Connect with us

ព័ត៌មានជាតិ

លោក ពុយ គា៖ ព័ត៌មានក្លែងក្លាយជាបញ្ហាសាកល

បានផុស

នៅ

លោក ពុយ គា អគ្គលេខាធិការក្លិបអ្នកកាសែតកម្ពុជា មានប្រសាសន៍ថា ព័ត៌មានក្លែងក្លាយមិនមែនជាបញ្ហារបស់កម្ពុជាតែមួយទេ គឺជាបញ្ហាសាកល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកមានប្រសាសន៍ឆ្លើយតបអ្នកសារព័ត៌មាន នៅក្នុងវេទិកាតុមូលនិពន្ធនាយក សារព័ត៌មានអាស៊ីអឺរ៉ុប លើកទី១០ ក្រោមប្រធានបទេ “ការពង្រឹងកិច្ចសហប្រតិបត្តិការណ៍ប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ” ដែលប្រព្រឹត្តិទៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ ២០២១។

លោក ពុយ គា ប្រសាសន៍បញ្ជាក់ថា ដូច្នេះហើយទើបនិពន្ធនាយក និងសារព័ត៌មានធំៗរបស់ទ្វីបអាស៊ី និងអឺរ៉ុប រួមគ្នាជជែកលម្អិតរកមធ្យោបាយធ្វើយ៉ាងណាជួយដោះស្រាយលើបញ្ហានេះ។

លោក ពុយ គា មានប្រសាសន៍បន្តថា៖ “ព្រោះបញ្ហាព័ត៌មានក្លែងក្លាយ គឺប៉ះពាល់វិជ្ជាជីវៈសារព័ត៌មានមាន មានន័យថា គេវាយអួទាំងអស់តែម្ដង។ កាលណាគេឃើញព័ត៌មានក្លែងក្លាយ គេថាអ្នកកាសែតហ្នឹងជាអ្នកចូលរួម ឬក៏បញ្ចេញព័ត៌មានហ្នឹង”។

លោក មានប្រសាសន៍បន្ថែមថា៖ “ដូច្នេះ តើមានប្រយោជន៍អ្វីដែលអ្នកសារព័ត៌មានបញ្ចេញព័ត៌មានក្លែងក្លាយ ដែលអាចឱ្យមហាជនវាយតម្លៃអ្នកសារព័ត៌មានកាន់តែទាបៗនោះ? ដូច្នេះហើយអ្នកសារព័ត៌មានចាំបាច់ណាស់ត្រូវតែការពារខ្លួនដើម្បីបង្ហាញ តួនាទីរបស់សារព័ត៌មានមានសារៈសំខាន់ប៉ុនណាសម្រាប់សង្គម សម្រាប់ប្រជាពលរដ្ឋ ហើយនឹងប្រទេសជាតិ ក៏ដូចជាសម្រាប់ពិភពលោកទាំងមូល ដែលក្នុងនោះយើងដឹងហើយថា អ្នកសារព័ត៌មានជាទូទៅ គោរពនូវ សីលធម៌ នូវវិជ្ជាជីវៈរបស់ខ្លួន មានន័យថា យើងព្យាយាមស្វែងរកប្រភពទាំងអស់ដែលពាក់ព័ន្ធ មិនអាចយកប្រភពតែ១ លឺតែម្ខាង ហើយទៅផ្សាយភ្លាម”។

អគ្គលេខាធិការក្លិបអ្នកកាសែតកម្ពុជា ខាងលើមានប្រសាសន៍ថា ដោយសារតែខ្វះវិជ្ជាជីវៈ ខ្វះក្រមសីលធម៌ជាអ្នកសារព័ត៌មានអាជីពបែបនោះ ទើបសម្បូរព័ត៌មានក្លែងក្លាយ​។

ដូច្នេះបានអ្នកសារព័ត៌មានចង់អំពាវនាវ គឺមានតែស្ដាប់ មានតែអាន មានតែមើលទូរទស្សន៍ដែលមានវិជ្ជាជីវៈអាជីពទេ ដែលយើងអាចទទួលបានព័ត៌មានពិត។

គួរបញ្ជាក់ថា ព្រះរាជាណាចក្រកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ីអឺរ៉ុប លើកទី១៣ ដែលនឹងប្រារព្ធធ្វើឡើងនៅថ្ងៃទី ២៥ ២៦ ខែវិច្ឆិកា ឆ្នាំ២០២១ ក្រោមប្រធានបទ “ការពង្រឹងពហុភាគីនិយមដើម្បីកំនើនរួម” ។ ក្នុងនោះវេទិកាតុមូលនិពន្ធនាយក សារព័ត៌មានអាស៊ីអឺរ៉ុប លើកទី១០ ជាព្រឹត្តិការណ៍មួយដែលសម្របសម្រួលដោយក្រសួងព័ត៌មាន និងមូលនិធិអាស៊ីអឺរ៉ុប ក្រោមប្រធានបទេ “ការពង្រឹងកិច្ចសហប្រតិបត្តិការណ៍ប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ” ដែលប្រព្រឹត្តិទៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ ២០២១៕

អត្ថបទ៖ ច័ន្ទ វីរៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម