ព័ត៌មានជាតិ
ឡាវភ្ជាប់ការរីកចម្រើនរបស់ខ្លួនទៅនឹងការចូលរួមរបស់កម្ពុជា
ប្រធានរដ្ឋសភាឡាវលោក សាយ សំផន ភូមិវិហាន បានអរគុណប្រទេសកម្ពុជាដែលបានជួយដល់ប្រទេសឡាវកាលពីកន្លងទៅ រាល់ជំនួយនានាដែលកម្ពុជាបានផ្ដល់ជូននិងការគាំទ្រទាំងក្នុងក្របខណ្ឌតំបន់ និងអន្តរជាតិ បានធ្វើឱ្យមានការអភិវឌ្ឍន៍ដល់បច្ចុប្បន្ន។

ថ្លែងក្នុងពិធីលៀងសាយភោជន៍ផ្លូវការជូនប្រធានព្រឹទ្ធសភាកម្ពុជា សម្ដេចតេជោ ហ៊ុន សែន នៅរដ្ឋធានីវៀងច័ន្ទ កាលពីយប់ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២ លោក សាយ សំផន ភូមិហាន ថាបានថ្លែងអំណរគុណចំពោះគណបក្សគណប្រជាជនកម្ពុជា រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ដែលបានជួយគាំទ្រចំពោះបុព្វហេតុតស៊ូរបស់ប្រជាជនឡាវក្នុងពេលកន្លងមកនិងបច្ចុប្បន្នលើការជ្រោមជ្រែងដល់ការកសាងនិងអភិវឌ្ឍសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។

ក្នុងនាមសភាជាតិឡាវលោកបានអរគុណចំពោះជំនួយរបស់កម្ពុជាលើការបណ្តុះបណ្តាលធនធានមនុស្សដែល ព្រឹទ្ធសភាកម្ពុជា បានផ្តល់អាហារូបករណ៍ ដល់មន្ត្រីនៃសភាជាតិឡាវ ក៍ដូចជាជំនួយលើវិស័យផ្សេងៗ ទៀត ជាពិសេសការជួយគាំទ្រឡាវនៅក្របខណ្ឌតំបន់និងអន្តរជាតិ។
ថ្លែងក្នុងពិធីនោះផងដែរប្រធានព្រឹទ្ធសភាកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងយូរអង្វែងរវាងប្រជាជនកម្ពុជា-ឡាវ។ សម្តេចជឿជាក់ថា «ភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ និងយូរអង្វែង» ដែលបង្កើតឡើងនៅឆ្នាំ២០១៩ នឹងបន្តឈានទៅមុខយ៉ាងស្វាហាប់ និងត្រូវបានលើកកម្ពស់ថែមទៀត ដោយការប្រាស្រ័យទាក់ទងគ្នា យ៉ាងជិតស្និទ្ធ នៅគ្រប់កម្រិតទាំងក្នុងក្របខ័ណ្ឌរដ្ឋ និងក្របខ័ណ្ឌបក្ស។

សម្តេចតេជោបន្ថែមថាក្នុងស្មារតីមិត្តភាពជាប្រពៃណីនិងសាមគ្គីភាពដ៏ជិតស្និទ្ធ និងសភាកម្ពុជាត្រៀមខ្លួនជានិច្ច ដើម្បីបន្តធ្វើកិច្ចសហការកាន់តែជិតស្និទ្ធ ជាមួយប្រធាននិងរដ្ឋសភានៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដើម្បីនាំមកនូវគុណប្រយោជន៍ដ៏ធំធេងសម្រាប់ប្រជាជននិងប្រទេសទាំងពីរ។

កម្ពុជា-ឡាវ បានបង្កើតទំនាក់ទំនងការទូតជាមួយគ្នាក្នុងឆ្នាំ១៩៥៦។ ក្នុងប្រវត្តិសាស្ត្រនៃទំនាក់ទំនងឃើញមានភាពល្អួកល្អឺនច្រើនទោះបីជាធ្លាប់មានបញ្ហាព្រំដែនខ្លះជាមួយគ្នាក្ដី តែបានដោះស្រាយដោយសន្តិវិធី។ ក្នុងឆ្នាំ២០២៤ ប្រធានាធិបតីឡាវលោក ថងលូន ស៊ីសូលីត បានថ្វាយដំរី២ជួនព្រះមហាក្សត្រកម្ពុជាដែលជាសញ្ញានៃទំនាក់ទំនងដ៏ល្អរវាងប្រទេសទាំងពីរ៕
អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ


