Connect with us

ព័ត៌មានជាតិ

ឧត្តមសេនីយ៍ឯក​ ស​ ថេត​ បន្តណែនាំមន្ត្រីចរាចរណ៍ តាមគ្រប់គោលដៅ ត្រូវអនុវត្តឲ្យបានត្រឹមត្រូវតាមច្បាប់

បានផុស

នៅ

លោកឧត្តមសេនីយ៍ឯក​ ស​ ថេត​ អគ្គស្នងការរង​ និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២០ ខែតុលា​នេះ​ បានដឹកនាំកិច្ចប្រជុំប្រចាំខែកញ្ញា​ និងទិសដៅការងារបន្ត របស់ក្រុមការងារព័ត៌មាន​ និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​។ ក្នុងកិច្ចប្រជុំនេះ ក៏មានការចូលរួមពីលោក​ ស្នងការរង​ ជំនួយការ​ លោកនាយការិយាល័យ​ លោកអធិការ​ អធិការរង​ និងលោកនាយប៉ុស្តិ៍មួយចំនួនផងដែរ​។

ជាការចាប់ផ្ដើមលោកវរសេនីយ៍ឯក​ សា​ន​ សុខសីហា​ ជំនួយការ​ និងអ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ បានបង្ហាញរបាយការណ៍លទ្ធផលការងារប្រចាំខែកញ្ញា​ ដែលក្រុមការងារអនុវត្តបានកន្លងមកនេះ​ ដោយផ្តោតសំខាន់លើការតាមដាន​ ឆ្លើយតប​ ដោះស្រាយ​ និងចាត់វិធានការណ៍ ជូនប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា​ ធ្វើយ៉ាងណាទទួលបាននូវការជឿជាក់​ និងទុកចិត្តពីប្រជាពលរដ្ឋក្នុងមូលដ្ឋាន​ ដូចជា៖ ការទទួលពាក្យបណ្តឹ​ង​ ការប្រើប្រាស់ពាក្យសម្តី​ និងកាយវិការឲ្យបានសមរម្យ​ ជាពិសេសផ្តល់ការធ្វើឯកសារផ្សេងៗ ជូនប្រជាពលរដ្ឋឲ្យបានឆាប់ដូច​ដែលច្បាប់បានកំណត់​។

មានមតិនាឱកាសនោះ លោកឧត្តមសេនីយ៍ឯក ស ថេត បានកោតសរសើរដល់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សទាំងអស់ ដែលបានខិតខំចូលរួម ជាមួយអង្គភាពពាក់ព័ន្ធ ក្នុងការជួយដោះស្រាយបញ្ហា ជូនប្រជាពលរដ្ឋបានជាច្រើនករណី។ លោកស្នងងការ ក៏បានណែនាំដល់ក្រុមការងារយកចិត្តទុកដាក់បន្ថែមលើការងារនេះ ដើម្បីធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋសប្បាយចិត្ត ជាមួយសមត្ថកិច្ច។

ម្យ៉ាងវិញទៀត លោកឧត្តមសេនីយ៍ឯក ស ថេត ក៏បានសង្កត់ធ្ងន់ដល់មន្ត្រីចរាចរណ៍ តាមគ្រប់គោលដៅត្រូវអនុវត្តឲ្យបានត្រឹមត្រូវតាមច្បាប់ និងការណែនាំរបស់ថ្នាក់ដឹកនាំ ហើយបើមន្ត្រីរូបណាប្រព្រឹត្តខុស ត្រូវតែអនុវត្តវិន័យកងកម្លាំង បើល្មើសខ្លាំងអាចត្រូវបណ្តេញចេញពីក្របខ័ណ្ឌ និងបន្តអនុវត្តវិធានការច្បាប់៕

អត្ថបទ៖ រ៉ាវុទ្ធ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ នាទី មុន

ខេត្តកំពង់ចាម ចាប់ឆ្នោតកំណត់លេខរៀងបក្សនយោបាយសម្រាប់ការបោះឆ្នោតក្រុមប្រឹក្សារាជធានី ខេត្ត​ ក្រុង ស្រុក ខណ្ឌ

ព័ត៌មានអន្ដរជាតិ៧ នាទី មុន

EU ​ជំរុញផែនការដកលុយបង្កក រុស្ស៊ី ទិញអាវុធឲ្យ អ៊ុយក្រែន

ព័ត៌មានជាតិ១១ នាទី មុន

រាជរដ្ឋាភិបាលកម្ពុជា នឹងបន្តប្រែក្លាយផ្លូវដីក្រហមនៅទីជនបទ ឲ្យក្លាយជាផ្លូវកៅស៊ូ ឬផ្លូវបេតុងបន្ថែមទៀត

ព័ត៌មានជាតិ២៣ នាទី មុន

ការប្រើប្រាស់ប្រាក់រៀល តាមប្រព័ន្ធអេឡិចត្រូនិក​កើន​ឡើង​ដល់ ៤៤%

ព័ត៌មានអន្ដរជាតិ២៣ នាទី មុន

រុស្ស៊ី ព្រមានម្តងទៀត! ជប៉ុន នឹងជួបផលវិបាក បើមីស៊ីល Patriot ធ្លាយដល់ដីអ៊ុយក្រែន មែន

Sokha Hotels

ព័ត៌មានពេញនិយម