Connect with us

ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន ៖ នៅពេលមានការចាក់ដូសទី៤ ប្រជាជនក្រីក្រ នៅតែអាចចាក់ដោយមិនគិតថ្លៃ

បានផុស

នៅ

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ថា នៅពេលដែលមានតម្រូវចាក់វ៉ាក់​សាំងបង្ការ​ជំងឺ​​​កូវីដ-១៩ ដូសទី៤នោះ គឺប្រជាជនក្រីក្រទូទៅ នឹងទទួលបានការចាក់ដោយមិនគិតថ្លៃបន្តទៀត។ ប៉ុន្តែ​សម្រាប់​ក្រុមហ៊ុនឯកជន គឺម្ចាស់ក្រុមហ៊ុន ជាអ្នកទទួលខុសត្រូវលើការចំណាយ សម្រាប់ការចាក់ដូសទី ៤នេះ។

ក្នុងពិធីប្រកាសបិទយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជុំទី១ សម្រាប់ក្រុមអាយុចាប់ពី ៦ឆ្នាំឡើង ក្នុងក្របខណ្ឌទូទាំងប្រទេស និងប្រកាសបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនកុមារអាយុ ៥ឆ្នាំ នៅថ្ងៃទី១ ខែវិច្ឆិកានេះ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា អាចកាត់បន្ថយការចំណាយទៅលើ​ផ្នែក​ដទៃ ដើម្បីសន្សំសំចៃថវិកាសម្រាប់ទិញវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ យកមកចាក់ជូនប្រជាពលរដ្ឋក្រីក្រ នៅពេល​ដែល​មានតម្រូវការចាក់ដូសទី៤។  

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្ដេចតេជោនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា មិនអាចក្លាយជារាជរដ្ឋាភិបាលក្ស័យធននោះទេ ដោយយ៉ាងហោចណាស់ក្នុង ១ខែ យើងអាចរកចំណូលប្រមាណជិត ៤០០លានដុល្លារអាមេរិកដែរ។ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងបន្តថា «ហើយហៅថា រដ្ឋាភិបាលក្ស័យធន នឹងមិនមានទេ យ៉ាងហោចណាស់ ក៏ក្នុងមួយខែ យើងនៅរកបានជាមធ្យមជិត ៤០០លានដុល្លារដែរ បើទោះជាពីរខែចុងក្រោយនេះ យើងមិនគ្រប់ ៤០០លាន​ដុល្លារ ក៏ប៉ុន្តែវាកៀកៗ ៤០០លានដុល្លារដែរ ក្នុងមួយខែ ដែលរាជរដ្ឋាភិបាល មិនអាចទៅជារាជរដ្ឋាភិបាលក្ស័យ​ធនទេ ក៏ប៉ុន្តែវាធ្វើឲ្យយើងខើចអំពីការវិនិយោគ និងការចំណាយចរន្តទៅលើផ្នែកដទៃទៀត ដែលយើងត្រូវកាត់​បន្ថយការចំណាយទាំងនោះ»។

សម្ដេចតេជោ ហ៊ុន សែន បានឲ្យដឹងបន្ថែមថា រាជរដ្ឋាភិបាលកម្ពុជា បានខិតខំ​ក្បិតក្បៀតក្នុងការចំណាយថវិកា ជាពិសេសការជ្រើសរើសមន្ត្រីរាជការថ្មីៗ នៅតាមក្រសួង-ស្ថាប័ននានារបស់រដ្ឋ ដោយយើងមាន​មន្ត្រីរាជ​កា​រ​ប៉ុន្មាន យើងប្រើប្រាស់ប៉ុណ្ណឹងសិន ដើម្បីកុំឲ្យបន្ថែមបន្ទុកការចំណាយថែមទៀត។ រាជរដ្ឋាភិបាលកម្ពុជា នឹងប្រឹង​ប្រែង នៅក្នុងការស្វះស្វែងរកទិញវ៉ាក់សាំង មកចាក់ជូនប្រជាពលរដ្ឋបន្ថែមទៀត ដោយក្នុងនោះក៏មានការគាំទ្រ​ផងដែរពីដៃគូ​អភិវឌ្ឍន៍នានា ដូចជា៖ ធនាគារអភិវឌ្ឍន៍អាស៊ី ADB  ធនាគារហេដ្ឋារចនាសម្ព័ន្ធអាស៊ីជាដើម ដែល​យើងមិនទាន់បានប្រើប្រាស់ថវិកា របស់ដៃគូ​អភិវឌ្ឍន៍ទាំងនោះ នៅឡើយទេ។

