Connect with us

ព័ត៌មានជាតិ

អភិបាលខេត្តរតនគិរី ចុះទៅផ្សារបានលុង ស្វែងយល់ពីសំណូមពរ និងតម្រូវការរបស់អាជីវករ

បានផុស

នៅ

​នា​ព្រឹក​ថ្ងៃទី​១៩ ខែតុលា ឆ្នាំ​២០២១ លោក ញ៉ែម សំអឿន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​រតនគិរី អមដំណើរ​ដោយ​អភិបាលរង​ខេត្ត និង​ថ្នាក់ដឹកនាំ​មន្ទីរ អង្គភាព​ពាក់ព័ន្ធ​មួយចំនួន​ក្នុង​ខេត្ត បាន​អញ្ជើញ​ចុះ​ជួប​សំណេះសំណាល​សួរសុខទុក្ខ ជាមួយ​ប្រជាពលរដ្ឋ និង​អាជីវករ នៅក្នុង​ផ្សារ​បាន​លុង ស្ថិតក្នុង​សង្កាត់​ឡា​បាន​សៀក ក្រុង​បាន​លុង ខេត្តរតនគិរី​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ជាមួយ​ការស្វាគមន៍​ប្រកបដោយ​ទឹកចិត្ត​សប្បាយរីករាយ​ពី​សំណាក់​ប្រជាពលរដ្ឋ និង​អាជីវករ​នាឱកាស​នោះ លោក ញ៉ែម សំអឿន អភិបាលខេត្ត​បាន​បញ្ជាក់ថា នៅក្នុង​ឱកាស​នៃ​ដំណើរ​ចុះ​ជួប​ជាមួយ​បងប្អូន​ប្រជាពលរដ្ឋ និង​អាជីវករ​នាឱកាស​នេះ គឺ​គ្រាន់តែ​ជា​ជំហាន​ដំបូង ដើម្បី​ស្វែងយល់​ពី​សំណូមពរ​តម្រូវការ​រ​បស់​អាជីវករ​ក៏ដូចជា​ប្រជាពលរដ្ឋ​ក្នុង​ផ្សារ គឺ​ក្នុង​គោលបំណង​ដើម្បី​បានជា​មូលដ្ឋាន​រួម សម្រាប់ធ្វើ​ការដោះស្រាយ​រាល់​បញ្ហា និង​សំណូមពរ​នានា​ជូន​បងប្អូន​អា​ជីករ​ដែលមាន​កន្លងមក​។

ក្នុងឱកាស​នោះដែរ ក្នុងនាម​ជា​ថ្នាក់ដឹកនាំ លោក ញ៉ែម សំអឿន អភិបាលខេត្ត ក៏បាន​មានប្រសាសន៍​បញ្ជាក់ថា លោក​នឹងមាន​ក្ដី​រីករាយ​ចំពោះ​កិច្ច​ស្វាគមន៍​របស់​បងប្អូន​ប្រជាពលរដ្ឋ និង​អាជីវករ​ទាំងអស់ ក្នុង​ស្មារតី​ភាតរភាព ជា​គ្រួសារ​តែមួយ ជាពិសេស​ជាមួយ​គ្រួសារ​ប្រជាពលរដ្ឋ​នៅ​ទូទាំង​ខេត្តរតនគិរី​ទាំងមូល ដើម្បី​រួមគ្នា​គិត រួមសុខ រួមទុក្ខ និង​រួមគ្នា​ដោះស្រាយ បញ្ហា​ការលំបាក បញ្ហា​ប្រឈម​សំណូមពរ និង​តម្រូវការ​ផ្សេងៗ ក៏ដូចជា​ការ​ជំហាន នៃ​ដំណើរ​កិច្ចអភិវឌ្ឍន៍​មូលដ្ឋាន​ទៅមុខទៀត ឲ្យ​បាន​កាន់តែ​រីកចម្រើន​ថែមទៀត សំដៅ​កាត់បន្ថយ​ភាពក្រីក្រ និង​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​រស់នៅ​ប្រកបដោយ​សុខដុមរមនា​ទាំងអស់គ្នា​៕

អត្ថបទ៖ វុ​ទ្ធ​ឦសាន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥៤ នាទី មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៦ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម