Connect with us

ព័ត៌មានជាតិ

ក្រុមហ៊ុន អភិវឌ្ឍន៍អចលនទ្រព្យក្នុងស្រុក អឺបេនលែន (Urbanland) ទទួលបានពានរង្វាន់ធំជាងគេ នៅកម្មវិធី PropertyGuru Cambodia Property Awards លើកទី6

បានផុស

នៅ

ក្រុមហ៊ុន អឺបេនលែន (Urbanland) ទទួលបានពានរង្វាន់សរុប7 ដែលក្នុងនោះរួមមានពានរង្វាន់ធំជាងគេគឺ ពានរង្វាន់ Best Developer សម្រាប់គម្រោងអភិវឌ្ឍន៍បុរីដំបូងគេបង្អស់របស់ខ្លួន គឺគម្រោង​បុរី ចន្ទ​គី​រី នៅក្នុង​កម្មវិធី PropertyGuru Cambodia Property Awards ឆ្នាំ 2021​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ក្រុមហ៊ុន អឺ​បេន​លែ​ន (Urbanland) គឺជា​ក្រុមហ៊ុន​ដែល​ទទួលបាន​ពានរង្វាន់​ច្រើនជាងគេ​ប្រចាំ​កម្មវិធី​ពានរង្វាន់​អចលនទ្រព្យ​ឆ្នាំនេះ ដោ​យ​ក្រុមហ៊ុន​បានឈ្នះ​ពានរង្វាន់​ធំៗ​ជាច្រើន​ដូចជា ពានរង្វាន់ Best Housing Development (Cambodia & Phnom Penh) ពានរង្វាន់ Best Housing Architectural Design ពានរង្វាន់ Best Housing Landscape Architectural Design ក៏ដូចជា​ការទទួលស្គាល់ Special Recognition in ESG (CSR) និង Special Recognition in Sustainable Design and Construction ផងដែរ​។

​បង្កើតឡើង​ក្នុង​គោលបំណង​ចង់​ធ្វើ​ឲ្យ​ការរស់នៅ​កាន់តែ​ប្រសើរ​ជាង​មុន ក្រុមការងារ​របស់​ក្រុមហ៊ុន​អឺ​បេន​លែ​ន (Urbanland) ដែល​ដឹកនាំ​ដោយ លោក កាំ​ង ហុក អគ្គនាយក​ប្រតិបត្តិ និង​ស្ថាបនិក​នៃ​ក្រុមហ៊ុន អឺ​បេន​លែ​ន (Urbanland) បាន​ប្រើប្រាស់​គំនិត​រចនា​ថ្មី​ដែល​កើតចេញពី​ការស្រាវជ្រាវ ដើម្បី​បង្កើត​នូវ​បទពិសោធន៍​ក្នុងការ​រស់នៅ​ទំនើប​មួយ និង​កាន់តែ​ប្រសើរ​ជាង​មុន​សម្រាប់​ការរស់នៅ​រប​ស់មនុស្ស​។​

​តាមរយៈ​ការសិក្សា​ស្រាវជ្រាវ​អស់​រយៈ​ជាង 2 ឆ្នាំ​ទៅលើ​តម្រូវការ​របស់​អ្នករស់នៅ​ក្នុង​ទីក្រុង​ភ្នំពេញ ក្រុមហ៊ុន​អឺ​បេន​លែ​ន (Urbanland) បាន​រចនា​គេហដ្ឋាន​ឡើង​ដោយ​យកចិត្តទុកដាក់​ទៅលើ​ការរស់នៅ និង​ការប្រើប្រាស់​ទីធ្លា​របស់​មនុស្ស​។ ដើម្បី​នាំយក​ធម្មជាតិ​ត្រលប់មក​ជីវិត​របស់​អ្នករស់នៅ​វិញ និង​ដើម្បី​កសាង​សហគមន៍​ដ៏​ជិតស្និត​មួយ ក្រុមហ៊ុន​បាន រចនា​សួន ដ៏​វែង​មួយ​ដែល​ហៅថា ‘Grand Walk’ ដែល​ភ្ជាប់​ទៅនឹង​សេន​ត្រល​ផាក ‘Central Park’ ដែលមាន​ទំហំ​ដល់​ទៅ 4500 ម៉ែត្រការ៉េ​។ នៅក្នុង​នោះ​ក៏មាន​សួនច្បារ​តូចៗ ផ្លូវ​ដើរ​កម្សាន្ត និង​ទីធ្លា​ខាងក្រៅ​ផ្សេងៗ ដើម្បី​ជួយ​លើកកម្ពស់ អ្នករស់នៅ​ប្រកបដោយ​សុខភាព​ល្អ និង​ជួយ​ជំរុញឲ្យមាន ការបង្កើត សហគមន៍ មួយ​ដ៏​រឹងមាំ​ផងដែរ​។​

