Connect with us

ព័ត៌មានជាតិ

ឃាត់ខ្លួនមេខ្យល់ ២ នាក់ នាំពលករឆ្លងដែន ម្នាក់ជា និពន្ធនាយក សារព័ត៌មាន

បានផុស

នៅ

កម្លាំងអធិការរដ្ឋាននគរបាលស្រុកសំពៅលូន បានសហការជាមួយកម្លាំងនគរបាលវរៈការពារព្រំដែនគោក ៨១៧ កម្លាំងសឹករងស្រុកសំពៅលូន និង កម្លាំងវរៈសេនាតូច ៥៣៣ ប្រចាំការតាមបណ្ដោយមាត់អូរព្រំដែនកម្ពុជា-ថៃ ត្រង់ចំណុចភូមិស្រឡៅជ្រុំ ឃុំសិរីមានជ័យ ស្រុកសំពៅលូន ខេត្តបាតដំបង បានឃាត់ខ្លួនមេខ្យល់ចំនួន ២ នាក់ បានជាបន្តបន្ទាប់ ពាក់ព័ន្ធនឹង ករណី នាំចេញដោយមិនស្របច្បាប់សម្រាប់ឆ្លងដែន ចូលទៅប្រទេសថៃ នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២១នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងកិច្ចប្រតិបត្តិការដំបូង កម្លាំងចម្រុះ បានឃាត់ខ្លួន ជនសង្ស័យចំនួន ១ នាក់ ឈ្មោះ ចាម តឹក ភេទប្រុស អាយុ ៣៨ ឆ្នាំ មានទីលំនៅភូមិស្រឡៅជ្រុំ ឃុំសិរីមានជ័យ ស្រុកសំពៅលូន ដើម្បីយកមកសាកសួរ។

តាមចម្លើយសារភាពរបស់ជនសង្ស័យ បាននិយាយថា រូបខ្លួន និងឈ្មោះ ឃ្លោក ភេទប្រុស អាយុប្រហែល ២៣ ឆ្នាំ (រត់គេចខ្លួន) និងឈ្មោះ ក្របី ភេទប្រុស អាយុប្រហែល ២៥ ឆ្នាំ (រត់គេចខ្លួន) អ្នកទាំងពីរ មានទីលំនៅ ភូមិ ឃុំ ជាមួយខ្លួន ពិតជាបានទទួលពលករចំនួន ៨ នាក់ ពីឈ្មោះ ណាក់ ភេទប្រុស អាយុប្រហែល ៤៧ ឆ្នាំ ដើម្បីនាំឆ្លងដែនចូលទៅក្នុងប្រទេសថៃមែន កាលពីថ្ងៃទី ៦ ខែ តុលា ឆ្នាំ២០២១ វេលាម៉ោងប្រហែល ៨ យប់។ 

ដោយឡែក ចំពោះប្រាក់ថ្លៃធ្វើដំណើរជូនទៅ ខ្លួនទទួលបានប្រាក់ពីឈ្មោះ ណាក់ ក្នុងម្នាក់ ខ្លះបាន ១០ មុឺនរៀល និងខ្លះទៀតបាន ៥០០ បាត ដោយទទួលតាមរយៈឈ្មោះ កៀ ភេទប្រុស អាយុប្រហែល ២៥ ឆ្នាំ (រត់គេចខ្លួន) ដែលពួកគេទាំងអស់ មានទីលំនៅភូមិស្រឡៅជ្រុំ ឃុំសិរីមានជ័យ ស្រុកសំពៅលូន ខេត្តបាត់ដំបង។ 

នៅក្នុងថ្ងៃដដែលវេលាម៉ោង ១១ ថ្ងៃត្រង់ កម្លាំងសមត្ថកិច្ច បានធ្វើការស្រាវជ្រាវ និងឈានដល់ការឃាត់ខ្លួនជនសង្ស័យ បាន ចំនួន ១ នាក់ បន្ថែមទៀត ឈ្មោះ នី វណ្ណៈ ហៅ ណាក់ ភេទប្រុស អាយុ ៥០ ឆ្នាំ ដែលមានតួនាទីជា និពន្ធនាយក កាសែតសម្លេងចៅកម្សត់។

បច្ចុប្បន្នជនសង្ស័យទាំង២នាក់ ត្រូវបានកម្លាំងអធិការដ្ឋាននគរបាលស្រុកសំពៅលូន រៀបចំកសាងសំណុំរឿងដើម្បីបញ្ជូនតាមនីតិវិធីហើយ ដោយឡែកមុខសញ្ញាមួយចំនួនទៀតដែលរត់គេចខ្លួន ក៏កម្លាំងកំពុងធ្វើការស្រាវជ្រាវផងដែរ៕

អត្ថបទ៖ សោ និយមរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា២ នាទី មុន

ស្វាយរៀងខាប់លើកទី៦រក​ឃើញក្រុមប៉ះគ្នាវគ្គ១៦ក្រុមចុងក្រោយ

ព័ត៌មានអន្ដរជាតិ៤៦ នាទី មុន

លម្អិតការវាយប្រហារភេរវកម្មនៅរុស្ស៊ី ខណៈមនុស្សស្លាប់ កើនដល់ ១៣៧នាក់

បច្ចេកវិទ្យា១៦ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ១៦ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ១៧ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

Sokha Hotels

ព័ត៌មានពេញនិយម