Connect with us

ព័ត៌មានជាតិ

ចាន់ វឌ្ឃនាកា និយាយពីបញ្ហាសុខភាព ក្រោយឆ្លងកូវីដ-១៩

បានផុស

នៅ

ក្រោយពីឆ្លងជំងឺកូវីដ-១៩រួចមក ថ្ងៃនេះកីឡាករបាល់ទាត់ ចាន់ វឌ្ឃនាកា មានភាពធូរស្រាលប្រសើរឡើងច្រើនហើយ ក្រោយពីមានការជួយមើលថែដិតដល់ពីសំណាក់ក្រុមគ្រូពេទ្យ ថ្នាក់ដឹកនាំ និងសហព័ន្ធបាល់ទាត់កម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នេះបើតាមការបញ្ជាក់ពីកីឡាកររូបនេះផ្ទាល់បាននិយាយថា ជាដំបូងខ្ញុំសូមអរគុណដល់ប្រមុខថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធ មន្រ្តីសហព័ន្ធបាល់ទាត់កម្ពុជា ដែលស្វះស្វែងជួយសម្រួល និងយកចិត្តទុកដាក់ព្យាបាលយើងនៅទីនេះ និង អរគុណដល់បងប្អូន អ៊ំ ពូមីង យាយតា ដែលបានជូនពរបារម្ភដល់ពួកយើង ស្ថានភាពពួកយើងចាប់ផ្ដើមប្រសើឡើងពីមួយថ្ងៃទៅមួយថ្ងៃ ហើយពេលនេះពួកយើងកំពុងតែមានសុខភាពល្អឡើងវិញ ដោយមានការយកចិត្តទុក្ខដាក់ពីសំណាក់គ្រូពេទ្យនៅទីនេះ ២៤ម៉ោងលើ២៤ម៉ោង ខ្ញុំនឹងប្រយុទ្ធប្រឆាំងជាមួយជំងឺនេះ សូមបងប្អូន អ៊ំ ពូមីង យាយតា ទាំងអស់បន្តអនុវត្តនៅវិធានការណ៍៣កុំ៣ការពារឲ្យបានខ្ជាប់ខ្ជួនតាមការណែនាំរបស់ក្រសួងសុខាភិបាល។

លើសពីនេះ បើតាមការLive របស់ក្រុមកាងារជម្រើសជាតិ នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ​២០២១ បាន​​បញ្ជាក់​ថា​ សមាជិកទាំង៦នាក់ នៃក្រុមជម្រើសជាតិកម្ពុជា បានវិជ្ជមានកូវីដ១៩ អំឡុងការប្រកួតនៅ ប៉ារ៉ែន ដែលក្នុងនោះរួមមាន កួច សុកុម្ភៈ, សឿយ វិសាល, សារ៉េត គ្រីយ៉ា, កែវ សុខសិលា អៀន ពិសី និង ចាន់ វឌ្ឍនាកា ហើយក៏មានកីឡាករមួយចំនួនទៀតបានជាប់ពាក់ព័ន្ធ បាននិងកំពុងធ្វើចត្តាឡីស័កផងដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម