ព័ត៌មានជាតិ
មន្ត្រីអាកាសចរស៊ីវិលថា ការធ្វើដំណើរចេញ-ចូលកម្ពុជា ចាប់ផ្តើមកម្រើកឡើងវិញជាបណ្តើរៗហើយ
លោក ស៊ិន ចាន់សិរីវុត្ថា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យអាកាសចរស៊ីវិល បានថ្លែងប្រាប់កម្ពុជាថ្មី នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១នេះថា មកដល់ពេលនេះ ការធ្វើដំណើរចេញ-ចូលកម្ពុជា បានចាប់ផ្តើមកម្រើកឡើងវិញជាបណ្តើរៗហើយ។ លោកថា ចាប់ពីក្រោយថ្ងៃទី១៥ ខែវិច្ឆិកា ចំនួនអ្នកដំណើរមានការកើនឡើង ដែលមួយថ្ងៃៗធ្លាប់មានចំនួនប្រមាណ២០០នាក់ តែមកដល់ពេលនេះ កើនដល់៥០០ ទៅ៦០០នាក់ ក្នុង១ថ្ងៃៗ។

ការកម្រើកឡើងវិញនេះ ក្រោយពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានប្រកាសឲ្យអ្នកដំណើរដែលបានចាក់វ៉ាក់សាំងពេញលេញចូលកម្ពុជា ដោយមិនតម្រូវឲ្យធ្វើចត្តាឡីស័កទៀតទេ ចាប់ពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១ មកគ្រាន់តែរង់ចាំការធ្វើតេស្តរហ័ស ប្រមាណពី១៥ទៅ២០នាទីប៉ុណ្ណោះ។

ទោះជាយ៉ាងណា លោក ស៊ិន ចាន់សិរីវុត្ថា អះអាងថា ចំនួននេះមិនទាន់កើនឡើងច្រើនប៉ុន្មានទេ ហើយការមិនទាន់មានកំណើនខ្លាំងនេះ ដោយសារតែអ្នកដំណើរមិនទាន់មានជំនឿចិត្ត ពួកគាត់ត្រូវការពេលវេលាបន្ថែមក្នុងការធ្វើដំណើរឡើងវិញ ដោយសារប្រទេសខ្លះ នៅមិនទាន់លើកលែងការធ្វើចត្តាឡីស័កនៅឡើយទេ។ លោកថា សព្វថ្ងៃនេះចំនួនជើងហោះហើរចេញ-ចូលកម្ពុជា នៅតាមព្រលានយន្តហោះអន្តរជាតិទាំង៣ មានត្រឹមតែពី៧ ទៅ៨ជើងប៉ុណ្ណោះក្នុង១ថ្ងៃ (ប្រហែល៨០០ជើងក្នុង១ខែ)។ ខណៈដែលមុនការវាយប្រហារដោយជំងឺកូវីដ១៩ ក្នុងមួយថ្ងៃៗ កម្ពុជាមានជើងហោះហើរប្រមាណជាង១ម៉ឺនជើងក្នុង១ខែ។

មន្ត្រីជាន់ខ្ពស់អាកាសចរស៊ីវិលរូបនោះ អះអាងជាមួយក្តីសង្ឃឹមថា នៅខែធ្នូខាងមុខ ចំនួនជើងហោះហើរ នឹងកើនឡើងក្នុង១សប្តាហ៍២៩ជើងបន្ថែមទៀត។ លោកថា ចាប់ពីខែធ្នូ ឆ្នាំ២០២១ទៅ ជើងហោះហើរ នឹងកើនឡើងវិញ។
បើតាមលោក ស៊ិន ចាន់សិរីវុត្ថា ដំបូងមានតែក្រុមហ៊ុនក្នុងស្រុកមួយប៉ុណ្ណោះ ដែលហោះហើរ២ជើងក្នុង១សប្តាហ៍ រវាងភ្នំពេញ ទៅសៀមរាប និងពីសៀមរាប ទៅបាងកក (ប្រទេសថៃ)។ ចំណែកក្រុមហ៊ុនអាកាសចរសឹង្ហបុរី ក៏បានត្រៀមរៀបចំការហោះហើរតភ្ជាប់រវាងសឹង្ហបុរី-សៀមរាប-ភ្នំពេញឡើងវិញផងដែរ។

គួររំលឹកថា សម្តេចតេជោនាយករដ្ឋមន្ត្រី កាលពីថ្មីៗនេះបានប្រកាសថា ចាប់ពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១ អ្នកដំណើរទាំងអស់ ដែលបានចាក់វ៉ាក់សាំងរួចរាល់ ឬពេញលេញ ពេលចូលមកប្រទេសកម្ពុជា មិនតម្រូវឲ្យធ្វើចត្តាឡីស័កដូចមុនទៀតទេ ដោយគ្រាន់តែរង់ចាំការធ្វើតេស្តរហ័សរយៈពេល១៥ នាទី ឬ២០ នាទីប៉ុណ្ណោះហើយការប្រែប្រួលនេះ ដោយសារតែប្រទេសកម្ពុជា បានចាក់វ៉ាក់សាំងពេញលេញគ្របដណ្តប់អត្រាជិត៨៨ភាគរយ នៃចំនួនប្រជាជនសរុប១៦លាននាក់ទៅហើយ៕
ដោយ ៖ កោះកែវ



-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