បើទោះជាយើងខំអភិរក្ស តែកន្លែងខ្លះយើងត្រូវតែអភិវឌ្ឍន៍ ឱ្យក្លាយជាតំបន់ទេសចរណ៍ប្រកបដោយសក្ដានុពល
Connect with us

ព័ត៌មានជាតិ

បើទោះជាយើងខំអភិរក្ស តែកន្លែងខ្លះយើងត្រូវតែអភិវឌ្ឍន៍ ឱ្យក្លាយជាតំបន់ទេសចរណ៍ប្រកបដោយសក្ដានុពល

បានផុស

នៅ

ឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្ត​កែប បានថ្លែងក្នុងឱកាសចុះត្រួតពិនិត្យនៅលើកោះថា បើទោះជាតំបន់ជាច្រើនយើងកំពុងអភិរក្ស ប៉ុន្តែតំបន់ខ្លះពិសេសដែនកោះមួយចំនួន បើមានគម្រោងអភិវឌ្ឍន៍ហើយនោះ យើងនឹងប្រែក្លាយតំបន់ខាងលើឱ្យក្លាយជាកន្លែងទេសចរណ៍ ប្រកបដោយសក្តានុពល។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ថ្លែង​ក្នុង​ដំណើរ​ត្រួតពិនិត្យ ស្វែងយល់​ពី​ស្ថានភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ និង​ការចែក​អំណោយ​មនុស្សធម៌របស់​សម្តេចតេ​ជោ ហ៊ុន សែន និង​សម្តេចកិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូន​ប្រជាពលរដ្ឋ នៅលើ​កោះទន្សាយ ក្នុង​សង្កាត់​កែប ក្រុងកែប ខេត្ត​កែប នា​ព្រឹក​ថ្ងៃទី​០១ ខែវិច្ឆិកា ឆ្នាំ​២០២១ ឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្ត​កែប បាន​មានប្រសាសន៍ថា ក្នុង​ពេលអនាគត​ខាងមុខនេះ ឆ្នេរ​កោះទន្សាយ​នឹងត្រូវ​បាន​អភិវឌ្ឍន៍​ជាតំបន់​ទេសចរណ៍​យ៉ាង​ប្រណិត ខណៈ​ក្រុមហ៊ុន ឧកញ៉ា ទ្រី ភាព បាន​ចាប់​ដៃគូ​ដើម្បី​អភិវឌ្ឍន៍ តំបន់ឆ្នេរ​កោះទន្សាយ​នេះ​ ឱ្យ​ក្លាយជា​កន្លែង​មួយ​មាន​ភាពស្រស់ស្អាត តាមបែប​ធម្មជាតិ​។​

​ឯកឧត្តម អភិបាលខេត្ត​កែប បានឱ្យដឹង​ផងដែរ​ថា ថ្វី​ត្បិត​យើង​ខិតខំ​អភិរក្ស​នូវ​ធនធានធម្មជាតិ​ដែលមាន​ស្រាប់ ប៉ុន្តែ​ទីតាំង​ខ្លះ​យើង​ក៏ត្រូវ​ការអភិវឌ្ឍន៍​ឱ្យ​ក្លាយជា​តំបន់​មួយ​ប្រកបដោយ​ភាពស្រស់ស្អាត និង​មាន​ភាព​ទាក់ទាញ​។​យ៉ាងណាមិញ ឆ្នេរ​កោះទន្សាយ ដែល​កំពុងធ្វើការ​អភិវឌ្ឍ​ន៍ ដោយ​ក្រុមហ៊ុន ទ្រី ភាព ក្នុងពេល​អនាគត​ខាងមុខ នឹង​ក្លាយជា​កន្លែង​មួយ​យ៉ាង​ស្រស់​ប្រណិត សម្រាប់​បម្រើ​លើ​វិស័យ​ទេសចរណ៍​។​

​ដោយឡែក​ចំពោះ​ការដោះស្រាយ​ផល​ប៉ះ​ពាល់​ដល់​ប្រជាពលរដ្ឋ​ដែល​អាស្រ័យ​ផល​លើ​ឆ្នេរ​កោះទន្សាយ បើទោះជា​មាន​ពលរដ្ឋរ​ស់​នៅ​ទីនោះ​១០​ឆ្នាំ ២០​ឆ្នាំ ៣០​ឆ្នាំ ឬ​១០០​ឆ្នាំ ក៏​ចាត់ទុកជា​អ្នក​អាស្រ័យ​ផល ព្រោះថា​តំបន់​នេះ​ជា​ដែន​កោះ ជា​ទ្រព្យសម្បត្តិ​របស់​រដ្ឋ ហើយ​ការដោះស្រាយ​នឹងធ្វើ​ឡើងទៅ​តាម​ស្ថានភាព​ជាក់ស្តែង​។​

