Connect with us

ព័ត៌មានជាតិ

រដ្ឋមន្ត្រីអប់រំ ណែនាំរៀបចំការប្រឡងជ្រើសរើសគ្រូបង្រៀនឧត្តមសិក្សា ឱ្យមានយុត្តិធម៌ និងតម្លាភាព

បានផុស

នៅ

រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានធ្វើការណែនាំដល់សាកលវិទ្យាធិការ នាយកវិទ្យាស្ថាន និងប្រធានអង្គភាពត្រូវរៀបចំការប្រឡងជ្រើសរើសគ្រូបង្រៀនឧត្តមសិក្សាឱ្យមានយុត្តិធម៌ តម្លាភាព និងអាចទទួលយកបានទាំងអស់គ្នា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រី ក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងនៅក្នុងសេចក្ដីណែនាំបន្ថែមចុះថ្ងៃទី១៣ ខែតុលានេះថា ដើម្បីធានាបាននូវគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន សម្រាប់ការប្រឡងជ្រើសរើសគ្រូបង្រៀនកម្រិតឧត្តម សម្រាប់ឆ្នាំ២០២១ តាមប្រព័ន្ធអនឡាញ សម័យប្រឡង ២១ តុលា ២០២១ ក្រសួងអប់រំ យុវជន និងកីឡា សូមធ្វើការណែនាំដល់សាកលវិទ្យាធិការ នាយកវិទ្យាស្ថាន និងប្រធានអង្គភាព ដែលមានបេក្ខជនដាក់ពាក្យចុះឈ្មោះប្រឡងចូល ត្រូវរៀបចំទីកន្លែងដោយពុំមានការរំខាន មានសេវាអ៊ិនធឺណេត គ្រប់គ្រាន់ និងចាត់តាំងមន្ត្រីប្រចាំការ ដើម្បីត្រួតពិនិត្យវត្តមានបេក្ខជន និងដកហូតសំដៅឯកសារពីបេក្ខជនក្នុងពេល ធ្វើវិញ្ញាសាប្រឡង។

លោករដ្ឋមន្ត្រីបានបន្តថា បេក្ខជនទាំងអស់ត្រូវធ្វើដំណើរទៅកាន់គ្រឹះស្ថានឧត្តមសិក្សា វិទ្យាស្ថាន និងអង្គភាព ដែលសាមីខ្លួន បានជ្រើសរើស ដើម្បីបង្ហាញវត្តមាន និងចូលបន្ទប់ប្រឡងនៅទីនោះ។ ក្នុងករណីដែលបេក្ខជនមិនបានទៅបង្ហាញខ្លួន និងចូលប្រឡងនៅតាមទីតាំងគ្រឹះស្ថានឧត្តមសិក្សា វិទ្យាស្ថាន និងអង្គភាពដែលសាមីខ្លួនបានជ្រើសរើស ចាត់ទុកថាបោះបង់ការប្រឡង និងត្រូវធ្លាក់ដោយស្វ័យប្រវត្តិ។

លោករដ្ឋមន្ត្រីបានបន្តទៀតថា ទទួលបានសេចក្ដីណែនាំនេះ សូមសាកលវិទ្យាធិការ នាយកវិទ្យាស្ថាន ប្រធានអង្គភាពពាក់ព័ន្ធ និង បេក្ខជនទាំងអស់ អនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៩ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម