ជា​របាយការណ៍​អំពី​លទ្ធផល​ទាំងស្រុង​នៃ​ដំណើរការ​នៃ​កិច្ចពិភាក្សា ច្បាប់​ស្តីពី​សិទ្ធិ​ទទួល​ព័ត៌មាន​ដើម្បីអោយ​រដ្ឋមន្ត្រីក្រសួង​ទាំងពីរ​ពិនិត្យ​សម្រេច​មុន​ដាក់​បញ្ជូន​ទៅក្នុង​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​មុន​ដាក់ជូនទៅ​រដ្ឋសភា​ដើម្បី​ស្នើសុំ​ការអនុម័ត៕

ដោយ​ ៖​ ណា​រី

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ នាទី មុន

នាយករដ្ឋមន្ត្រី បញ្ជាក់ថា ការដាក់ចេញគោលនយោបាយ គឺដើម្បីផលប្រយោជន៍ពលរដ្ឋ មិនមែនសម្រាប់ធ្វើយានអវកាសទេ

ជីវិតកម្សាន្ដ១៩ នាទី មុន

“Queen of Tears” ជាប់ចំណាត់ថ្នាក់កំពូលទាំង ៣ របស់ Netflix ជាស៊េរីមានអ្នកទស្សនាច្រើនជាងគេ

ព័ត៌មានអន្ដរជាតិ២០ នាទី មុន

លោកតាប្រមូលអេតចាយនៅ ថៃ សម្រេចក្ដីស្រមៃទៅលេងសមុទ្រជាលើក​ដំបូងក្នុងជីវិត

ព័ត៌មានជាតិ២២ នាទី មុន

ដំណើរឆ្ពោះត្រៀមខ្លួន របស់សាលារៀន ដើម្បីកសាងភាពធន់ និងធានាគុណភាពអប់រំ

ព័ត៌មានជាតិ៣២ នាទី មុន

ខេត្តកំពង់ចាម ចាប់ឆ្នោតកំណត់លេខរៀងបក្សនយោបាយសម្រាប់ការបោះឆ្នោតក្រុមប្រឹក្សារាជធានី ខេត្ត​ ក្រុង ស្រុក ខណ្ឌ

Sokha Hotels

ព័ត៌មានពេញនិយម