Connect with us

ព័ត៌មានជាតិ

រដ្ឋមន្ត្រីក្រសួងអប់រំ ៖ ការបង្កើនសមត្ថភាពគ្រូបង្រៀនបឋមសិក្សា ជាមធ្យោបាយមានប្រសិទ្ធភាពបំផុត ក្នុងការលើកកម្ពស់ការអប់រំរបស់កុមារ

បានផុស

នៅ

ការបង្កើនសមត្ថភាព គ្រូបង្រៀនបឋមសិក្សានៅកម្ពុជា គឺជាមធ្យោបាយដ៏មានប្រសិទ្ធភាពបំផុត ក្នុងការលើកកម្ពស់ការអប់រំរបស់កុមារ និងផ្តល់ឲ្យពួកគេមានមូលដ្ឋានគ្រឹះ ដ៏រឹងមាំសម្រាប់ការរៀនសូត្រ និងការអភិវឌ្ឍនាពេលអនាគត។ នេះជាការលើកឡើងរបស់លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ និងការប្រគល់-ទទួលហេដ្ឋារចនាសម្ព័ន្ធអប់រំ នៅតាមសាលាគរុកោសល្យ និងវិក្រឹតការខេត្តគោលដៅទាំង ១១ទីតាំង ជូនដល់គណៈគ្រប់គ្រងសាលា នៅសាលាគរុកោសល្យ និងវិក្រឹតការខេត្តកំពត នៅថ្ងៃទី ២៤ ខែវិច្ឆិកា ឆ្នាំ ២០២១។

លោករដ្ឋមន្ត្រី បានបន្តថា អគារសិក្សាថ្មីៗទាំងនេះ កើតចេញពីការសហការគ្នារវាងក្រសួងអប់រំ យុវជន និងកីឡា ជាមួយអង្គការយូណេស្កូ ដែលអនុវត្តលើគម្រោងពង្រឹងកម្មវិធីអប់រំគ្រូបង្រៀននៅកម្ពុជា (STEPCam) លើការងារកែលម្អហេដ្ឋារចនាសម្ព័ន្ធអប់រំ នៅតាមសាលាគរុកោសល្យខេត្តទាំង ១១ទីតាំង (PTTCs) ដោយយល់ឃើញថា ការបង្កើនសមត្ថភាពគ្រូបង្រៀន បឋមសិក្សានៅកម្ពុជា គឺជាមធ្យោបាយដ៏មានប្រសិទ្ធភាពបំផុត ក្នុងការលើកកម្ពស់ការអប់រំរបស់កុមារ និងផ្តល់ឲ្យពួកគេនូវមូលដ្ឋានគ្រឹះ ដ៏រឹងមាំសម្រាប់ការរៀនសូត្រ និងការអភិវឌ្ឍ នាពេលអនាគត។

ដើម្បីចូលរួមកសាងសមត្ថភាព គ្រូបង្រៀនបឋមសិក្សានិងបុគ្គលិកអប់រំ ឲ្យកាន់តែមានសមត្ថភាពប្រសើរឡើងនោះ អង្គការយូណេស្កូ បានប្រគល់កុំព្យូទ័របន្ទះ (Tablets) ចំនួន ១៧៦គ្រឿង ដល់នាយកដ្ឋានបឋមសិក្សា របស់ក្រសួងអប់រំ យុវជន និងកីឡា សម្រាប់ជូនគ្រូឧទ្ទេស និងអ្នកសម្របសម្រួលកម្មវិធីអំណាន និងគណិតវិទ្យាថ្នាក់ដំបូង ដើម្បីជួយ សម្រួលដល់ការអភិវឌ្ឍ លើជំនាញឌីជីថលបន្ថែមទៀត។

ជាមួយគ្នានេះ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានវាយតម្លៃខ្ពស់ ក្នុងការខិតខំប្រឹងប្រែងរបស់លោកគ្រូ អ្នកគ្រូ ក្នុងការខិតខំប្រឹងប្រែងកន្លងមកនេះ។ ជាពិសេសលោករដ្ឋមន្ត្រីសង្ឃឹមថា ការបង្កើតបន្ទប់កុំព្យូទ័រ នឹងជួយបង្កើតការគាំទ្របន្ថែមដល់គ្រូឧទ្ទេស និងគរុសិស្សទទួលបានការបណ្ដុះបណ្ដាលបន្ថែម ដើម្បីអភិវឌ្ឍន៍វិស័យអប់រំឲ្យកាន់តែប្រសើរឡើង ។ ទន្ទឹមនឹងនេះលោករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណដល់លោក Sarlar Umar Alam ដែលតែងតែជួយឧបត្ថមគាំទ្រ ដល់វិស័យអប់រំ ក៏ដូចជារដ្ឋាភិបាលកម្ពុជា ផងដែរ៕

អត្ថបទ៖ សេង ណារិទ្ធ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៦ នាទី មុន

ការសិក្សា ៖ ស្រ្តីដែលមានផ្ទៃពោះខំប្រឹងធ្វើការក្រោមកម្ដៅខ្លាំង ប្រឈមហានិភ័យកូនស្លាប់ក្នុងពោះ

ព័ត៌មានជាតិ៣៩ នាទី មុន

ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី ៣ នៅ​ខេត្តព្រះសីហនុដាក់សម្ពោធ​ឲ្យដំណើការជា​ផ្លូវការ

ព័ត៌មានអន្ដរជាតិ៤៤ នាទី មុន

ជនចំណាកស្រុកជាង ៥០០ នាក់ចូលចតនៅ អង់គ្លេស តាមទូកតូចៗ

ព័ត៌មានជាតិ៥១ នាទី មុន

ក្រុមហ៊ុន​ អ៊ីអនម៉ល ៖ គ្មានការសាងសង់ផ្សារទំនើបអ៊ីអន៤ នៅខណ្ឌកំបូល ដូចការចុះផ្សាយព័ត៌មានឡើយ  

ជីវិតកម្សាន្ដ៥៣ នាទី មុន

ឃុំ ប៉ុណ្ណាដែត ស្នើមន្ត្រីចរាចរណ៍ប្រកាន់ភ្ជាប់សុជីវធម៌-ក្រមសីលធម៌ ដើម្បីជាគំរូចំពោះប្រជាពលរដ្ឋ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម