Connect with us

ព័ត៌មានជាតិ

ថៃបើកមុខទឹកហ៊ាចូលកម្ពុជា ជន់លិចផ្ទះពលរដ្ឋ៤ភូមិក្នុង ក្រុងប៉ោយប៉ែត​

បានផុស

នៅ

យ៉ាងហោចណាស់​ក៏មាន​ប្រជាពលរដ្ឋ​ចំនួន៤​ភូមិ នៅក្នុង​ ក្រុង​ប៉ោយប៉ែត ​ត្រូវបាន​អាជ្ញាធរ​កំពុង​ត្រៀម​លក្ខណៈ​ដើម្បី​ជួយសង្គ្រោះ​ពួកគាត់​ឲ្យ​មកពី​ទួល​សុវត្ថិភាព ក្រោយ​ថៃ​បើកមុខទឹក​ចេញពី​ប្រទេស​របស់គេ​បង្កឱ្យមាន​ទឹកជំនន់​ហ៊ា​ចូលមក​តាម​អូរ​ព្រំដែន​កម្ពុជា​ថៃ​ ហើយ​បាន​បង្ក​ឲ្យ​អ្នកស្រុក​នៅក្នុង​ក្រុង​ប៉ោយប៉ែត​រងគ្រោះ​ដោយសារ​ទឹកជំនន់​ទឹកភ្លៀង​របស់​ថៃ​នោះ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅ​ព្រឹក​ថ្ងៃទី២០ ខែតុលា ​ឆ្នាំ២០២១ នេះ អាជ្ញាធរ​ក្រុង​ប៉ោយប៉ែត ដឹកនាំ​ដោយ​ឯកឧត្តម​ ប៉ាន់ខែម ប៊ុនថន​នាយករង​ខុទ្ទកាល័យ​សម្ដេចនាយក​រដ្ឋមន្ត្រី​ហ៊ុនសែន និង​លោក​ គៀត​ ហ៊ុល​ អភិបាល​នៃ​គណៈ​អភិបាល​ក្រុង​ប៉ោយប៉ែត​ និង​ជា​ប្រធាន​នៃ​គណៈបញ្ជាការ​ឯកភាព​ក្រុង ​បាន​ដឹកនាំ​កម្លាំងចម្រុះប្រមាណ​ជាង៣០០ នាក់​ បានធ្វើ​សកម្ម​ភាពចុះ​តាម​អូរ​ព្រំដែន​កម្ពុជា​ ថ្ងៃ ដើម្បី​ត្រៀមលក្ខណៈ​ជួយ​ជម្លៀស​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ដោយសារតែ​ទឹកជំនន់​ហៀរហូរ​មកពី​ប្រទេស​ថៃ​នោះ​។​

សូម​បញ្ជាក់ដែរថា ចាប់ពី​ថ្ងៃទី១៧ ដល់​ថ្ងៃទី២០ នេះ អាជ្ញាធរ​ខេត្តតាកែវ ​នៃ​ប្រទេស​ថៃ ​បានប្រកាស​ជូនដំណឹង​ថា ខ្លួន​នឹង​បង្ហៀរទឹក​ចេញពី​មូលដ្ឋាន​នៃ​ខេត្តតាកែវ ​ហូរ​ចូល​តាម​អូរ​ព្រំដែន​នៃ​កម្ពុជា​ថៃ ក្រៅ​មក​គេ​ក៏បាន​សង្កេតឃើញ​មាន​ប្រជាពលរដ្ឋ​ចំនួន៤​ភូមិ ​ក្នុងនោះ​មាន​ភូមិ​ប៉ោយប៉ែត​ ភូមិ​ក្បាលកោះ ភូមិ​អូរជ្រៅ ភូមិ​គីឡូម៉ែត្រ​លេខ៤ នៅក្នុង​ក្រុង​ប៉ោយប៉ែត ​បាន​រងគ្រោះ​ជាបណ្ដើរៗ ដោយសារតែ​ជំនន់​ទឹកភ្លៀង​ដែល​ហូរ​មកពី​ប្រទេស​ថៃ​នោះ។

