សមត្ថកិច្ចរាជធានីភ្នំពេញ បង្រ្កាប​ករណីជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន តាមបញ្ញើឥវ៉ាន់
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

សមត្ថកិច្ចរាជធានីភ្នំពេញ បង្រ្កាប​ករណីជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន តាមបញ្ញើឥវ៉ាន់

បានផុស

នៅ

បន្ទាប់ពីទទួលបានព័ត៌មាន ពីការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ មានករណីជួញ ដូរដោយខុសច្បាប់ នូវសារធាតុញៀន (តាមបញ្ញើឥវ៉ាន់) នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១ ភ្លាមកម្លាំងការិយា​ល័យប្រឆាំងគ្រឿញៀន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដឹកនាំដោយលោកវរសេនីយ៍ទោ រ៉ឹម ម៉ិច នាយការិយាល័យ បានសហការជាមួយកម្លាំង នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដោយមានការចូលរួមពី លោកនាយរងការិយាល័យ, លោកនាយផ្នែក និងកម្លាំងអាជ្ញាធរមូលដ្ឋាន ចុះទៅត្រួតពិនិត្យដល់ក្រុមហ៊ុនដឹកអ្នកដំណើរ GTF នៅចំណុចផ្លូវលេខ ១៤២ កែងផ្លូវលេខ៨១ សង្កាត់ផ្សារថ្មីទី២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាលទ្ធផល កម្លាំងបានត្រួតពិនិត្យឆែកឆេរ រកឃើញវត្ថុតាងរួមមាន៖

១-ក្រាមពណ៍ផ្កាឈូកសង្ស័យជាសារធាតុញៀន ចំនួន ២កញ្ចប់

២-សំបកថង់សំរាប់ច្រកគ្រឿងញៀន មួយចំនួន

៣-កាបូបស្ពាយ ពណ៍ទឹកប៊ិច សំរាប់ទុកគ្រឿងញៀន ចំនួនមួយ។

នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១ កម្លាំងការិយាល័យប្រឆាំងគ្រឿញៀន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រគល់វត្ថុតាងខាងលើ ទៅឲ្យកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ  ដើម្បីចាត់ការបន្តតាមនីតិធី៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services