ព័ត៌មានជាតិ
មេខ្យល់ម្នាក់ នាំពលករខ្មែរ១៩នាក់មានកុមារ២នាក់ បម្រុងឆ្លងដែន ត្រូវនគរបាលការពារព្រំដែនគោកឃាត់ខ្លួន
បន្ទាយមានជ័យ ៖ នៅវេលាម៉ោង៥និង១០នាទីព្រឹក ថ្ងៃទី១៩ ខែតុលា ឆ្នាំ ២០២១ នៅចំណុចមាត់អូរព្រំដែន ស្ថិតក្នុងភូមិល្វា ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្ដបន្ទាយមានជ័យ កម្លាំងនគរបាលវរសេនាតូចការពារព្រំដែនគោកលេខ៨១៥ និងកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំបឹងបេង សហការជាមួយ កម្លាំងយោធាប្រតិបត្តិការសឹករង ខេត្ដបន្ទាយមានជ័យ បាន ធ្វើការឃាត់ខ្លួនពលករខ្មែរ ប្រុស ស្រី ចំនួន១៩នាក់ ក្នុងនោះមានកុមារចំនួន២នាក់ និងមេខ្យល់១នាក់ បម្រុងលួចឆ្លងដែនទៅប្រទេសថៃ។

លោកវរសេនីយ៍ឯក សួង សៅ មេបញ្ជាការវរសេនាតូចការពារព្រំដែនគោកលេខ៨១៥ បានប្រាប់អ្នកយកព័ត៌មានឲ្យដឹងថា ពលករខ្មែរទាំង១៩នាក់ ក្នុងនោះមានស្រីចំនួន៦នាក់ កុមារចំនួន២នាក់មកពី៤ខេត្ត ក្នុងនោះ ១មានខេត្តបន្ទាយមានជ័យចំនួន៣នាក់២ខេត្តបាត់ដំបងចំនួន៩នាក់៣ខេត្តត្បូងឃ្មុំចំនួន១នាក់និង៤ខេត្តព្រៃវែងចំនួន៦នាក់។

លោកវរសេនីយ៍ឯក សួង សៅ បានបញ្ជាក់ឲ្យដឹងបន្តទៀតថា ក្នុងចំណោម ពលរទាំង១៩នាក់នោះ សមត្ថកិច្ចចម្រុះបានរកឃើញមេខ្យល់ម្នាក់បម្រុងជូនពលករទាំង១៩នាក់លួចឆ្លងដែនចូលទៅប្រទេសថៃរកការងារធ្វើមាន ឈ្មោះ ឃឹន សុឃី ភេទប្រុស អាយុ៣៤ឆ្នាំ រស់នៅភូមិល្វា ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។

លោកវរសេនីយ៍ឯក សួង សៅ បានបញ្ជាក់បន្ថែមទៀតថា ចំពោះពលករទាំងអស់និងមេខ្យល់បន្ទាប់ពីធ្វើការណែនាំស្ដីពីការឆ្លងរាលដាលរបស់ មេរោគកូវីដ-១៩ និងធ្វើកិច្ចសន្យារួច បានបញ្ជូនពួកគាត់ទៅមណ្ឌលចត្ដាឡីស័កកម្រិត២ វិទ្យាល័យម៉ាឡៃ ដើម្បីយកសំណាកធ្វើតេស្ដរកមេរោគកូវីដ-១៩ មុននឹងប្រគល់ជូនផ្នែកជំនាញរបស់អធិការដ្ឋាននគរបាលស្រុកម៉ាឡៃដើម្បីសួរនាំនិងចាត់វិធានការតាមនីតិវិធី ចំពោះអ្នកនាំផ្លូវផងដែរ៕
ដោយ ៖ វ៉ាន់ ណាង


-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


