ព័ត៌មានជាតិ
ដីព្រៃឈើសហគមន៍ភ្នំទឹក កំពុងរងការកាប់បំផ្លាញ យកជាកម្មសិទ្ធិ អាជ្ញាធរថា នឹងចេញទប់ស្កាត់
ដីព្រៃឈើរបស់សហគមន៍ភ្នំទឹកដ៏ស្រស់បំព្រង ស្ថិតនៅក្នុងឃុំស្វាយរំពារ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង កំពុងរងការកាប់បំផ្លាញពីសំណាក់ជនខិលខូច ដើម្បីយកធ្វើជាកម្មសិទ្ធិក្នុងពេលថ្មីៗនេះ។
ករណីនេះលោកអភិបាលស្រុកថា លោកនឹងចាត់វិធានការទប់ស្កាត់មិនឱ្យជនណាមួយ រំលោភយកជាកម្មសិទ្ធិនោះឡើយ។

ករណីខាងលើនេះប្រជាពលរដ្ឋរស់ នៅក្នុងឃុំស្វាយរំពារ ស្រុកកំពង់ លែងបាននិយាយឲ្យដឹងថា ក្នុងរយៈពេលថ្មីៗប៉ុន្មានថ្ងៃនេះ មានជនខិលខូច បានលួចកាប់ព្រៃឈើអស់មួយចំនួន និងបានបាញ់ថ្នាំក្រហមលើដើមឈើ ក្នុងដែនគ្រប់គ្រងរបស់ស ហគមន៍ព្រៃឈើ ភ្នំទឹកដោះស្រស់បំព្រង ស្ថិតក្នុងឃុំស្វាយរំពារ ដើម្បីទន្ទ្រានយកធ្វើជាកម្មសិទ្ធិ។
ប្រជាពលរដ្ឋបានឲ្យដឹងទៀតថា ដីព្រៃឈើសហគមន៍ភ្នំទឹកដោះស្រស់បំព្រងសរុបមានរាប់រយហិកតា បើមានដើមឈើធំៗច្រើន ដូចជាដើមផ្ចឹក ដើមពពេល ដើមធ្នង់និងដើមសុក្រំ។

ក្នុងរឿងដូចគ្នានេះដែរកា លពីអំឡុងឆ្នាំ២០១៧ និង២០១៨ ក៏មានប្រជាពលរដ្ឋមួយចំនួនបានចូលទៅលួចកាប់ព្រៃរំលោភយកដីព្រៃឈើសហគមន៍នេះយកធ្វើជាកម្មសិទ្ធិម្តងដែរ។
ប៉ុន្តែកាលណោះអាជ្ញាធរស្រុកនិងមន្ត្រីជំនាញបានបានកោះហៅ ប្រជាពលរដ្ឋទាំង នោះមកព្រមាននិងធ្វើកិច្ចសន្យាប ញ្ឈប់ការកាប់ទន្ទ្រានយកដីនេះ ពុំនោះទេសមត្ថកិច្ច និងអាជ្ញាធរនឹងចាត់វិធានការតាមផ្លូវច្បាប់។

ប៉ុន្តែតែក្នុងពេលនេះបែរជាពុំឃើញមានសមត្ថកិច្ចជំនាញ ឬអាជ្ញាធរមកទប់ស្កាត់នោះឡើយ។ ដូច្នេះប្រជាពលរដ្ឋសំណូមពរអាជ្ញាធរនិងសមត្ថកិច្ចជំនាញ មេត្តាជួយទប់ស្កាត់ករណីខាងលើនេះផង។
ប៉ុន្តែបើគេមកកា ប់យកបានដោយគ្មានការទប់ស្កាត់ទេនោះ ពួកគាត់នឹងមកកាប់ព្រៃយ កដីនេះនឹងគេដែរ។
ទាក់ទងនឹងករណីនេះ លោក ចេង ចាន់ដូណា អភិបាលរងស្ដីទីស្រុកកំពង់លែង នៅព្រឹកថ្ងៃទី ១០ ខែតុលា ឆ្នាំ២០២១ នេះបាននិយាយថាលោកពុំបានដឹងករណីមានគេលួចកាប់ឆ្កាព្រៃរំលោភយកដីសហគមន៍ខាងលើនេះទេ។

ដូច្នេះករណីនេះលោកនឹងចាត់តាំងឲ្យមន្ត្រីជំនាញអាជ្ញាធរឃុំ និងសហគមន៍ ចុះទៅពិនិត្យមើល ដើម្បីចាត់វិធានការទប់ ស្កាត់មិនឲ្យបុគ្គលណាមួយមករំ លោភយកដីព្រៃឈើរបស់សហគម ន៍នេះបានឡើយ៕
អត្ថបទៈ ឈៀងថារិទ្ធ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