​ការ​រចនា​ផ្ទះ​ក៏​ត្រូវបាន​ស្ថាបត្យករ និង​វិស្វករ​គិតគូរ​យ៉ាង​ម៉ត់ចត់​ផងដែរ ​ដោយ​ផ្តោត​ចម្បង​លើ​គុណភាព​យូរអង្វែង និង​សោភ័ណភាព​ដែល​បង្កប់​នូវ​ការយកចិត្តទុកដាក់​លើ​ពន្លឺ​ធម្មជាតិ និង​បរិយាកាស​ធម្មជាតិ​ព័ទ្ធជុំវិញ​។ គេហដ្ឋាន​ទាំងអស់នេះ​ មាន​លក្ខណៈ​បត់បែនតាម​តម្រូវការ​របស់​អ្នករស់នៅ នៅពេល​គ្រួសារ​របស់​ពួកគេ​កាន់តែ​រីក​ធំ​ទៅៗ​ផងដែរ​។​

​លោក កាំ​ង ហុក​ មានប្រសាសន៍ថា​៖ «​វា​ពិតជា​សំណាង​របស់ខ្ញុំ ដែល​ខ្ញុំ​អាច​អភិវឌ្ឍ​គម្រោង​ក្នុង​ក្តី​ស្រមៃ​នេះ​ឡើង​បាន ជាពិសេស​ខ្ញុំ​អាចធ្វើ​ការ​ជាមួយ​ក្រុមការងារ​មួយក្រុម​ដែលមាន​ឆន្ទៈ និង​ទេពកោសល្យ​ខ្ពស់បំផុត​នៅក្នុង​ប្រទេស​កម្ពុជា​លើ​គម្រោង​នេះ​។ សមិទ្ធផល​ទាំងអស់​អាច​កើតឡើង​ទៅបាន ដោយសារ​តែមាន​ការយ​ក​ចិត្ត​ទុកដាក់​ខ្ពស់​របស់​ក្រុមការងារ​យើង ក្នុងការ​រៀបចំ​ផែនការ រចនា និង​សាងសង់​បុរី​ចន្ទ​គី​រី ទៅតាម​ទស្សនៈ វិស័យ​ដែល​ពួកយើង​បានកំណត់​កន្លងមក​»​។ លោក បន្ថែមថា​៖ «​យើង​កំពុង​ដើរ​លើ​មាគ៌ា​ដែល​ត្រឹមត្រូវ​មួយ និង​គួរ​ឲ្យ​រំភើប​មួយ គឺ​ការ​រចនា និង​សាងសង់​គេហដ្ឋាន​សម្រាប់​ការរស់នៅ​កាន់តែ​ប្រសើរ​ជាង​មុន​សម្រាប់​យើង​ម្នាក់ៗ​»​។​

​គម្រោង​បុរី ចន្ទ​គី​រី គឺជា​គម្រោង​អភិវឌ្ឍន៍​អចលនទ្រព្យ​មួយ ​ក្នុងចំណោម​គម្រោង​អភិវឌ្ឍន៍​អចលនទ្រព្យ​ជាច្រើន​ផ្សេងទៀត​របស់​ក្រុមហ៊ុន អឺ​បេន​លែ​ន (Urbanland) ដែលមាន​ការចូលរួម​រចនា​ប្លង់​ដ៏​ប៉ិន​ប្រសព្វ​ពី​ក្រុមហ៊ុន HKA & Partners (​ក្រុមហ៊ុន​ក្នុង​សម្ព័ន្ធ​តែមួយ​) ដែល​ធ្លាប់​ទទួលបាន​ពានរង្វាន់​។​

​សមិទ្ធផល​ទាំងនេះ​បាន​ពង្រីក​បន្ថែម​ទៅលើ​ភាពជោគជ័យ​ដែល​ធ្លាប់​សម្រេចបាន​ដោយ​ក្រុមហ៊ុន​ក្នុងពេល​កន្លងមក​។ ជាក់ស្តែង នៅក្នុង​ឆ្នាំ 2020 លោក កាំ​ង ហុក ធ្លាប់​ទទួលបាន​ពានរង្វាន់ Cambodia Real Estate Personality of the Year ពី​កម្មវិធី​ដដែល​នេះ​ម្តង​រួចមកហើយ​។ លោក​បានឈ្នះ​ពានរង្វាន់​នេះ ​ដោយសារតែ​ការដឹកនាំ​របស់លោក​ក្នុងការ​អភិវឌ្ឍ​គម្រោង​អគារ​រស់នៅ​ដូចជា Embassy Residences Embassy Central អគារ​ការិយាល័យ Raintree Commercial Office និង​សណ្ឋាគារ Treeline Urban Resort ដែលមាន​ទីតាំងនៅ​ទីក្រុង​សៀមរាប និង​គម្រោង​អភិវឌ្ឍន៍​ផ្សេងៗ​ទៀត​។ គម្រោង​ទាំងនេះ​បាន​ចូលរួម​ជំរុញ​កម្រិតស្តង់ដារ ក្នុងការ​សាងសង់ និង​ការ​រចនា​អចលនទ្រព្យ​នៅ​ប្រទេស​កម្ពុជា​ ឲ្យ​កាន់តែ​ល្អ​បាន​ថែម​មួយកម្រិត​ទៀត​។​

