ស្នងការរាជធានី ណែនាំមន្ត្រីចរាចរណ៍ ត្រូវអនុវត្តតាមច្បាប់ ប្រើប្រាស់កាយវិការ និងសម្តីឲ្យបានសមរម្យ
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

ស្នងការរាជធានី ណែនាំមន្ត្រីចរាចរណ៍ ត្រូវអនុវត្តតាមច្បាប់ ប្រើប្រាស់កាយវិការ និងសម្តីឲ្យបានសមរម្យ

បានផុស

នៅ

លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ​ នៅព្រឹកថ្ងៃទី១ ខែតុលានេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបការងារប្រចាំខែកញ្ញា និងទិសដៅការងារខែតុលា តាមរយ:កិច្ចប្រជុំអនឡាញ Zoom Meeting។ ក្នុងកិច្ចប្រជុំនេះ មានការចូលរួមពីលោក លោកស្រីស្នងការរង លោកនាយការិយាល័យជំនាញ លោកអធិការនគរបាលខណ្ឌទាំង ១៤ លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង១០៥ ផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាកិច្ចចាប់ផ្ដើមលោកស្នងការរង ទទួលផែនសេនាធិការ បានអានរបាយការណ៍ និងលទ្ធផលការងារប្រចាំខែកញ្ញា ជូនដល់អង្គប្រជុំ។ ជាមួយនោះដែរ ក៏មានការចូលរួមមតិយោបល់របស់លោក លោកស្រីស្នងការរង អ្នកនាំពាក្យ លោកនាយការិយាល័យ ទាក់ទងទៅនឹងការអនុវត្តការងារ ដំណោះស្រាយ និងបញ្ហាប្រឈមផ្សេងៗ ទៀត ដែលកើតមានឡើង ក៏ដូចជាទិសដៅបន្តសម្រាប់ខែតុលា។

លោកវរសេនីយ៍ឯក សាន សុខសីហា ជំនួយការស្នងការ និងជាអ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាល​រាជ​ធានីភ្នំពេញ បានឲ្យដឹងថា ក្នុងកិច្ចប្រជុំនេះ លោកឧត្តមសេនីយ៍ឯក ស ថេត បានកោតសរសើរដល់ការខិតខំប្រឹងប្រែងអនុវត្តការងារ របស់សមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ចំណុះស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។ លោកស្នងការ បានមានមតិចូលរួម និងដឹកនាំល្អៗ ជាច្រើនដល់អង្គប្រជុំ ដូចជាការណែនាំដល់ការិ​យាល័យបង្ការពន្លត់អគ្គិភ័យ ឲ្យត្រៀមជាប្រចាំ និងយកចិត្តទុកដាក់ខ្ពស់ ក្នុងការត្រៀមជួយពន្លត់អគ្គិភ័យ​ ជួយសង្គ្រោះប្រជាពលរដ្ឋឲ្យបានល្អ និងទាន់ពេលវេលា។

ជាមួយគ្នានេះលោកស្នងការ ក៏បានសរសើរដល់ការខិតខំ របស់មន្ត្រីនៃការិយាល័យពន្លត់អគ្គិភ័យ ដែលបានប្រឹងប្រែងទាំងយប់ថ្ងៃ ដែលប្រឈមគ្រោះថ្នាក់ ក្នុងពេលជួយពន្លត់។ ចំណែកឯមន្ត្រីនៃការិយាល័យចរាចរណ៍ផ្លូវគោក ត្រូវអនុវត្តតាមច្បាប់ ប្រើប្រាស់កាយវិការ និងសម្តីឲ្យបានសមរម្យ ហើយលោកស្នងការបានបញ្ជាក់បន្ថែមថា ការអនុវត្តច្បាប់ចរាចរណ៍ គឺផ្អែកលើច្បាប់ ហើយការផាកពិន័យ ក៏ផ្អែកលើច្បាប់ដែលបានកំណត់ផងដែរ។ ការកំណត់តាមច្បាប់ ដើម្បីធ្វើការផាកពិន័យខ្ពស់ ដើម្បីឲ្យអ្នកល្មើសរាងចាល ចូលរួមគោរពច្បាប់ ជាពិសេសកាត់បន្ថយ ការគ្រោះថ្នាក់បាត់បង់ជីវិត ឬរងរបួសធ្ងន់។

បន្ថែមពីលើនេះលោកឧត្តមសេនីយ៍ឯក ស ថេត បានណែនាំដល់លោក លោកស្រីស្នងការរងទទួលដឹកនាំតាមបណ្តាអធិការខណ្ឌទាំងអស់ ត្រូវរៀបចំកិច្ចប្រជុំជាប្រចាំដើម្បី ធ្វើការតាមដាន ដោះស្រាយបញ្ហា និងចាត់វិធាន ជូនប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា។ ក្នុងនោះគ្រប់អង្គភាពទាំងអស់ ត្រូវចូលរួមសហការជាមួយក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សឲ្យបានល្អ ដើម្បីបន្សាបឲ្យបានទាន់ពេលវេលា នៅរាល់ព័ត៌មានមិនពិត ដែលមានលក្ខណ:ញុះញង់ បង្កឲ្យមានភាពវឹកវដល់សង្គមជាតិ ក៏ដូចជាក្នុងបំណងអាក្រក់បង្ខូចកិត្តិយស របស់ថ្នាក់ដឹកនាំ និងអង្គភាព៕

អត្ថបទ៖ ឃួន សុភ័ក្រ

 

 

 

 

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ ម៉ោង មុន

ឃុំខ្សាយខ មានកុមារអាយុក្រោម ២ ឆ្នាំ និងស្ត្រីមានផ្ទៃពោះ គ្រួសារស្លាប់ដោយកូវីដ-១៩ បន្តទទួលសាច់ប្រាក់រាជរដ្ឋាភិបាល

ព័ត៌មានជាតិ១២ ម៉ោង មុន

ចាប់ខ្លួនស្រ្តីម្នាក់ តាមដីកាបង្គាប់របស់តុលាការ ហើយនៅតេស្ដរកឃើញ វិជ្ជមានកូវីដ-១៩

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

កូរ៉េខាងត្បូង ជួបសីតុណ្ហភាពត្រជាក់បំផុតក្នុងរយៈពេល ៦៤ ឆ្នាំ តំបន់ខ្លះធ្លាក់ចុះដល់ក្រោមសូន្យ

ព័ត៌មានជាតិ១៣ ម៉ោង មុន

ក្រសួងសុខាភិបាល បង្ហាញបញ្ជីឈ្មោះសណ្ឋាគារចំនួន ៥ សម្រាប់អ្នកដំណើរកក់ធ្វើចត្តាឡីស័ក

ចរាចរណ៍១៣ ម៉ោង មុន

សមត្ថកិច្ច បញ្ជូនបុរសម្នាក់ទៅតុលាការ ក្រោយបើករថយន្តបុករះ បណ្តាលឲ្យមនុស្ស ៣ស្លាប់ និង៣នាក់ទៀតរងរបួស

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services