ប្រមុខរាជរដ្ឋាភិបាល បានបញ្ជាក់បន្ថែមថា ពេលខាងមុខ នៅពេលដែលមានតម្រូវចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី៤ គឺរាជរដ្ឋាភិបាលនឹងស្នើសុំក្រុមហ៊ុនឯកជន ទទួលខុសត្រូវនៅក្នុងការចំណាយ លើការចាក់ឲ្យបុគ្គលិក​រប​ស់​​ខ្លួន។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់ថា «ហើយចោទចេញជាសំណួរថា នឹងចាក់យកលុយទេ? ខ្ញុំគិត​ថា នៅពេលនោះ យើងសុំឲ្យបណ្ដាក្រុមហ៊ុន ដែលមានបុគ្គលិកទទួលខុសត្រូវខ្លួនឯង ទៅលើបញ្ហាកា​រ​ចាក់​វ៉ាក់សាំង សម្រាប់បុគ្គលិក-កម្មកររបស់ខ្លួន អ្នកដែលមានលទ្ធភាព គឺចាក់ទៅតាមការជ្រើសរើសរបស់ខ្លួនទៅចុះ ព្រោះ​ពេល​ហ្នឹង វិស័យឯកជនចាប់ផ្ដើមមានវ៉ាក់សាំងនាំចូល ខ្លះចង់បាន P-fizer អី Moderna Astrazeneca ខ្លះ​ចង់បាននេះ ចង់បាននោះ ទុកលទ្ធភាពឲ្យគេចុះ ប៉ុន្តែហោចណាស់ក្នុងចំណោមបណ្ដាក្រុមហ៊ុន អាចថា មនុស្សរាប់ម៉ឺននាក់ដែរ នឹងអាចទទួលខុសត្រូវ ទៅលើវ៉ាក់សាំងចាក់ខ្លួន សម្រាប់បុគ្គលិក-កម្មករ និងក្រុមគ្រួសារខ្លួនឯង»។

តែយ៉ាងណាក៏ដោយ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ដែរថា សម្រាប់ប្រជាជនក្រីក្រទូទៅ នៅពេលចាក់វ៉ាក់​សាំងបង្ការជំងឺកូវីដ-១៩ ដូសទី៤ គឺរាជរដ្ឋាភិបាល នៅបន្តចាក់ជូនពួកគាត់ ដោយឥតគិតថ្លៃបន្តទៀត។ សម្ដេចតេ​ជោ​នាយករដ្ឋមន្ត្រី បានបញ្ជាក់ថា «ប៉ុន្តែសម្រាប់ប្រជាជនក្រីក្រទូទៅ យើងចាក់ដោយមិនបង់ថ្លៃទេ ពេលនេះជា​ពេ​ល​វេលាយើងត្រូវជួយប្រជាជន យើងធ្លាប់បានជួយ មិនត្រឹមតែចាក់វ៉ាក់សាំង និងរកថ្នាំព្យាបាលពួកគាត់ទេ សព្វ​ថ្ងៃ​យើង​ចេញ ១ខែ ៤០លានដុល្លារ ចិញ្ចឹមពួកគាត់ ចឹងមានរឿងអី យើងត្រូវខ្លាចត្រឹមប៉ុណ្ណឹង ប៉ុន្តែក្រុមហ៊ុនឯកជន គិតថា ពួកគាត់មានលទ្ធភាព ដើម្បីធ្វើការងារនេះៗ»៕

អត្ថបទ៖ ឃួន សុភ័ក្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២ ម៉ោង មុន

អ្នក​មាន​វិជ្ជាជីវៈ​សុខាភិបាល​ មិនត្រឹមតែមានចំណេះជំនាញ​ ត្រូវមានគុណធម៌ មេត្តានិងករុណា

ព័ត៌មានជាតិ២ ម៉ោង មុន

មុខរបរច្នៃស្បែកក្រពើ ផលិតកាបូប និងស្បែកជើង នៅតែមានទីផ្សារល្អ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ក្នុងពេល២០ឆ្នាំដែលសន្លប់ ព្រះអង្គម្ចាស់អារ៉ាប៊ី សាអូឌីត ទទួលការព្យាបាលអ្វីខ្លះទើបអាចរក្សាព្រះជន្មបាន?

ព័ត៌មានជាតិ៣ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ក្រសួងការងារ អំពាវនាវឲ្យពលរដ្ឋបន្តស្មារតីជាតិនិយម ដើម្បីបង្ហាញពីទឹក​ចិត្ត​មោះមុត​​ក្នុងការទប់​ស្កាត់រាល់​សកម្ម​ភាព​ឈ្លាន​ពានរបស់សត្រូវ

ព័ត៌មានជាតិ៤ ម៉ោង មុន

រដ្ឋបាលខេត្តតាកែវ ចាប់ផ្តើមផ្តល់ពាក្យ និងទទួលពាក្យស្នើសុំប្រឡងចូលក្របខ័ណ្ឌមន្រ្តីពន្ធនាគារ

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋា​ភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ក្នុងពេល២០ឆ្នាំដែលសន្លប់ ព្រះអង្គម្ចាស់អារ៉ាប៊ី សាអូឌីត ទទួលការព្យាបាលអ្វីខ្លះទើបអាចរក្សាព្រះជន្មបាន?

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ហួសចិត្ត! ថៃ រកឃើញមីនថ្មីថែមទៀតលើដីខ្លួនឯង តែបែរជាស្នើឲ្យអាស៊ានមកថ្កោលទោសកម្ពុជា ទៅវិញ

ទាហានថៃជាន់មីន
អត្ថាធិប្បាយ៥ ម៉ោង មុន

លិខិតមិត្តអ្នកអាន៖ ការនាំយកសំណុំរឿងទាហានថៃជាន់មីននៅតំបន់មុំ៣ទៅប្តឹងអង្គការ សហប្រជាជាតិគឺជាឱកាសមាសសម្រាប់កម្ពុជា

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

អ្នកស្លាប់​ព្រោះភ្លៀង​ធ្លាក់​ខ្លាំង​៥ថ្ងៃជាប់គ្នានៅ​កូរ៉េ​ខាង​ត្បូង កើនដល់ ១៤​នាក់ និង​បាត់ខ្លួន ១២នាក់

Sokha Hotels

ព័ត៌មានពេញនិយម