ដោយឡែក​នៅក្នុង​ថ្ងៃទី២០ ខែ​តុលា នេះ ទឹក​បុក​ខ្លាំង​ធ្វើ​ឲ្យ​អាជ្ញាធរ​មកជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ​ជា​បណ្ដើរៗ ​ឲ្យ​រួច​ផុតពី​ទឹកជំនន់​ដែល​កំពុងតែបន្ត​ការលិចលង់​ផ្ទះសម្បែង​ និង​ទ្រព្យសម្បត្តិ​របស់​រដ្ឋ​នាពេល​នេះ ក្នុងការ​ចុះជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ​នោះដែរ​ ត្រូវបាន​លោក​អភិបាលក្រុង​ប៉ោយប៉ែត​ បានកំណត់​ថា ទឹកជំនន់​ដែល​កំពុងតែ​លិចលង់​នៅក្នុង​ក្រុង​ប៉ោយប៉ែត​នេះ មាន​ស្ថានភាព​តិចជាង​ឆ្នាំមុន។ លោក​បាន​បន្តទៀត​ថា បើ​ប្រៀបធៀប​នឹង​ឆ្នាំមុន ​គឺ​ទឹក​ឡើងមក​ខ្លាំង​ធ្វើអោយ​យើង​ជួយសង្គ្រោះ​ស្ទើរតែ​មិនទាន់ តែ​ពេលនេះ​ប្រជាពលរដ្ឋ​របស់​យើង​ដែល​កំពុង​រងគ្រោះ​តាម​អូរ​ព្រំដែន​នោះ មាន​សុភាព​ដូចជា​ធម្មតា​ដែល​អាច​ឲ្យ​កម្លាំង​របស់​យើង​មកជួយ​ពួកគាត់​បាន​ទាន់ពេលវេលា លោក​បាន​បន្តទៀតថា មកដល់ពេលនេះ​គឺ​យើង​បាន​ជួយ​គាត់​បាន​ជាង ៨០ គ្រួសារ​ហើយ តែ​យើង​កំពុងតែ​ត្រៀម​មើល​បើសិនជា​ទឹក​ឡើងមក​ខ្លាំង​ដូច​ឆ្នាំមុន​គឺ​យើង​នឹង​ជួយ​ពួកគាត់​មក​ទិ​ទូល​សុវត្ថិភាព​ជាបន្ទាន់​៕

អត្ថបទ៖ ពៅ​រី​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

តំបន់​អា​រ៉ែ​ង ផ្តើម​មាន​ទំនប់​បង្ហៀរ​ឆ្លង​ដងស្ទឹង​ប្រវែង​ជិត​១០០​ម៉ែត្រ

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួងការងារ និងGIZ ចុះអនុស្សរណៈលើការអនុវត្តគម្រោងបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ អាស៊ាន ស្វីស

សេចក្ដីជូនដំណឹង៤ ម៉ោង មុន

គុណភាព​ល្អឥតខ្ចោះ​! ខុន​ដូ​ប្រណិត​រំដួល​ស៊ី​ធី​លំដាប់​ខ្ពស់​ដំបូង​នៅ​ភ្នំពេញ​ត្រូវបាន​ប្រគល់ជូន​ជា​ផ្លូវការ​

សេចក្ដីជូនដំណឹង៥ ម៉ោង មុន

សេចក្ដីជូនដំណឹងស្ដីពីការអញ្ជើញចូលរួមដេញថ្លៃគម្រោងទិញឧបករណ៍បញ្ជូនស៊ីញ៉ាល់ប្រចាំឆ្នាំ២០២៤

ព័ត៌មានជាតិ៥ ម៉ោង មុន

សារមន្ទីរព្រះស្រីឦសានវរ្ម័ន ចាប់ដៃគ្នាជាមួយសមាគមធនាគារនៅកម្ពុជា ដើម្បីលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុយុវជន

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៤ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម