Connect with us

ព័ត៌មានជាតិ

អភិបាលខេត្តកំពតថ្មី ហាមសម្លាប់សត្វ ក្នុងថ្ងៃឧបោសថ សីល ដើម្បីលើកកម្ពស់ ​វិស័យព្រះ​ពុទ្ធសាសនា

បានផុស

នៅ

អភិបាលខេត្តកំពតថ្មី បានចេញសេចក្តីណែនាំមួយ ហាមការសម្លាប់សត្វយកសាច់ ជារៀងរាល់ថ្ងៃសីល សម្រាប់អាជីវកម្មសម្លាប់សត្វ និងម្ចាស់សត្តឃាតដ្ឋានទាំងអស់ នៅក្នុងខេត្តកំពត។ ​នេះបើយោងតាមលិខិត របស់មន្ទីរកសិ​កម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២១ បន្ទាប់ពីទទួលបានអនុសាសន៍ពីលោក ម៉ៅ ធនិន អភិបាលខេត្តកំពតថ្មី។

បើតាមលិខិត របស់​មន្ទីរកសិកម្មខេត្តកំពត ការណែនាំមិនឲ្យសម្លាប់សត្វយកសាច់​ នៅរៀងរាល់ថ្ងៃសីលនេះធ្វើឡើង ​ដើម្បីលើកកម្ពស់​ទៅដល់វិស័យព្រះ​ពុទ្ធសាសនា ​ឲ្យស្របទៅតាម​រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ដែលបាន​កំណត់ថា ​​ព្រះពុទ្ធសាសនា​ជាសាសនា​របស់រដ្ឋ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អាស្រ័យហេតុនេះ ​ដើម្បីពង្រឹង​ការអនុវត្តអនុក្រឹត្យ និងអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់​ របស់លោកអភិបាលខេត្តឲ្យមានប្រសិទ្ធភាព មន្ទីរ ​កសិកម្ម រក្ខាប្រមាញ់ និងនេសាទខេត្តកំពត ស្នើឲ្យមានការចូលរួម​សហកា រជាមួយស្ថាប័នពាក់ព័ន្ធទាំងអស់ រៀប​ចំផ្សព្វផ្សាយទៅកាន់អាជីវកម្មពិឃាតសត្វ ​និងម្ចាស់សត្តឃាតដ្ឋានទាំងអស់ ដោយមិនមានការអនុញ្ញាត​ឲ្យមានការពិឃាតសត្វគ្រប់ប្រភេទ​ នៅថ្ងៃសីល​បន្ត​ទៀតនោះឡើយ ចាប់ពីថ្ងៃទី២៩ ខែតុលា ឆ្នាំ ២០២១ នេះតទៅ។

លិខិតរបស់មន្ទីរកសិកម្មខេត្តកំពត បានព្រមានថា ក្នុងករណីអាជីវករប្រកបអាជីវកម្មពិឃាតសត្វ និងម្ចាស់សត្តឃាតដ្ឋានណាមួយ មិនអនុវត្តតាមការណែនាំនេះទេ មន្ទីរនឹងចាត់វិធានការ​ទៅតាម​នីតិវិធីច្បាប់ ដោយតឹងរឹងបំផុត ។

ឧបោសថសីល គឺសំដៅលើសីល៨។ អ្នកកាន់ឧបោសថសីលគឺអ្នកកាន់សីល៨។ ថ្ងៃឧបោសថសីល គឺជាថ្ងៃដែលអ្នកកាន់សីល ៨ ត្រូវអញ្ជើញទៅវត្តអារាមដើម្បីសុំសីល ៨ ឬជួនកាល និមត្តព្រះសង្ឃទៅគេហដ្ឋាន ដើម្បីឲ្យព្រះអង្គប្រទាន សីល៨។ ជារៀងរាល់៨ថ្ងៃ ទើបដល់ថ្ងៃឧបោសថសីលម្តង។ សីល៨ គឺ១. ហាមសម្លាប់សត្វ, ២.ហាមលួចទ្រព្យសម្បត្តិរបស់ អ្នកដទៃ, ៣.ហាមប្រព្រឹត្តកាម, ៤.ហាមពោលពាក្យកុហក, ៥.ហាមសេពគ្រឿងស្រវឹង, ៦.ហាមពិសាអាហារពេលផុតថ្ងៃត្រង់ នៅរៀងរាល់ថ្ងៃឧបោសថសីល, ៧.ហាមរាំច្រៀងហាម លេងល្បែងស៊ីសង ហាមតុបតែងកាយដោយកម្រងផ្កា ដោយគ្រឿងក្រអូប និង ៨.ហាមដេកហាមអង្គុយលើទីសេនាសនៈ ដែលខ្ពស់ហួសប្រមាណ ឬល្អប្រសើរហួសប្រមាណ។សីល៥ និងសីល៨ ជាទូទៅ គឺប្រជាពុទ្ធបរិស័ទជាគ្រហស្ថជាអ្នកកាន់។ ចំណែកព្រះសង្ឃកាន់សីល ១០ សម្រាប់សាមណេរ និងកាន់សីល ២១សម្រាប់ព្រះភិក្ខុ៕

អត្ថបទ៖ ណារី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

អំពើពុករលួយ ធ្វើឱ្យប្រធានសមាគមបាល់ទាត់ថ្នាក់ជាតិរបស់ប្រទេសចិន ត្រូវជាប់ពន្ធនាគារអស់មួយជីវិត

ព័ត៌មានជាតិ២ ម៉ោង មុន

ក្នុង​ត្រីមាស​ទី១​ឆ្នាំនេះ ខេត្ត​កែប នាំចេញ​ផ្លែស្វាយ​កែវ​រមៀត​ជាង ៧​ពាន់​តោន កើនឡើង ៨២%

ព័ត៌មានជាតិ៣ ម៉ោង មុន

ផ្លូវ​ប្រប​មាត់​ព្រែក​ពី​គល់​ស្ពាន​ថ្មី​ដល់​ស្ពាន​ចាស់ រួម​ជា​មួយ​សួន​កម្សាន្ត និង​លេច​រូបរាង​​ឆាប់​ៗក្នុងខេត្តកំពត

ព័ត៌មានជាតិ៣ ម៉ោង មុន

ដីព្រៃ​ក្នុង​ដែន​ជម្រក​សត្វព្រៃ​គូលែន​-​ព្រហ្ម​ទេព ក្បែរ​បរិស្ថាន​តា​កឹង កំពុង​រង​ការ​ឈូសឆាយ​កាប់បំផ្លាញ

ព័ត៌មានជាតិ៤ ម៉ោង មុន

កម្ពុជា-ថៃ ជួបប្រជុំ​ទ្វេភាគី​លើក​ទី​១៤​ស្តីពី​កិច្ចសហប្រតិបត្តិការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន

Sokha Hotels

ព័ត៌មានពេញនិយម