ព័ត៌មានជាតិ
លោកជំទាវម៉ែន សំអន អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធបងប្រុសបង្កើតសម្តេចសាយ ឈុំ
លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានដឹកនាំគណៈប្រតិភូក្រសួង អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធ ឧបាសក លាវ ហន ដែលត្រូវជាបងប្រុសបង្កើតសម្តេច វិបុលសេនាភក្ដី សាយ ឈុំនៅវត្តនាគវ័ន្ត នាព្រឹកថ្ងៃព្រហស្បតិ៍ទី៣ ខែធ្នូ ឆ្នាំ២០២០។

ឧបាសក លាវ ហន បានទទួលអនិច្ចកម្មកាលពីរសៀលថ្ងៃពុធទី២ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង ១៣និង៣៨នាទី ក្នុងជន្មាយុ ៩៤ឆ្នាំ ដោយរោគាពាធ។


មរណភាពរបស់ ឧបាសក លាវ ហន គឺជាការបាត់បង់ដ៏គួរឲ្យសោកស្ដាយបំផុត នូវជីតា ឧត្តមស្វាមី ឪពុកជាទីគោរពស្រឡាញ់ ដែលប្រកបដោយព្រហ្មវិហារធម៌ ដែលមួយជីវិតរបស់ឧបាសកបានបូជាកម្លាំងកាយចិត្ត ប្រាជ្ញា ស្មារតី និងពេលវេលាចូលរួមចំណែក ក្នុងវិស័យព្រះពុទ្ធសាសនា។



ឆ្លៀតក្នុងឱកាសនោះ លោកជំទាវកិត្តិសង្គហបណ្ឌិត និងប្រតិភូអមដំណើរ ក៏បានចូលរួមរំលែកទុក្ខជាមួយ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា (ដែលត្រូវជាប្អូនប្រុសបង្កើតនៃសព) និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ ដោយក្តីសោកសង្រេង និងអាឡោះអាល័យជាទីបំផុត និងបានបួងសួងឲ្យដួងវិញ្ញាណក្ខន្ធរបស់ ឧបាសក លាវ ហន បានទៅសោយសុខ ក្នុងឋានសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕



អត្ថបទ៖ វិមាន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


