Connect with us

ព័ត៌មានជាតិ

មន្ទីរសាធារណការខេត្តព្រះវិហារ កំពុងថែទាំ និងជួសជុលផ្លូវថ្នល់ជាប្រចាំ

បានផុស

នៅ

សកម្មភាពនៃការថែទាំប្រចាំ និងជួសជុលផ្លូវថ្នល់ របស់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បាននឹងកំពុងបន្តធ្វើយ៉ាងសកម្មទៅតាមការណែនាំរបស់ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងលោក ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាក់ស្តែងថ្ងៃទី ០២ វិច្ឆិកា២០២១នេះ ក្រុមការងាររបស់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារបាន​ធ្វើ​​សកម្មភាព​​​ការងារ​ថែទាំជាប្រចាំ និងជួសជុលផ្លូវថ្នល់មួយចំនួននៅក្នុងមូលដ្ឋាននៃខេត្តព្រះវិហារ ដោយកាត់ស្មៅលើចិញ្ចើមផ្លូវជាតិដោយម៉ាស៊ីនស្វ័យប្រវត្តិផងដែរ។

លោក សំ លាងទ្រី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បានឱ្យដឹងថា នៅថ្ងៃទី ០២ វិច្ឆិកា​២០២១​នេះក្រុមការងាររបស់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បានធ្វើសកម្មភាពការងារ​ថែទាំជាប្រចាំ និងជួស​ជុលផ្លូវថ្នល់មួយចំនួននៅក្នុងមូលដ្ឋាននៃខេត្តព្រះវិហារ ក្នុងនោះរួមមាន៖

១. ការងារកាត់ស្មៅលើចិញ្ចើមផ្លូវជាតិលេខ ៩៥ ដោយម៉ាស៊ីនស្វ័យប្រវត្តិ ប្រវែង ៦២,៦ គីឡូម៉ែត្រ ស្ថិតក្នុងស្រុករវៀង និងស្រុកឆែប ខេត្តព្រះវិហារ។

២. ការងារថែទាំផ្លូវជាតិលេខ ៩៤ (ក្រាលដីល្បាយថ្ម) ប្រវែង ៥៤,៩ គីឡូម៉ែត្រ ចាប់ពីស្រុកឆែប ដល់ឃុំកំពង់ស្រឡៅ១ ថ្ងៃនេះនៅតែបន្តកៀរសម្រួល បានប្រវែង ២៥,០ គីឡូម៉ែត្រ ស្ថិតក្នុងស្រុកឆែប ខេត្តព្រះវិហារ។

៣. ការងារថែទាំផ្លូវជាតិលេខ ៩ ថ្ងៃនេះបន្តស្រោចកៅស៊ូ សៀលស្នាមប្រេះ ត្រង់​ចន្លោះ គីឡូម៉ែត្រ 565+200 ដល់គ.ម 576+350 ស្ថិតក្នុងស្រុកឆែប ខេត្តព្រះវិហារ។

៤. ការងារជួសជុលផ្លូវជាតិលេខ ៩៥ប្រវែង៣៥០០ម៉ែត្រ ចាប់ពី គីឡូម៉ែត្រ 30+200 ដល់ គីឡូម៉ែត្រ33+700 ថ្ងៃនេះបន្តធ្វើចិញ្ចើមផ្លូវសម្រេចបាន ១០០% តាមផែនការ៕

អត្ថបទ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ការសិក្សា ៖ ស្រ្តីដែលមានផ្ទៃពោះខំប្រឹងធ្វើការក្រោមកម្ដៅខ្លាំង ប្រឈមហានិភ័យកូនស្លាប់ក្នុងពោះ

ព័ត៌មានជាតិ២ ម៉ោង មុន

ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី ៣ នៅ​ខេត្តព្រះសីហនុដាក់សម្ពោធ​ឲ្យដំណើការជា​ផ្លូវការ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ជនចំណាកស្រុកជាង ៥០០ នាក់ចូលចតនៅ អង់គ្លេស តាមទូកតូចៗ

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រុមហ៊ុន​ អ៊ីអនម៉ល ៖ គ្មានការសាងសង់ផ្សារទំនើបអ៊ីអន៤ នៅខណ្ឌកំបូល ដូចការចុះផ្សាយព័ត៌មានឡើយ  

ជីវិតកម្សាន្ដ២ ម៉ោង មុន

ឃុំ ប៉ុណ្ណាដែត ស្នើមន្ត្រីចរាចរណ៍ប្រកាន់ភ្ជាប់សុជីវធម៌-ក្រមសីលធម៌ ដើម្បីជាគំរូចំពោះប្រជាពលរដ្ឋ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម