Connect with us

ព័ត៌មានជាតិ

ការចាក់សម្លាប់សមាជិកសភាអង់គ្លេស គឺជាអំពើភេរវកម្ម

បានផុស

នៅ

ការសម្លាប់សមាជិកសភាអភិរក្សលោក David Amess ត្រូវបានប៉ូលិសប្រកាសថា ជាអំពើភេរវកម្ម។

លោក Sir David ត្រូវបានគេចាក់ជាច្រើនកាំបិត នៅក្នុងមណ្ឌលបោះឆ្នោតមួយនៅតំបន់ Leigh-on-Sea ក្នុងទីក្រុង Essex កាលពីថ្ងៃសុក្រ។

ប៉ូលិសក្រុងនិយាយថា ហេតុការណ៍នេះគឺជំរុញដោយភាពជ្រុលនិយមឥស្លាម។

បុរសជនជាតិអង់គ្លេសអាយុ ២៥ ឆ្នាំម្នាក់ ត្រូវបានចាប់ខ្លួននៅកន្លែងកើតហេតុ ដោយសង្ស័យថាបានប្រព្រឹត្តិអំពើឃាតកម្ម ហើយប៉ូលិសបានឲ្យដឹងថា ពួកគេមិនស្វែងរកអ្នកផ្សេង ពាក់ព័ន្ធនឹងការសម្លាប់នេះទេ។

ប៉ូលិសក្រុងបាននិយាយថា ជាផ្នែកមួយនៃការស៊ើបអង្កេតបច្ចុប្បន្ន មន្រ្តីកំពុងធ្វើការស្រាវជ្រាវរកនៅអាសយដ្ឋានពីរក្នុងទីក្រុងឡុងដ៍។

កងកម្លាំងជឿថា បុរសម្នាក់នេះធ្វើសកម្មភាពតែម្នាក់ឯងប៉ុណ្ណោះ ប៉ុន្តែការសាកសួរអំពីហេតុការណ៍នេះ កំពុងបន្ត។

ប៉ូលិសបន្ថែមថា បុរសម្នាក់នេះកំពុងស្ថិតនៅក្នុងការឃុំឃាំងនៅទីក្រុង Essex៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ BBC

ចុចអាន៖ អ្នកបកប្រែ អាហ្វហ្គានីស្ថាន ដែលត្រៀមជម្លៀសចេញពីប្រទេស ត្រូវបាញ់សម្លាប់ដោយកាំភ្លើង AK នៅក្រុងកាប៊ុល

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៧ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម