ព័ត៌មានជាតិ
ប្រធាន UNDP៖ ប្រទេសអភិវឌ្ឍមានលុយខ្លះ ចាក់វ៉ាក់សាំងយឺតជាងកម្ពុជា
ប្រធាន UNDP ថា កម្ពុជាចាក់វ៉ាកសាំងបង្កការជំងឺកូវីដ១៩បានល្អជាងប្រទេសអភិវឌ្ឍន៍មួយចំនួនដែលមានលុយច្រើនទៅទៀត។ ការបញ្ជាក់បែបនេះ បានធ្វើឡើងក្នុងខណៈជួបលោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កាលពីថ្ងៃ ១២ ខែតុលា ឆ្នាំ២០២១នេះ។
លោកស្រីកត់សំគាល់ឃើញថា ប្រទេសកម្ពុជាមានការអភិវឌ្ឍន៏រីកចំរើនយ៉ាងឆាប់រហ័ស ជាពិសេសក្នុងការកាត់បន្ថយភាពក្រីក្រ។ ជាងនេះទៀត រាជរដ្ឋាភិបាលកម្ពុជាសំរេចបាននូវការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ជូនប្រជាពលរដ្ឋបានចំនួនជិត១០០ភាគរយ ក្នុងក្របខណ្ឌទូទាំងប្រទេស និងបានកោតសរសើរដល់រាជរដ្ឋាភិបាលកម្ពុជា ដែលបានចាក់វ៉ាកសាំងបង្កការជំងឺកូវីដ១៩ ជូនប្រជាពលរដ្ឋបានល្អជាងប្រទេសមួយចំនួន ជាពិសេសប្រទេសអភិវឌ្ឍន៍ខ្លះ ដែលមានលុយច្រើន ប៉ុន្តែការចាក់វ៉ាក់សាំងដល់ប្រជាពលរដ្ឋរបស់គេមានចំនួនតិច។

នៅក្នុងឱកាសនោះលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ស្វាគមន៍ចំពោះលោកស្រី Alissar Chaker ដែលបានមកបំពេញបេសកកម្មនៅកម្ពុជា។ លោកឧបនាយករដ្ឋមន្ត្រីបានថ្លែងអំណរគុណដល់អង្គការ UNDP ចំពោះការផ្តល់ជំនួយទាំងឡាយដល់កម្ពុជា រយៈពេលជាង៥០ឆ្នាំកន្លងមកនេះ។
ថ្មីៗនេះ អង្គការ UNDP បានផ្តល់ជំនួយរថយន្តសង្គ្រោះបន្ទាន់ចំនួន ៦០គ្រឿង និងសម្ភារពេទ្យមួយចំនួនដល់ក្រសួងសុខាភិបាល ដើម្បីប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ។
បើតាមលោកឧបនាយ្រដ្ឋមន្ត្រី នៅខែក្រោយនេះក៏នឹងមានទស្សនកិច្ចរបស់អគ្គលេខាធិការរងអង្គការសហប្រជាជាតិទទួលបន្ទុកកងទ័ពថែរក្សាសន្តិភាព (មួកខៀវ) ផ្លូវការមកកាន់កម្ពុជា។ លោកថា កម្ពុជា គឺជាប្រទេសគំរូក្នុងការបញ្ជូនកងទ័ពមួកខៀវទៅចូលរួមថែរក្សាសន្តិភាពនៅតាមបណ្តាប្រទេសមួយចំនួនក្រោមឆ័ត្រអង្គការសហប្រជាជាតិ។ រួមទាំងប្រទេសលីបង់ ដែលជាប្រទេសកំណើតរបស់លោក ស្រី អាលីសារ ចាកគឺរផងដែរ។
ជាការឆ្លើយតប លោក ស្រី អាលីសារ ចាកគឺរ ក៏បានអរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសក្រសួងការបរទេស ដែលបានផ្តលកិច្ចសហការល្អជាមួយអង្គការ UNDP នាពេលកន្លងមក។ ក្នុងនាមជាតំណាងអង្គការ UNDP ប្រចាំកម្ពុជា លោកស្រីបានប្តេជ្ញាចិត្ត ធ្វើការងារជាមួយរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាសហការជាមួយបណ្តាស្ថាប័ននានារបស់កម្ពុជា ដើម្បីសំរេចឲ្យបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព៕
អត្ថបទ៖ កោះកែវ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


