ព័ត៌មានជាតិ
មន្ទីរសាធារណការជួសជុលផ្លូវជាតិលេខ៥រងគ្រោះដោយទឹកជំនន់ចន្លោះស្ពានតាផាន់ដល់រង្វង់មូលស្រីគ្រប់លក្ខណ៍
បន្ទាយមានជ័យ ៖ មន្ត្រីមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តបន្ទាយមានជ័យដឹកនាំក្រុមការងារចុះជួយ ជុល ផ្លូវជាតិលេខ៥ ចន្លោះ ពី PK357+000 ទៅដល់ PK359+600 នៅ ម្តុំ ស្ពាន តា ផាន់ មុខ ស្នងការដ្ឋាននគរបាល ខេត្ត និង ម្តុំ រង្វង់ មូល ស្រី គ្រប់លក្ខណ៍ ក្នុងក្រុងសិរីសោភ័ណដើម្បីលុបសំបុកមាន់ដោយល្បាយថ្មម៉ិច ស៊ីម៉ង់ត៍ កៅស៊ូ និងចន្លោះពី PK394+800 ទៅដល់ PK395+800 នៅម្តុំជាប់អាងអូរខៃដនក្រុងប៉ោយប៉ែតដែលរងគ្រោះ ដោយសារ ទឹកជំនន់ នៃ ការបាក់ ធ្លាយ ទំនប់ ដោយ ជួសជុល ចិញ្ចើម ចាក់ដី ល្បាយ ថ្មភ្នំ និង កៀរ កិន បង្ហាប់ និងជួសជុលផ្លូវខេត្តលេខ២៦៨A ព្រៃ មាន់ ភ្នំស្រុកចន្លោះ ពី PK1+800 ទៅដល់ PK2+300 នៅព្រឹក ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២០។

គួររំលឹកផងដែរថា ក្នុងអំឡុង ទឹកជំនន់ កាលពី ខែតុលា និង ដើមខែ វិច្ឆិកា ឆ្នាំ ២០២០ កន្លងមកនេះ កំណាត់ ផ្លូវជាតិលេខ៥ និង ផ្លូវខេត្ត ដូចខាងលើ បានរងការខូចខាត យ៉ាងដំណំទឹកហូរកាត់និង ផ្អាក ចរាចរណ៍ សម្រាប់ យានយន្ត ធុន ធ្ងន់ ជាច្រើនថ្ងៃ។

លោកសុខចាន់ថា ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តបន្ទាយមានជ័យបានប្រាប់អ្នកយកព័ត៌មានឲ្យដឹងថា មន្ទីររបស់លោកកំពុងយកចិត្តទុក ដាក់ប្រឹងប្រែងគិតគូរជំរុញការជួសជុលឡើងវិញ នូវរាល់ផ្លូវដែលរងការខូចខាតនៅតាមផ្លូវជាតិលេខ៥ និង លេខ៦ លាយថ្មម៉ិច ស៊ីម៉ង់ត៍ កៅស៊ូលុបសំបុកមាន់ ក្នុងនោះមន្ទីររបស់លោក មន្ទីរអភិវឌ្ឍន៍ជនបទ រួមសហការជាមួយអាជ្ញាធរ ដែនដីត្រូវបន្តការយកចិត្តទុក ដាក់ពិនិត្យមើលផ្លូវថ្នល់ដែលរងការខូចខាត ត្រូវប្រញាប់ ប្រញាល់ធ្វើការជួសជុលឡើងវិញ មិនត្រូវទុកចាំដល់ខូចធ្ងន់ធ្ងរនោះទេ និងបានអំពាវនាវ ដល់ប្រជាពលរដ្ឋនៅទូទាំងខេត្ត សូមឲ្យចូលរួមទាំងគ្នាថែទាំផ្លូវថ្នល់ដែលបានជួសជុល ស្ថាបនាហើយនោះនៅតាមផ្លូវជាតិឲ្យប្រើប្រាស់បានយូរអង្វែងផងដែរ៕
ដោយ ៖ វ៉ាន់ ណាង


-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