​កម្មវិធី PropertyGuru Cambodia Property Awards លើក​ទី 6 នេះ​គឺជា​ពានរង្វាន់​អចលនទ្រព្យ​ដ៏​មាន​កិត្យានុភាព និង​មាន​ប្រកួតប្រជែង​បំផុត​សម្រាប់​ក្រុមហ៊ុន​អចលនទ្រព្យ​ទាំងអស់​នៅក្នុង​ប្រទេស​កម្ពុជា​។ កម្មវិធី​នេះ​ គឺជា​ផ្នែក​មួយ​នៃ​កម្មវិធី​ពានរង្វាន់​អចលនទ្រព្យ PropertyGuru Asia Property Awards ដែល​ចាប់​ផ្តើមដំបូង​នៅក្នុង​ឆ្នាំ 2005​។ តាមរយៈ​ប្រព័ន្ធ និង​គណៈកម្មការ​វិនិច្ឆ័យ ដែល​ដំណើរការ និង​ត្រួតពិនិត្យ​ប្រកបដោយ​វិជ្ជាជីវៈ ពានរង្វាន់ Asia Property Awards គឺជា​ពានរង្វាន់​ស្តង់ដា​មាស​នៅក្នុង​វិស័យ​អចលនទ្រព្យ​។​

​សូមបញ្ជាក់ថា ក្រុមហ៊ុន​អឺ​បេន​លែ​នន (Urbanland) គឺជា​ក្រុមហ៊ុន​អភិវឌ្ឍន៍​អចលនទ្រព្យ​ក្នុងស្រុក​មួយ ​ដែលមាន​គោលដៅបង្កើត​កន្លែង​ដែលមាន​ភាព​ច្នៃប្រឌិត​ខ្ពស់​ ដើម្បី​ឲ្យ​គ្រប់គ្នា​រស់នៅធ្វើការ និងកម្សាន្តជាមួយ​ការប្ដេជ្ញា​ទៅលើ គុណភាព ភាព​ឋិតថេរ និង​ភាព​ផ្ចិតផ្ចង់​។ ក្រុមហ៊ុន អឺ​បេន​លែ​ន (Urbanland) បាន​បង្កើតឡើង​នៅ​ឆ្នាំ ២០១៣ ដោយ​លោក​ស្ថាបត្យករ កាំ​ង ហុក ដោយ​លោក​ជឿជាក់ថា ការ​ផ្ដោតលើ​តម្រូវការ​អ្នករស់នៅ​ជា​ចម្បង គឺជា​យុទ្ធសាស្ត្រ​ដ៏​ល្អ ដើម្បី​ជួយ​លើកកម្ពស់​គុណភាព រស់នៅ​របស់​ពួកគេ និង​បង្កើត​នូវ​បរិយាកាស​ដែលមាន​ផាសុកភាព​ជាង​មុន​។

​ក្រុមហ៊ុន​អឺ​បេន​លែ​ន (Urbanland) ក៏​ជា​សមាជិក​មួយ​នៃ​សហព័ន្ធ​ក្រុមហ៊ុន ISI GROUP ដែលជា​ក្រុមហ៊ុន​ក្នុង ស្រុក​ខ្នាត​ធំ​មួយ​ដែលមាន​បទពិសោធន៍រ​ហូត​ដល់​២២​ឆ្នាំ​ នៅក្នុង​វិស័យ​សំណង់​។ ក្រុមហ៊ុន​អឺ​បេន​លែ​ន (Urbanland) ត្រូវបាន​ទទួលស្គាល់​តា​មរយៈ​ការបង្កើត​នូវ​គម្រោង ប្រណីតៗ​ពោរពេញ​ដោយ​ភាព​ច្នៃប្រឌិត​ដោយ ប្រើប្រាស់​នូវ​ការ​រចនា​ផ្ដោតលើ​តម្រូវការ​អ្នករស់នៅ​ជា​ចម្បង​ដែល​ឆ្លុះបញ្ចាំង​តាមរយៈ​គម្រោង​អភិវឌ្ឍន៍​ដែលជា​ប់​ជយលាភី​រួមមាន Raintree (​អគារ​ការិយាល័យ និង​ពាណិជ្ជកម្ម​), Embassy Residences and Embassy Central (​ខុន​ដូ​បែប​ប្រណីត​) និង​សណ្ឋាគារ​រចនា​ម៉ូដ​បែប​ប្រណីត​ដំបូង គេ​នៅ​ក្រុង​សៀមរាប Treeline Urban Resort ក៏ដូចជា​គម្រោង​បុរី​ចន្ទ​គី​រី ដែលជា​គម្រោង​បុរី​ដំបូង​គេ​បង្អស់​របស់​ក្រុមហ៊ុន​ដែលមាន​ទីតាំងនៅ​លើផ្លូវ​ជាតិ​លេខ​២៕​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៥ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៤ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

សន្តិសុខសង្គម២២ ម៉ោង មុន

សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ

Sokha Hotels

ព័ត៌មានពេញនិយម