លោក​ អ៊ិត​ សំហេង​ ណែនាំ​​អាជ្ញាធរ​សង្កាត់​បឹងត្របែក​ ត្រូវ​ក្តាប់​សំណូមពរ​ពលរដ្ឋ​ ​និង​ដោះ​ស្រាយ​ឲ្យ​ទាន់​ពេល​​ – Kampuchea Thmey Daily
Connect with us

ព័ត៌មានជាតិ

លោក​ អ៊ិត​ សំហេង​ ណែនាំ​​អាជ្ញាធរ​សង្កាត់​បឹងត្របែក​ ត្រូវ​ក្តាប់​សំណូមពរ​ពលរដ្ឋ​ ​និង​ដោះ​ស្រាយ​ឲ្យ​ទាន់​ពេល​​

Published

on

លោក​បណ្ឌិត អ៊ិត សំហេង បាន​ណែនាំ​ដល់​អាជ្ញាធរ​សង្កាត់​បឹងត្របែក ​បន្ត​ក្តាប់​សំណូមពរ​ពលរដ្ឋ​នានា​ និង​ដោះ​ស្រាយ​ជូន​ពួកគាត់​ឲ្យ​បាន​ទាន់​ពេល​វេលា​។​

​ថ្លែង​នៅ​ក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​សមាជិក ​សមាជិកា​ក្រុមប្រឹក្សា​សង្កាត់ ​មន្ត្រី​នគរបាល​ប៉ុស្តិ៍ និង​ប្រធាន​ភូមិ​ទាំង​៨​ នៃ​សង្កាត់​បឹងត្របែក​ នៅ​ព្រឹក​ថ្ងៃទី​២៤​តុលា​នេះ លោក​បណ្ឌិត​រដ្ឋមន្ត្រី​បាន​បន្ត​ថា ​«​សង្កាត់​បឹងត្របែក ​ត្រូវ​បន្ត​ក្តាប់​សំណូមពរ និង​ដោះស្រាយ​សំណូមពរ​នានា​ជូន​បងប្អូន​ប្រជា​ពលរដ្ឋ​ជាប្រចាំ និង​ត្រូវ​រាយការណ៍​ជូន​ទៅ​ខណ្ឌ ​ដើម្បី​ជ្រាប និង​ដោះស្រាយ​ប្រសិនជា​ចាំបាច់​»​។​

​ ​

លោក​បណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រី​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ អនុប្រធាន​ក្រុម​ការ​ងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​រាជធានី​ភ្នំពេញ និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​ជួយ​មូល​ដ្ឋាន​ខណ្ឌ​ចំការមន​ បាន​ផ្ដាំផ្ញើ​ដល់​លោក​ចៅសង្កាត់ សមាជិក​ក្រុមប្រឹក្សា និង​មន្ត្រី​នគរបាល​សង្កាត់​បឹងត្របែក​ទាំងអស់ ត្រូវ​បន្ត​យកចិត្តទុកដាក់​លើ​ការផ្ដល់សេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ។ ការ​រក្សា​សន្តិសុខ​ សណ្ដាប់ធ្នាប់ និង​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ។ បន្ថែម​ពី​នោះ បន្ត​ចុះ​ណែនាំ​ប្រជាពល​រដ្ឋ​ឲ្យ​រក្សា​នូវ​វិធាន​អនាម័យ និង​គម្លាត​សង្គម​ដែល​ក្រសួងសុខាភិបាល​បាន​កំណត់ ដើម្បី​ធានា​នូវ​សុវត្ថិភាព និង​សុខភាព​ជូន​ប្រជាជន។

លោក​បណ្ឌិត អ៊ិត សំហេង បាន​សំដែង​នូវ​ការ​កោតសរសើរ និង​អរគុណ​ ដល់​ចៅសង្កាត់ សមាជិក​ក្រុម​ប្រឹក្សា​សង្កាត់ និង​មន្ត្រី​ទាំងអស់ រួម​ទាំង​មន្ត្រី​នគរបាល​នៅ​សង្កាត់​បឹងត្របែក ដែល​កន្លងទៅនេះ​បាន​ខិតខំ​យកចិត្តទុកដាក់​ផ្ដល់​សេវាសាធារណៈ​ជូន​ប្រជាពលរដ្ឋ និង​បាន​ចុះ​ណែនាំពួកគាត់​ឲ្យ​មក​ពិនិត្យ​ឈ្មោះ​បោះឆ្នោត និង​ចុះឈ្មោះ​បោះឆ្នោត​ថ្មី​, គោរព​នូវ​វិធានការណ៍​នានា​របស់​ក្រសួងសុខា​ភិ​បាល​ក្នុងការ​ទប់ស្កាត់ និង​បង្ការ​ជំងឺ កូ​វីដ-​១៩ បាន​យ៉ាង​ល្អប្រសើរ​។

លោក​បណ្ឌិត អ៊ិត សំហេង ​បានបញ្ជាក់​ទៀតថា ​ជាងនេះទៅទៀត​ នាពេល​ថ្មីៗ​នេះ រដ្ឋបាល​សង្កាត់​បាន​ខិតខំ​ដោះស្រាយ​នូវ​បញ្ហា​ នៃ​ការ​កកស្ទះ​សំរាម ការ​ស្តារ​លូ ប្រឡាយ​ទឹក ជូន​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​របស់​ខ្លួន​បាន​យ៉ាង​ល្អ ដោយ​ប្រើប្រាស់​នូវ​កម្លាំង​សរុប និង​មធ្យោបាយ​សរុប​៕​

អត្ថបទ ៖​ សំអឿន​

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ3 mins ago

កម្ពុជា ចិន រៀបចំ​ព្រឹត្តិការណ៍ «​ដំណើរ​ភាពយន្ត​ចល័ត​ចិន​-​កម្ពុជា​ដ៏​ឆ្នើម​លើក​ទី​៥»

ព័ត៌មានជាតិ23 mins ago

ករណី​បាញ់​សម្លាប់​ជនជាតិ​ចិន​កក្រើក​នៅព្រះសីហនុ ​សមត្ថកិច្ច​ឃាត់​ខ្លួន​ជនសង្ស័យ​៣នាក់​

ព័ត៌មានជាតិ55 mins ago

សាលារៀន​ដែល​ប្រើ​ជា​មណ្ឌល​ច​ត្តា​ឡី​ស័ក​បានប្រគល់​ឲ្យ​សាលា​បើក​ដំណើរការ​ចូលរៀន​ឡើងវិញ​ជា​បណ្តើរៗ​ហើយ

ព័ត៌មានជាតិ1 hour ago

សមាជិក ACD ទទួលស្គាល់​បញ្ហា​ប្រឈម ដែល​បណ្តាលមកពី​ជំងឺ​កូ​វីដ​-១៩ និង​ឯកភាព​ដោះស្រាយ​តាមរយៈ​អភិក្រម​ពហុ​វិស័យ

កីឡា2 hours ago

តេ​ក្វាន់​ដូ​WT បើក​វគ្គ​បណ្តុះបណ្តាល​គ្រូ បង្វឹក​កម្រិត​មូលដ្ឋាន និង​គ្រូបង្វឹក​ថ្នាក់ជាតិ

ព័ត៌មានពេញនិយម