Connect with us

ព័ត៌មានជាតិ

ផ្អើល​ឆុល​ !! ​ចូល​ហាង​ម៉ាស្សា​បាត់លុយអស់៥០០០ដុល្លារ​ មួយ​រំពេច​

បានផុស

នៅ

បុរស៣នាក់ត្រូវនារីម៉ាស្សាកោសជប់បន្លំលួចយកលុយអស់ចំនួន៥០០០ដុល្លារ ហើយដាក់លុយ​ដុល្លារ​ក្លែងក្លាយក្នុងកាបូបវិញចំនួន៦០០ដូល្លារ ទម្រាំដឹងថា ​បាត់លុយ​ក្រុមនារី​ម៉ាស្សានោះ​បិទទ្វារ​គេចខ្លួនបាត់អស់។ ករណីនេះបានបង្កការភ្ញាក់ផ្អើលកាលវេលាម៉ោង១២និង១០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២០ ស្ថិតតាមបណ្ដោយផ្លូវ២០០៤ ត្រង់ចំណុចហាងម៉ាស្សាមួយកន្លែង ក្នុងសង្កាត់​កាកាប១ ​ខណ្ឌពោធិ៍សែនជ័យ ​រាជធានីភ្នំពេញ ។

ជនរងគ្រោះជាម្ចាស់លុយ ​មានឈ្មោះ រុន អេម ភេទប្រុស ​អាយុ៣៩ឆ្នាំ​មុខរបកសិករ មាន​ស្រុក​កំណើត​ ក្នុងភូមិជ្រុងពពេល ស្រុករមាសហែក ខេត្តស្វាយរៀង។

តាមប្រភពព័ត៌មានពីជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុរូបគាត់ ​និង​មិត្តភ័ក្តិ២នាក់​ទៀត​បាន​បើករថយន្តូកូរ៉េមួយគ្រឿងមកពីខេត្តស្វាយរៀងយកមកលក់នៅភ្នំពេញម្ដុំផ្លូវ២០០៤ ដោយ​លក់​បាន​លុយ១០៥០០ដុល្លារ ។

ប្រភពដដែលបានបន្តថា ពេលលក់បាន​លុយហើយ​ក៏បាន​នាំ​គ្នា​ចូល​ម៉ាស្សាកោសជប់​ឲ្យស្រួល​ខ្លួន​បន្តិច។ ពេលដោះខោអាវនិងកាបូកចេញព្យួរ​មិនទាន់បានម៉ាស្សាស្រួលខ្លួនផង ស្រាប់តែ​មាន​បុរសម្នាក់ជិះម៉ូតូមួយគ្រឿងមិនចាំម៉ាកមកស្រែនៅខាងមុខហាងថា (ប៉ូលីសៗមកហើយ )រួចបាន​ជិះម៉ូតូចេញទៅបាត់ទៅ ធ្វើឲ្យរូបគាត់និងមិត្តភ័ក្តិ២នាក់ទៀត​មាន​ការ​ភិតភ័យ​ដោយ​ខ្លាចប៉ូលីសចាប់ ក៏ចេញពីហាងម៉ាស្សាទាំងប្រញាប់​ប្រញាល់​ហៅកង់បីជិះ​មក​ផ្លូវវេង​ស្រេងដើម្បីរកផ្ទះសំណាក់។ ពេលមកដល់ផ្ទះសំណាក់ហើយ ដោយមានការសង្ស័យកាបូបស្រាលពេក ក៏ឆែកមើល​ស្រាប់​តែ​បាត់​លុយអស់៥០០០ដុល្លារ ហេីយបែជាមានលុយដុល្លារក្លែងក្លាយ៦០០ដុល្លារ ។

ប្រភពដដែលបានបន្តទៀតថា ពេលឃើញបាត់លុយដូច្នេះគាត់ទាំងបីនាក់​បានជិះកង់បីមកកន្លែង​ម៉ាស្សា​វិញ​ស្រាប់មកដល់គេបិតភ្លើងងងឹតនិងយកស្លាកយីហោចេញអស់ ។

ក្រោយមក ជនរងគ្រោះបានជិះកង់បីឥណ្ឌាទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលកាកាប១ ទាំងក្ដីអសង្ឃឹម ព្រោះមិនដឹងពេលត្រឡប់ទៅផ្ទះវិញត្រូវដោះស្រាយយ៉ាងណាចំពោះគ្រួសារ៕

សុខុម

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ នាទី មុន

កុំ​ភ្លេច​ត្រៀម CV! ស្អែក​នេះ ឱកាស​ការងារ​ថ្មី​បន្ថែមទៀត​ជិត ៥០០ កន្លែង​ក្នុង​វេទិកា​ការងារ​របស់ NEA

ព័ត៌មានជាតិ២៧ នាទី មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​ស្តីពី​សុវត្ថិភាព​អគ្គិភ័យ​នៅតាម​សហគ្រាស គ្រឹះស្ថាន

ព័ត៌មានជាតិ៣ ម៉ោង មុន

រដ្ឋមន្ត្រីពាណិជ្ជកម្មកូរ៉េ សរសើរថាកម្ពុជារីកចម្រើនឆាប់រហ័ស និងបង្ហាញបំណងពង្រីក បណ្តាក់ទុនវិនិយោគបន្ថែម

បច្ចេកវិទ្យា៣ ម៉ោង មុន

អ្នកជំនាញនិយាយថា “យុគមាសរបស់ Apple នៅក្នុងប្រទេសចិនបានបញ្ចប់ហើយ”

សេចក្ដីជូនដំណឹង៤ ម៉ោង មុន

ការលក់សំបុត្រថ្ងៃសុក្ររបស់ក្រុមហ៊ុន Vietjet មានតម្លៃកាន់តែទាបសម្រាប់ការធ្វើដំណើរទៅប្រទេសវៀតណាម និងគោលដៅធ្វើដំណើរផ្សេងៗទៀតពេញមួយឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម