ព័ត៌មានអន្ដរជាតិ
ទឹកជំនន់នៅភាគខាងត្បូងថៃ រឹតតែធ្ងន់ ឯមនុស្សស្លាប់ កើនច្រើនឡើងៗ
ស្ថានភាពទឹកជំនន់នៅភាគខាងត្បូងប្រទេសថៃ មិនទាន់ធូរស្រាលឡើយ ដោយគិតត្រឹមល្ងាចថ្ងៃពុធទី៤ខែធ្នូឆ្នាំ២០២៤ តួលេខមនុស្សបាត់បង់ជីវិតដោយគ្រោះធម្មជាតិនេះ បានកើនឡើងដល់២៩នាក់ហើយ។
មិនត្រឹមប៉ុណ្ណឹង បើតាមការចុះផ្សាយរបស់ CNA, មនុស្សជាង ៣០ ០០០នាក់ ក៏ត្រូវជម្លៀសចេញពីផ្ទះសម្បែងផងដែរ ខណៈ ១៥៥ ០០០គ្រួសារត្រូវរងផលប៉ះពាល់។
មុននេះ នាយកដ្ឋានបង្ការនិងកាត់បន្ថយគ្រោះមហន្តរាយ បានព្រមានឲ្យខេត្តចំនួន១៤ដូចជា Chumphon, Surat Thani, Nakhon Si Thammarat, Phatthalung, Songkhla, Pattani, Yala, Narathiwat, Ranong, Phang Nga, Phuket, Krabi, Trang, និង Satun ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ចំពោះបំណាក់ដី ហើយត្រៀមខ្លួនទប់ទល់ជាមួយជំនន់រហ័ស រហូតដល់ចុងសប្តាហ៍។
ក្នុងសេចក្តីប្រកាសនោះ នាយកដ្ឋាននិយាយថា ប្រព័ន្ធវិសម្ពាធទាបនៅសមុទ្រចិនខាងត្បូង នឹងផ្លាស់ទីកាត់ឈូងសមុទ្រថៃនិងភាគខាងត្បូងប្រទេសថៃ ចូលទៅក្នុងសមុទ្រ Andaman ផ្នែកខាងក្រោម។ ដូច្នេះភ្លៀងនឹងនៅតែបន្តធ្លាក់ខ្លាំងទៀត ហើយស្ថានភាពគ្រោះទឹកជំនន់នឹងមិនធូរស្រាលឡើយ រហូតដល់ចុងសប្តាហ៍។
សូមបញ្ជាក់ថា នេះមិនមែនជារឿងថ្មីទេដែលប្រទេសថៃ ជួបគ្រោះទឹកជំនន់ធ្ងន់ធ្ងរបែបនេះ។ ជាក់ស្តែងកាលពីឆ្នាំ២០១១ ទឹកធំនៅទូទាំងប្រទេសបានបណ្តាលឲ្យមនុស្សជាង ៥០០នាក់បាត់បង់ជីវិត និងបំផ្លាញផ្ទះសម្បែងរាប់លានខ្នង៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ថៃ ព្រមានឲ្យ១៤ខេត្តនៅភាគខាងត្បូង ប្រយ័ត្នជំនន់រហ័ស ខណៈមនុស្សស្លាប់ កើនដល់២៥នាក់
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម១ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៥ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