Connect with us

ព័ត៌មានជាតិ

នាយករដ្ឋមន្ត្រីឡាវ នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការ រយៈពេលពីរថ្ងៃនៅកម្ពុជា

បានផុស

នៅ

​បើតាម​កម្មវិធី​ដែល​បានគ្រោង​ទុក គណៈប្រតិភូ​ជាន់ខ្ពស់​ដឹកនាំ​ដោយ​លោក​បណ្ឌិត ផន​ខាំ វី​ផា​វ៉ាន់ (Phankham Viphavanh) នាយករដ្ឋមន្ត្រី នៃ​សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា រយៈពេល ២ ថ្ងៃ ដោយចាប់ពីថ្ងៃទី ២៩ ដល់ថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០២១ ខាងមុខ នេះ​បើតាម​ការ​ឲ្យ​ដឹង​ពី​អគ្គនាយកដ្ឋាន​ទូរ​ទស្ស​ន៏​ជាតិ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ក្នុងឱកាស​អញ្ជើញ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​រយៈពេល​ពីរ​ថ្ងៃ​នៅ​កម្ពុជា​នេះ លោកនាយក​រដ្ឋមន្ត្រី​ឡាវ នឹង​អញ្ជើញ​ចូល​ក្រាបថ្វាយបង្គំ​គាល់​ព្រះករុណា​ព្រះមហាក្សត្រ អញ្ជើញ​ជួបពិភាក្សា​ការងារ​ជាមួយ​ថ្នាក់ដឹកនាំ​ស្ថាប័ន​នីតិប្បញ្ញត្តិ នីតិប្រតិបត្តិ រួមមាន សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា និង​ជួបពិភាក្សា​ទ្វេភាគី​ជាមួយ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ផងដែរ​។​

​សូមជម្រាបថា ឆ្នាំ ​២០២១ ​នេះ គឺជា​ខួប​លើក​ទី​ ៦៥ ​ឆ្នាំ នៃ​ទំនាក់ទំនង​កា​ទូត​រវាង​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ និង​ព្រះរាជាណាចក្រ​កម្ពុជា​។ ដូច្នេះ​ដំណើរ​ទស្សនកិច្ច​ជា​ប្រវត្តិសាស្ត្រ​របស់​នាយករដ្ឋមន្ត្រី​ឡាវ​នេះ និង​ធ្វើ​ឲ្យ​ទំនាក់ទំនង ក៏ដូចជា​កិច្ចសហប្រតិបត្តិការ​នា​នា កាន់តែ​ស៊ីជម្រៅ​បន្ថែមទៀត​៕

អត្ថបទ៖ កោះ​កែវ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម