Connect with us

ព័ត៌មានជាតិ

កម្លាំង​អាវុធហត្ថ​រាជធានី និង​ក្រុម​យុវតី “​អប្សរា​២៥​ដួង​” សរសេរ​ប្រវត្តិរូប​ជូន​ជន​ពិការ​ភ្នែក ​ជិត​២០០​នាក់

បានផុស

នៅ

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក រ័ត្ន ស្រ៊ាង បាន​ចាត់​កម្លាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញ រួមជាមួយ​យុវតី “​អប្សរា​២៥​ដួង​” ដែល​ជា​ក្រុម​របាំ​ជ័យ​លាភី​ឆ្នើម​កិត្តិយស​ថ្នាក់ខ្ពស់​ពីស​ម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន អបអរ​ទិវា​វប្បធម៌​ជាតិ​៣​មីនា​ឆ្នាំ​២០២០ សរុប​ក្រុមការងារ​មាន​ចំនួន​២៤​នាក់ ក្នុងការ​ចុះជួយ​បំពេញបែបបទ និង ប្រវត្តិរូប ជូន​ជន​មាន​ពិការភាព​ភ្នែក និង​កាយសម្បទា ចំនួន​ជិត​២០០​នាក់ នៅ​មជ្ឈមណ្ឌល​ប្រវត្តិសាស្ត្រ​វត្តភ្នំ ដើម្បី​ឲ្យ​ពួកគាត់​ទទួល​បាន​សិទ្ធ​បោះឆ្នោត​នា​ពេល​ខាង​មុខ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​សកម្មភាព​ទាំងនោះ​រួមមាន ការសម្រួល​ការ​ចល័ត​ទី​របស់​ជន​ពិកា​រ​ដោយ​ការ​ដឹក​ដៃ​នាំ​ផ្លូវ ការសាកសួរ​ព័ត៌មាន ការ​ចម្លង​អត្តសញ្ញាណប័ណ្ណ ការ​ជួយ​បិទ​រូបថត ការ​ជួយ​សរសេរ​ប្រវត្តិរូប ការ​ជួយ​ផ្តិតមេដៃ និង ការ​ជួយ​បាញ់​អាល់កុល​លាង​សម្អាត​ដៃ​ជូន​ដល់​ពួកគាត់ ​ដើម្បី​បង្ការ​ការរីក​រាលដាល​នៃ​ការ​ចម្លង​មេរោគ​កូ​វីដ-១៩ ស្របតាម​ការណែនាំ​រប​ស់​ក្រសួងសុខាភិបាល​។​

​គួរ​បញ្ជាក់​ផង​ដែរ​ថា សកម្មភាព​នេះ​ប្រព្រឹត្ត​ឡើង​ ដើម្បី​ជួយ​ដល់​ជន​មាន​ពិការភាព នៅ​សមាគម​តន្ត្រី​សំនៀង​ជន​ពិការ​ ដែល​មាន លោក ចាប តូ (​ជន​មាន​ពិការភាព​ភ្នែក​) ជា​ប្រធាន និង លោកជំទាវ ញ៉ែម មរកត អនុរដ្ឋលេខាធិការ​ក្រសួង​កិច្ចការនារី និង​ជា​សមាជិក​ក្រុមប្រឹក្សា​សកម្មភាព​ជន​ពិការ ជា​ប្រធានកិត្តិយស ក្រោម​ការ​យកចិត្តទុកដាក់​ពី​ឯកឧត្តម ឃួ​ង ស្រេង អភិបាល​នៃ​គណ​អភិបាល​រាជធានី​ភ្នំពេញ ផង​ដែរ​៕

អត្ថបទ៖ វិមាន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៩ នាទីutes មុន

កម្ពុជា កំពុងរងឥទ្ធិពលពីព្យុះទី៦ឈ្មោះ វីពផា (Wipha)

ព័ត៌មានអន្ដរជាតិ២៩ នាទីutes មុន

សោកនាដកម្មលិចទូកទេសចរណ៍នៅវៀតណាម រកឃើញមនុស្សស្លាប់ ដល់ ៣៤នាក់

ព័ត៌មានជាតិ១០ ម៉ោង មុន

រដ្ឋបាលខេត្តប៉ៃលិន ប្រារព្ធទិវាមច្ឆាជាតិ ១ កក្កដា២០២៥ និង​ជំរុញ​ការ​ទប់ស្កាត់បទល្មើសនេសាទខុសច្បាប់

ព័ត៌មានជាតិ១១ ម៉ោង មុន

ថៃចង់ប្ដឹងកម្ពុជារឿងទាហានជាន់មីនក្នុងដីខ្លួនទៅUN÷ មេស៊ីម៉ាក់ ពន្យុះឱ្យថៃកាន់ដៃកម្ពុជាទៅICJ តែម្តងទៅ ព្រោះជាតុលាការរបស់UNស្រាប់

ព័ត៌មានជាតិ១១ ម៉ោង មុន

ប្រតិភូ​គណៈ​ចលនា​សាសនិកឥស្លាមកម្ពុជា អញ្ជើញ​ជួបសំណេះសំណាល និង​នាំ​យក​អំណោយ ឧបត្ថម្ភ​ជូនកងកម្លាំងជួរមុខ នៅស្រុកជាំក្សាន្ត ខេត្តព្រះវិហារ

Sokha Hotels

ព័ត៌មានពេញនិយម