Connect with us

ព័ត៌មានជាតិ

ពេល​ទឹក​ជន់លិច គេ​ស្តារ​អណ្តូង​យ៉ាង​ម៉េច ទើប​បាន​ទឹកស្អាត​ប្រើ​វិញ?

បានផុស

នៅ

អណ្តូង​ទឹក​ចំនួន ៤១៥៥ ​រង​ផល​ប៉ះពាល់​ពី​ទឹក​ជំនន់ជន់លិច​​នៅ​ឆ្នាំ​២០២០។ នេះ​បើ​តាម​របាយការណ៍​របស់ក្រសួង​អភិវឌ្ឍ​ជនបទ​។

លោក ចាន់ ដារ៉ុង រដ្ឋលេខាធិការ​និង​ជា​អ្នក​នាំ​ពាក្យ​ក្រសួង​អភិវឌ្ឍ​ជនបទ​ប្រាប់​ថា ពេល​ទឹក​ជំនន់​ជន់​លិច អណ្តូង​ស្នប់​រង​ការ​ខូចខាត ដោយសារ​កំណក​ដី​ឡើង​មក​តាម​ទឹក​។ កន្លែង​ខ្លះ​វា​លិច​ក្រោម​ក​ស្នប់ និង​កន្លែង​ខ្លះ​លិច​ដល់​ក្បាល​ស្នប់។ កាល​ណា​មាន​កម្ទេចកំទី​ដី​ចូល ទឹក​ដែល​យក​មក​​ប្រើប្រាស់​អត់​មាន​សុវត្ថិភាព​ទេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​បន្ត​ថា តាម​បច្ចេកទេស​គេ​ត្រូវការ​ដោះ​ស្នប់​ និង​ប្រើ​ម៉ាស៊ីន​ខំប្រេស័រ​​ខ្នាតធំ​ផ្លុំ​សម្អាត​កម្ទេចកំទីចេញ​​ឲ្យ​អស់​ពី​អណ្តូង។

បើ​តាម​លោក​រដ្ឋលេខាធិការ​និងជា​អ្នកនាំពាក្យ ការស្តារអណ្តូង​​ជា​ការងារ​អាទិភាព​មួយ ដែល​​ក្រសួង​កំពុង​ធ្វើការ​ជាមួយ​ដៃគូអភិវឌ្ឍ ជាមួយ​ថ្នាក់​ក្រោម​ជាតិ និង​ត្រូវ​​ប្រើ​ពេល​ឲ្យ​បាន​លឿន​បំផុត ធ្វើ​យ៉ាង​ណា​អាច​ផ្គត់ផ្គង់ទឹកស្អាត​ដល់​ពលរដ្ឋ​ក្នុង​ជនបទ។

តាម​ការ​វាយ​តម្លៃ​របស់​ក្រសួង​អភិវឌ្ឍ​ជនបទ​ ខេត្ត​ដែល​រងផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ជាង​គេ​មាន​៖ បន្ទាយមានជ័យមាន ១៧៣៥ អណ្តូង ស្វាយរៀង​មាន​ ៨៣៧ អណ្តូង បាត់ដំបងមាន ៥១៥ អណ្តូង និង​ពោធិ៍សាត់មាន ៤៨៩ អណ្តូង ហើយ​ក្រសួង​​ត្រូវការ​ថវិកា ៩០ ម៉ឺន​ដុល្លារ ដើម្បី​ស្តារ​អណ្តូង​ដែល​ខូចខាត​នៅទូទាំង​ប្រទេស៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣៨ នាទីutes មុន

សម្ដេច ស ខេង ស្នើអាជ្ញាធរទប់ស្កាត់អំពើឆបោកតាមប្រព័ន្ធអនឡាញ ដើម្បីកុំឲ្យពលរដ្ឋខាតបង់ទ្រព្យដោយសារឧក្រិដ្ឋជន

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួងដែលមិនបានកំណត់តំណែងជាក់លាក់សម្រាប់រើសមន្ត្រីនឹងមិនអនុញ្ញាតឱ្យរើសថែមទេ

ព័ត៌មានជាតិ៣ ម៉ោង មុន

នាយករដ្ឋមន្ត្រីបញ្ជាឱ្យរៀបចំប្រព័ន្ធតាមដាន និងវាយតម្លៃតាមក្រសួងស្ថាប័ន

ព័ត៌មានជាតិ៣ ម៉ោង មុន

នាយករដ្ឋមន្ត្រីឱ្យក្រសួងមុខងារសាធារណៈដឹកនាំដោះស្រាយការជាន់មុខងាររបស់ស្ថាប័នរដ្ឋ

ព័ត៌មានជាតិ៣ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

សន្តិសុខសង្គម៨ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៦ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៣ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ៥ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម