ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប សរសើរពីការខិតខំប្រឹងប្រែង របស់រដ្ឋបាលខេត្ត ចំពោះការអភិវឌ្ឍលើគ្រប់វិស័យ
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប សរសើរពីការខិតខំប្រឹងប្រែង របស់រដ្ឋបាលខេត្ត ចំពោះការអភិវឌ្ឍលើគ្រប់វិស័យ

បានផុស

នៅ

ក្រុមប្រឹក្សាខេត្តសៀមរាប នៅព្រឹកថ្ងៃទី១៣ ខែតុលានេះ បានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី ២៩ អាណត្តិទី៣ ក្រោមអធិបតីភាពរបស់លោក អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្ត និងលោក លី សំរិទ្ធ អភិបាលរង តំណាងលោក ទៀ សីហា អភិបាលខេត្តសៀមរាប ដោយមានការអញ្ជើញចូលរួមពីលោក-លោកស្រី ជាសមាជិកសមាជិកា ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត អាជ្ញាធរជាតិអប្សរា និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត តាមប្រព័ន្ធអនឡាញហ្សូម នៅសាលាប្រជុំសាលាខេត្ត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងកិច្ចប្រជុំសាមញ្ញលើកទី ២៩នេះ សមាជិកក្រុមប្រឹក្សាខេត្ត បានផ្តោតសំខាន់ទៅលើ ការងារចុះឈ្មោះបោះឆ្នោត អំពីបច្ចុប្បន្នភាព ស្ថានភាពនៃការឆ្លងជំងឺកូវីដ-១៩ ក្នុងនៅខេត្តសៀមរាប និងការបើកឲ្យដំណើរការ នូវគ្រឹះស្ថានសិក្សាទាំងរដ្ឋ និងឯកជន ក្នុងបរិបទជំងឺកូវីដ នេះផងដែរ។

ឆ្លងតាមរបាយការប្រចាំត្រីមាសទី៣ របស់រដ្ឋបាលខេត្តសៀមរាប ក្នុងកិច្ចប្រជុំនោះលោក អ៊ាន ឃុន បានធ្វើការវាយតម្លៃខ្ពស់ និងកោតសរសើរពីការខិតខំប្រឹងប្រែង របស់រដ្ឋបាលខេត្ត ក្នុងការចូលរួមថែរក្សាសន្តិសុខសណ្តាប់ធ្នាប់ សាធារណៈសង្គមក្នុងខេត្ត ធានាបានសុវត្ថិភាពខ្ពស់ និងចូលរួមប្រយុទ្ធប្រឆាំងទប់ស្កាត់ និងកាត់ផ្តាច់ខ្សែចម្លងវីរុសកូវីដ-១៩ ជាមួយរាជរដ្ឋាភិបាល ព្រមទាំងបានធ្វើការផ្គត់ផ្គង់ស្បៀងអាហារ ថ្នាំព្យាបាលដល់ប្រពលរដ្ឋ ក្នុងតំបន់ក្រហមក្នុងពេល បិទខ្ទប់នាពេលកន្លងមកនេះ។

ទោះបីក្នុងបរិបទជំងឺកូវីដ-១៩ ក៏ពិតមែន រដ្ឋបាលខេត្តនូវតែបន្តធ្វើកិច្ចអភិវឌ្ឍន៍លើគ្រប់វិស័យ ព្រមទាំងការអនុវត្តការងារសម្រេចបានជោគជ័យទៅតាមទិសដៅ ផែនការរបស់រដ្ឋបាលខេត្ត ដែលបានដាក់ចេញប្រចាំខែនីមួយៗ សំខាន់ក្នុងត្រីមាសទី ៣នេះ។ លោកប្រធានក្រុមប្រឹក្សាខេត្ត ក៏បានលើកឡើងផងដែរថា ដោយបច្ចុប្បន្ននេះខេត្តទេសចរណ៍មួយនេះ បាននិងកំពុងធ្វើការអភិវឌ្ឍន៍លើហេដ្ឋារចនាសម្ព័ន្ធគ្រប់វិស័យ សំខាន់លើការស្ថាបនាផ្លូវថ្នល់ ចំនួន ៣៨ខ្សែក្នុងក្រុងសៀមរាប ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ផ្តល់ជូនដល់ខេត្តទេសចរណ៍ វប្បធម៌ធម្មជាតិ ប្រវត្តិសាស្ត្រ មួយនេះ។

ក្នុងនោះដែរលោក អ៊ាន ឃុន ក៏បានស្នើសុំដល់អាជ្ញាធរ និងមន្ទីរជំនាញពាក់ព័ន្ធ និងអាជ្ញាធរក្រុង-ស្រុក ត្រូវអនុវត្តឲ្យខាងតែបាន នូវគោលនយោបាយរបស់រាជរដ្ឋាភិបាល និងផែនការទិសដៅ ដែលរដ្ឋបាលខេត្តបានដាក់ចេញប្រចាំខែនីមួយៗ។ ម៉្យាងទៀត ក៏ត្រូវបង្កើនការផ្សព្វផ្សាយនៅតាមមូលដ្ឋាន អំពីវិធានការការពារជំងឺកូវីដ-១៩ កាន់តែចូលជ្រៅស្រទាប់មហាជន ដោយនៅពេលខាងមុខនេះ ប្រជាកសិករយើងនឹងធ្វើការ ប្រមូលភោគផលស្រូវរដូវវស្សា និង មានការជួបជុំគ្នាក្នុងសហគមន៍។

លោកបានបន្តទៀតថា បច្ចុប្បន្នខេត្តសៀមរាប បាននិងកំពុងតែធ្វើការអភិវឌ្ឍន៍លើវិស័យទេសចរណ៍ ដោយមានការកែលម្អសោភណ្ឌភាពក្នុងក្រុង ក៏ដូចនៅតាមតំបន់រមណីយដ្ឋានប្រាសាទអង្គរ សំដៅធ្វើឲ្យខេត្តប្រវត្តិសាស្ត្រមួយនេះ ធ្វើការទាក់ទាញភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតឡើងវិញ ក្រោយពេលបញ្ចប់កូវីដ-១៩ ចូលមកទស្សនាកម្សាន្ត ។

មានប្រសាសន៍ក្នុងឱកាសនោះដែរ លោក លី សំរិទ្ធ អភិបាលរងខេត្តសៀមរាប ក៏បានសំណូមពរដល់ថ្នាក់ដឹកនាំមន្ទីរ អាជ្ញាធរក្រុង-ស្រុក គ្រប់លំដាប់ថ្នាក់ ត្រូវបន្តអនុត្តនូវគោលនយោបាយ របស់រាជរដ្ឋាភិបាល និងទិសដៅរបស់រដ្ឋបាលខេត្ត សម្រេចឲ្យបានជោគជ័យ។ កត្តាសំខាន់ដែលត្រូវអនុវត្តជាប្រចាំនោះ គឺការប្រយុទ្ធប្រឆាំងទប់ស្កាត់ និង កាត់ផ្តាច់ខ្សែចម្លងវីរុសកូវីដ-១៩ ត្រូវអនុវត្តនូវវិធានការ ៣កុំ ៣ការពារ និងការណែនាំរបស់ក្រសួងសុខាភិបាល  ព្រមទាំងធ្វើការជំរុញ ដល់ប្រជាពលរដ្ឋដែលទើបគ្រប់អាយុ ឲ្យទៅចុះឈ្មោះបោះឆ្នោតនៅតាមសាលាឃុំ-សង្កាត់ ក្នុងមូលដ្ឋានខ្លួន ផងដែរ៕

អត្ថបទ៖ គឿន វេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១០ ម៉ោង មុន

ស្រុក អង្គរជុំ នឹង ក្លាយ​ជា​ស្រុក​គំរូ​ទី១ នៃ​ការបញ្ឈប់​បន្ទោ​របង់​ក្រៅ​បង្គន់​

ព័ត៌មានជាតិ១១ ម៉ោង មុន

ការ​លើក​កម្ពស់​អនាម័យ​នៅ​ជនបទ​ គឺជា​ផ្នែក​មួយ​ដែល​មិន​អាច​ខ្វះ​បាន

សន្តិសុខសង្គម១១ ម៉ោង មុន

ករណី​ឃាតកម្ម​អារ.ក​សម្លាប់ ​នៅ​ស្រុក​ថ្មគោល សមត្ថកិច្ច​កំពុង​ច្បាម​មុខសញ្ញា​ជា​ឃាតក​យក​មក​សាកសួរ​

ជីវិតកម្សាន្ដ១២ ម៉ោង មុន

បវរកញ្ញា​ចក្រវាល​ក​ម្ពុ​ជា ងិន ម៉ា​រ៉ា​ឌី តំណាង​កម្ពុ ជា​ចេញទៅ​ប្រកួត​ប្រទេស​អ៊ីស្រាអែល

ព័ត៌មានជាតិ១២ ម៉ោង មុន

ក្រុមការងារ​ស្ថាន​អគ្គ​កុងស៊ុល​កម្ពុជា សហការ​ចុះ​សួរសុកទុក្ខ និង​នាំយក​អំណោយ​ចែកជូន​ពលករ​ខ្មែរ​១២៦​នាក់ ដែល​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services