​ជាមួយគ្នានេះ ឯកឧត្តម សោម ពិសិដ្ឋ ក៏​សំណូមពរ​បងប្អូន​ប្រជាពលរដ្ឋ​ដែល​អាស្រ័យ​ផល​នៅលើ​កោះទន្សាយ ត្រូវ​ផ្តល់​អទិភាព និង​ផ្តល់​ភាពងាយស្រួល ដល់​ក្រុមហ៊ុន ដែល​កំពុងធ្វើការ​អភិវឌ្ឍន៍​នៅ​ទីនោះ។ ចុងក្រោយ ឯកឧត្តម ក៏​សូម​ក្រើនរំលឹក​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​រស់​នៅលើ​កោះទន្សាយ ត្រូវអនុវត្ត​វិធានការ​សុខាភិបាល ត្រូវមាន​ភាព​អនាម័យ ពាក់​ម៉ាស់ លាង​សម្អាត​ដៃ​នឹង​អាល់កុល ពិសេស​អនុវត្ត​វិធានការ​៣​កុំ ៣​ការពារ​។​

​សូមជម្រាបថា អំណោយ​ដែល​ត្រូវ​ចែកជូន​ប្រជាពលរដ្ឋ​នៅលើ​កោះទន្សាយ ចំនួន​២៣​គ្រួសារ ដោយ​ក្នុង​មួយ​គ្រួសារ​ទទួលបាន​អង្ករ​៥០​គ​ក្រ មី​២​កេស ត្រីខ​២​យួរ និង​ថវិកា​ចំនួន​៥​ម៉ឺន​រៀល​។​ដោយឡែក​សមត្ថកិច្ច​ដែល​ប្រចាំការ​ នៅតាម​ប៉ុស្តិ៍​នៃ​ដែន​កោះ​ចំនួន​៤​ប៉ុស្តិ៍ ដោយ​១​ប៉ុស្តិ៍ ទទួលបាន​អង្ករ​៤០០​គីឡូក្រាម មី​១០​កេស ត្រីខ​១៧​យួរ និង​ថវិកា​ចំនួន​១​លាន រៀល ផងដែរ​៕

អត្ថបទ៖ សេង ណា​រិ​ទ្ធ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣៥ នាទី មុន

រដ្ឋាករ​ស្វយ័ត​ដឹកជញ្ជូន​សាធារណៈ​ប្រកាស​ព័ត៌មាន ពី​ករណី​ឈ្លោះប្រកែក​គ្នា​រវាង​អ្នកបើកបរ​រថយន្តក្រុង​និង​អ្នក​ម៉ូតូ​នៅ​ផ្លូវ​៣០​ម៉ែត្រ បុរី​សន្តិភាព​២

ព័ត៌មានជាតិ៥៧ នាទី មុន

ផ្ទុះ​ការ​តវ៉ា ភាព​មិន​ប្រក្រតី ធ្លាយ​ចេញពី​ស្រុក​កូន​មុំ​ពាក់​ព័​ន្ឋ​ការដាក់​ដេញថ្លៃ ទូកដរ ចំនួន​២​ឃុំ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ក្រុមហ៊ុនផលិតឱសថធំៗ ២ ចាប់ផ្ដើមពិសោធន៍វ៉ាក់សាំងប្រឆាំង អូមីក្រុង

ព័ត៌មានជាតិ២ ម៉ោង មុន

ចុងឆ្នាំ​នេះ កម្ពុជា​ទទួល​រៀបចំ​មហាសន្និបាត​ក្លឹប​ឆ្នេរសមុទ្រ ដែល​ស្អាត​បំផុត​លើ​សាកលលោក​

ព័ត៌មានជាតិ៣ ម៉ោង មុន

ម៉ា​រ៉ុ​ក​ប្តេជ្ញា​ធ្វើជា​ស្ពាន​ត​ភា្ជ​ប់រ​វាង​កម្ពុជា អាហ្វ្រិក និង​មជ្ឈិមបូព៌ា ដើម្បី​ជំរុញ​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី

Sokha Hotels

ព័ត៌មានពេញនិយម