ព័ត៌មានជាតិ
អភិបាលខេត្ត ៖ គិតត្រឹមរសៀលនេះ ទឹកជំនន់នៅក្រុងបាត់ដំបង បានចាប់ផ្ដើមស្រកទៅវិញហើយ
អភិបាលខេត្តបាត់ដំបង បានឲ្យដឹងថា គិតត្រឹមរសៀលថ្ងៃទី១៧ ខែតុលានេះ ទឹកជំនន់នៅក្រុងបាត់ដំបង បានចាប់ផ្ដើមស្រកទៅវិញហើយ មិនមានបញ្ហាអ្វីធ្ងន់ធ្ងរទៀតនោះទេ។ នៅព្រឹកអាទិត្យនេះ មានសេចក្ដីរាយការណ៍ថា ស្ថានភាពទឹកស្ទឹងសង្កែបានហក់ឡើង ហើយបណ្ដាលឲ្យមានការជន់លិច នៅតំបន់មួយចំនួន នៃក្រុងបាត់ដំបង ខេត្តបាត់ដំបង។
លោក សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបងថ្មី បានឲ្យដឹងថា មកដល់ពេលនេះ ទឹកជំនន់នៅក្រុងបាត់ដំបង បានចាប់ផ្ដើមស្រកហើយ ដោយមិនមានការគំរាមកំហែងទៀតនោះទេ។ ក្នុងនោះ ទឹកនៅខាងលើ ក៏បានចាប់ផ្ដើមស្រកជាបណ្ដើរៗ ហើយដែរ។
លោក សុខ លូ បានឲ្យដឹងទៀតថា ប្រជាពលរដ្ឋជាច្រើនគ្រួសារ បានរងផលប៉ះពាល់អំពីទឹកជំនន់នេះ តែមិនបានធ្វើឲ្យមានអ្នករងគ្រោះស្លាប់នោះទេ។ អភិបាលខេត្តបាត់ដំបងថ្មី មានប្រសាសន៍ថា «ប្រជាពលរដ្ឋយើងប៉ះពាល់ច្រើនគ្រួសារ តែជំនន់ទឹកភ្លៀងវាមិនធ្ងន់ធ្ងរទេ វាគ្រាន់តែប៉ះពាល់ហូរកាត់អីតិចតួចអីចឹងទៅ វាឡើងមួយភ្លែត ហើយឥឡូវវាចាប់ផ្ដើមស្រកវិញហើយរសៀលនេះ ជំនន់ទឹកភ្លៀង ហើយចំពោះការស្រកនេះ អាចល្ងាចនេះ ឬស្អែកព្រឹកអាចអស់ហើយ តាមការសង្កេតនៃការស្រក មិនមានការស្លាប់ ឬក៏ប៉ះពាល់អាយុជីវិតបងប្អូនប្រជាពលរដ្ឋទេ»៕
អត្ថបទ៖ ឃួន សុភ័ក្រ





-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