ព័ត៌មានជាតិ
រថយន្ត ម៉ូតូ និងកង់បីសរុប៧គ្រឿង បុករុញបន្តគ្នារបួសធ្ងន់ធ្ងរ២នាក់
ភ្នំពេញ ៖ រថយន្តកូរេឃ្លប់ដឹកទំនិញមួយគ្រឿងម្ចាស់បេីកបរក្នុងល្បឿនលឿនចាប់ហ្វ្រ័ងមិនជាប់ជ្រុលបុករថយន្តដែលកំពុងបើកបរខាងមុខចំនួន៣គ្រឿង និង ម៉ូតូ២គ្រឿង រួមទាំងកង់បី១គ្រឿងទៀតបណ្តាលឱ្យមនុស្សចំនួន២នាក់រងរបួសធ្ងន់ធ្ងរ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរខាងលើ នេះបានកើតឡើង កាលពីវេលាម៉ោង៤និង៣៥នាទីរសៀល ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១ ស្ថិតនៅតាមផ្លូវ៣០ម៉ែត្រ ចំណុចភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ រថយន្តបង្ក កូរ៉េឃ្លប់ ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3E-5920 បើកបរដោយបុរសម្នាក់និងមានបុរសម្នាក់ទៀតជាព្រូ ធ្វើដំណើរតាមបណ្តោយផ្លូវ៣០ម៉ែត្រ ក្នុងទិសដៅពីត្បូងទៅជើងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុ ហ្វ្រ័ងមិនជាប់ ក៏ជ្រុលបុករថយន្តម៉ាក 4Runner ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ2M 8630រុញបន្តបុកម៉ូតូចំនួន២គ្រឿង ម៉ាកហុងដាឌ្រីម សេរី២០១៧ ពណ៌ខ្មៅ ពាក់ស្លាកលេខ បន្ទាយមានជ័យ 1Q-0634 ជិះដោយបុរស២នាក់ រងរបួសធ្ងន់ធ្ងរ ដាច់ដៃ និងម៉ូតូ ម៉ាកហុងដាឌ្រីម ស៊េរី២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CE-6511 ជិះដោយនារី២នាក់ រងរបួសស្រាល ហើយរថយន្តបន្តទៅបុក រថយន្តស៊ីទែនដឹកប្រេង ម៉ាក ISUZU ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 3D-9054 រុញផ្ទប់បុកម៉ូតូកង់បី ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1HQ-5859 និងបន្តរុញបុកផ្ទប់ រថយន្តម៉ាកសាំយ៉ុង ពណ៌ស្លែ ពាក់ស្លាកលេខ ភ្នំពេញ 2AF-6274 បណ្តាលឱ្យរងការខូចខាតយ៉ាងដំណំ។
គ្រោះថ្នាក់ចរាចរណ៍ខាងលើ បណ្តាលឲ្យរថយន្តចំនួន៤គ្រឿង ម៉ូតូចំនួន២គ្រឿង ម៉ូតូកង់បី១គ្រឿង សរុបចំនួន០៧គ្រឿង ទទួលរងខូចខាត និងបង្កបុរស២នាក់រងរបួសធ្ងន់ធ្ងរ នារី២នាក់រងរបួសស្រាល រីឯអ្នកបើកបររថយន្តបង្ក ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ។
ជនរងគ្រោះរបួសធ្ងន់ចំនួន២នាក់ ត្រូវបានរថយន្តគ្លីនិកឯកជនដឹកយកទៅសង្គ្រោះភ្លាមៗ ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ចំណុចកើតហេតុនិងសម្រួលចរាចរណ៍ បន្ទាប់មកភាគីខាងរថយន្តសាំយ៉ុងនិងរថយន្ត 4Runner រួមទាំងកង់បីមិនទៀតសុំបញ្ចប់រឿងដោយយកទៅជួសជុលខ្លួនឯងចំណែករថយន្តបង្កនិងរថយន្តស៊ីទែនដឹកប្រេងរួមទាំងម៉ូតូ២គ្រឿងទៀត ត្រូវបានសមត្ថកិច្ចជំនាញវាស់វែងរួច រួមទាំងជនបើកបររថយន្តបង្កផង ត្រូវបានយកទៅរក្សាទុកនៅការិយាល័យចរាចរជើងគោក នៃស្នងការក្រុងភ្នំពេញ ដើម្បីកសាងសំណុំរឿងដោះស្រាយតាមផ្លូវច្បាប់៕
ដោយ ៖ សុខា
-
កីឡា៧ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង