Connect with us

ព័ត៌មានជាតិ

មក​ស្គាល់​​កន្លែង​ដើរ​លេង​​ទាំង ៣៥ កន្លែង​នៅ​ខេត្ត​កែប

បានផុស

នៅ

កែប​ជា​ខេត្ត​ជាប់​ឆ្នេរ​តូច​មួយ​មាន​ចម្ងាយ​ជាង ២០ គីឡូម៉ែត្រ​ពី​ក្រុង​កំពត។ ខេត្ត​មាន​ឆ្នេរ​សមុទ្រ​ជាង ២០ គីឡូម៉ែត្រ​នេះ ត្រូវ​បាន​រដ្ឋាភិបាល​ដាក់​ផែនការ​អភិវឌ្ឍ​ជា​តំបន់​សម្រាក​លំហែ​កាយ​ប្រភេទ​ប្រណិត ខណៈ​ខេត្ត​តូច​ច្រឡឹង​មិន​ឆ្ងាយ​ពី​ខេត្ត​កំពត​នេះ​ទទួល​បាន​កំណើន​ភ្ញៀវ​ទេសចរ​ជា​រៀងរាល់​ឆ្នាំ។

បើ​និយាយ​ពី​សក្ដានុពល​ខេត្ត​មួយ​នេះ ក៏​សំបូរ​តំបន់​កម្សាន្ត​មិនចាញ់​ខេត្ត​ជាប់​ឆ្នេរ​ដទៃ​ទៀត ជាពិសេស​តាម​បណ្តា​កោះ​នានា។ នេះ​បើ​តាម​មន្រ្តី​មន្ទីរ​ទេសចរណ៍​ខេត្ត​កែប​បាន​ឲ្យ​កម្ពុជា​ថ្មីដឹង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក សោម ចិន្តា ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​កែប​បាន​ឲ្យ​កម្ពុជា​ថ្មី​ដឹង​ថា ខេត្ត​កែប​មាន​ទាំង​តំបន់​ទេសចរណ៍​កែច្នៃ តំបន់​ទាក់ទាញ​បែប​ធម្មជាតិ និង​វប្បធម៌​ រួម​ទាំង​មាន​កោះ​ជាច្រើន​ទៀត​។

បើ​តាម​មន្រ្តី​ទេសចរណ៍​ខេត្តកែប ​កោះ​ទន្សាយ​មាន​ភាព​ល្បីល្បាញ​ទាំង​ភ្ញៀវ​ទេសចរណ៍​ជាតិ​និង​អន្តរជាតិ​ ដែល​តែងតែ​ធ្វើ​ដំណើរ​ទៅ​លេង​ញឹកញាប់។ ក្រៅពីនេះ​ឆ្នេរ​កែប ភ្នំវល្លិ៍ ភ្នំ​សសៀរ និង​ផ្សារ​ក្តាមក៏​មាន​ការ​ស្គាល់​ជា​ទូទៅ​ពី​សំណាក់​​ភ្ញៀវ​ទេសចរណ៍​។ យ៉ាង​ណា​ខេត្ត​កែប​មាន​តំបន់​ទេសចរណ៍​ច្រើន​ទៀត​ ដែល​ភ្ញៀវ​ច្រើន​តែង​រំលង​ឬ​មិន​ចាប់​អារម្មណ៍។

លោក​សោម ចិន្តា បាន​បង្ហាញ​និង​ណែនាំ​តំបន់​ទេសចរណ៍​ទាំង ៣៥ កន្លែង​ដែល​មាន​នៅទូទាំង​​ខេត្ត​កែប​មាន​ដូចជា៖

១/-រ៉ករ៉ូយ៉ាល់ ជា​រមណីយដ្ឋាន​កែច្នៃ​អភិវឌ្ឍ​ដោយ​ឯកជន​មាន​ទីតាំង​ស្ថិត​នៅ​ភូមិ​កែប សង្កាត់​កែប ក្រុង​កែប ខេត្ត​កែប

២/-វត្តភ្នំ​សសៀរ ជា​រមណីយដ្ឋាន​វប្បធម៌ មាន​ទីតាំង​នៅភូមិ​ចំបក់ សង្កាត់​អូរ​ក្រសារ ក្រុង​កែប ខេត្ត​កែប

៣/-ឧទ្យានជាតិ​កែប ជា​រមណីយដ្ឋាន​ធម្មជាតិ​មានទីតាំង​នៅ​ភូមិ​ថ្មី សង្កាត់​ព្រៃធំ ក្រុង​កែប ខេត្ត​កែប

៤/-ផ្សារ​ក្តាម ជា​រមណីយដ្ឋាន​កែច្នៃ​មានទីតាំង​នៅ​ភូមិ​ថ្មី សង្កាត់​ព្រៃធំ ក្រុង​កែប ខេត្ត​កែប

៥/-សួន​មេអំបៅ ជា​រមណីយដ្ឋាន​កែច្នៃ​មានទីតាំង​នៅ​ភូមិ​កែប សង្កាត់​កែប ក្រុង​កែប ខេត្ត​កែប

៦/-ឆ្នេរ​ថ្មី ជា​រមណីយដ្ឋាន​កែច្នៃ មាន​ទីតាំង​នៅ​ភូមិ​កែប សង្កាត់​ព្រៃធំ ក្រុង​កែប ខេត្ត​កែប

៧/-ឆ្នេរ​លេង​ទឹក ជា​រមណីយដ្ឋាន​ធម្មជាតិ មានទីតាំង​នៅ​ភូមិ​ថ្មី​ សង្កាត់​ព្រៃធំ ក្រុង​កែប ខេត្ត​កែប

៨/-វាល​លំហែ​ជ្រោយ​ដូង ជា​រមណីយដ្ឋាន​ធម្មជាតិ មាន​ទីតាំង​នៅ​ភូមិ​កែប សង្កាត់​កែប ក្រុង​កែប ខេត្ត​កែប

៩/-ភ្នំ​វល្លិ៍ ជា​រមណីយដ្ឋាន​ធម្មជាតិ​ មាន​ទីតាំង​នៅ​ភូមិ​ចំការ​បី ឃុំ​ពងទឹក ស្រុក​ដំណាក់​ចង្អើរ ខេត្ត​កែប

១០/-កោះ​ទន្សាយ ជា​រមណីយដ្ឋាន​ធម្មជាតិ មាន​ទីតាំង​នៅ​ភូមិ​កែប សង្កាត់​កែប ក្រុង​កែប ខេត្ត​កែប

១១/-វត្ត​កំពង់​ត្រឡាច ជា​រមណីយដ្ឋាន​វប្បធម៌ មានទីតាំង​នៅ​ភូមិ​កំពង់ត្រឡាច សង្កាត់​កែប ក្រុង​កែប ខេត្ត​កែប

១២/-ថ្ងៃ​បាំង​ឆ័ត្រ ជា​រមណីយដ្ឋាន​កែច្នៃ​ មាន​ទីតាំង​នៅ​ភូមិ​ថ្មី សង្កាត់​ព្រៃធំ ក្រុង​កែប ខេត្ត​កែប

១៣/-វត្ត​វិបស្សនាធុរៈ ជា​តំបន់​ទាក់ទាញ​វប្បធម៌ មាន​ទីតាំង​នៅ​ភូមិ​កែប សង្កាត់​កែប ក្រុង​កែប ខេត្ត​កែប

១៤/-វត្ត​ភ្នំ​លាវ ជា​តំបន់​ទាក់ទាញ​វប្បធម៌ មាន​ទីតាំង​នៅ​ភូមិ​ភ្នំ​លាវ ឃុំ​ពងទឹក ស្រុក​ដំណាក់​ចង្អើរ ខេត្ត​កែប

១៥/-វត្ត​កែប ជា​តំបន់​ទាក់ទាញ​វប្បធម៌ មាន​ទីតាំង​នៅ​ភូមិ​កែប សង្កាត់​កែប ក្រុង​កែប ខេត្ត​កែប

១៦/-ផ្លូវ​ព័ទ្ធ​ភ្នំ​កែប ជា​តំបន់​ទាក់ទាញ​ធម្មជាតិ មាន​ទីតាំង​នៅ​ភូមិ​កែប​/ព្រៃធំ/អង្កោល សង្កាត់​កែប ក្រុង​កែប ខេត្ត​កែប

១៧/-ភូមិ​នេសាទ ជា​តំបន់​ទាក់ទាញ​ធម្មជាតិ មាន​ទីតាំង​នៅ​ភូមិ​ពំពែង សង្កាត់​អង្កោល ក្រុង​កែប ខេត្ត​កែប

១៨/-ព្រៃ​កោងកាង ជា​តំបន់​ទាក់ទាញ​ធម្មជាតិ មាន​ទីតាំង​នៅ​ភូមិ​ថ្មី សង្កាត់​ព្រៃធំ ក្រុង​កែប ខេត្ត​កែប

១៩/-ស្រែ​អំបិល ជា​តំបន់​ទាក់ទាញ​ធម្មជាតិ​ មាន​ទីតាំង​នៅ​ភូមិ​កែប សង្កាត់​កែប ក្រុង​កែប ខេត្ត​កែប

២០/-ឆ្នេរ​អង្កោល ជា​តំបន់​ទាក់ទាញ​ធម្មជាតិ​ មាន​ទីតាំង​នៅ​ភូមិ​អង្កោល ឃុំ​អង្កោល ស្រុក​ដំណាក់​ចង្អើរ ខេត្ត​កែប

២១/-សារៈមន្ទីរជាតិ​កែប ជា​តំបន់​ទាក់ទាញ​វប្បធម៌ មាន​ទីតាំង​នៅ​ភូមិ​កែប សង្កាត់​កែប ក្រុង​កែប ខេត្ត​កែប

២២/-កំពង់ផែ​កោះ​ទន្សាយ ជា​តំបន់​ទាក់ទាញ​ធម្មជាតិ មាន​ទីតាំង​នៅ​ភូមិ​កែប សង្កាត់​កែប ក្រុង​កែប ខេត្ត​កែប

២៣/-ព្រះ​រាជ​ដំណាក់ ជា​តំបន់​ទាក់ទាញ​ធម្មជាតិ មាន​ទីតាំង​នៅ​ភូមិ​ថ្មី សង្កាត់​ព្រៃធំ ក្រុង​កែប ខេត្ត​កែប

២៤/-កោះកុក ជា​តំបន់​ទាក់ទាញ​ធម្មជាតិ មាន​ទីតាំង​នៅ​ភូមិ​កែប សង្កាត់​កែប ក្រុង​កែប ខេត្ត​កែប

២៥/-កោះ​ម្ទេស ជា​តំបន់​ទាក់ទាញ​ធម្មជាតិ មាន​ទីតាំង​នៅ​ភូមិ​កែប សង្កាត់​កែប ក្រុង​កែប ខេត្ត​កែប

២៦/-កោះ​ស្វាយ ជា​តំបន់​ទាក់ទាញ​ធម្មជាតិ មាន​ទីតាំង​នៅ​ភូមិ​កែប សង្កាត់​កែប ក្រុង​កែប ខេត្ត​កែប

២៧/-កោះ​ត្បាល់ ជា​តំបន់​ទាក់ទាញ​ធម្មជាតិ មាន​ទីតាំង​នៅ​ភូមិ​កែប សង្កាត់​កែប ក្រុង​កែប ខេត្ត​កែប

២៨/-កោះ​ហាលត្រី ជា​តំបន់​ទាក់ទាញ​ធម្មជាតិ មាន​ទីតាំង​នៅ​ភូមិ​កែប សង្កាត់​កែប ក្រុង​កែប ខេត្ត​កែប

២៩/-កោះ​ស្វាយ​ព្រៃ ជា​តំបន់​ទាក់ទាញ​ធម្មជាតិ មាន​ទីតាំង​នៅ​ភូមិ​កែប សង្កាត់​កែប ក្រុង​កែប ខេត្ត​កែប

៣០/-កោះ​សារាំង ជា​តំបន់​ទាក់ទាញ​ធម្មជាតិ មាន​ទីតាំង​នៅ​ភូមិ​កែប សង្កាត់​កែប ក្រុង​កែប ខេត្ត​កែប

៣១/-កោះ​ពោធិ ជា​តំបន់​ទាក់ទាញ​ធម្មជាតិ មាន​ទីតាំង​នៅ​ភូមិ​កែប សង្កាត់​កែប ក្រុង​កែប ខេត្ត​កែប

៣២/-កោះ​ម៉ាក់ប្រាង ជា​តំបន់​ទាក់ទាញ​ធម្មជាតិ មាន​ទីតាំង​នៅ​ភូមិ​កែប សង្កាត់​កែប ក្រុង​កែប ខេត្ត​កែប

៣៣/-កោះ​អង្រ្គង ជា​តំបន់​ទាក់ទាញ​ធម្មជាតិ មាន​ទីតាំង​នៅ​ភូមិ​កែប សង្កាត់​កែប ក្រុង​កែប ខេត្ត​កែប

៣៤/-កោះ​អាចម៍សេះ ជា​តំបន់​ទាក់ទាញ​ធម្មជាតិ មាន​ទីតាំង​នៅ​ភូមិ​កែប សង្កាត់​កែប ក្រុង​កែប ខេត្ត​កែប

៣៥/-កោះ​ស្ងួត ជា​តំបន់​ទាក់ទាញ​ធម្មជាតិ មាន​ទីតាំង​នៅ​ភូមិ​កែប សង្កាត់​កែប ក្រុង​កែប ខេត្ត​កែប

អត្ថបទ៖ ប៊ុណ្ណារ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥៨ នាទី មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ២ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

ព័ត៌មានជាតិ៣ ម៉ោង មុន

នៅខែមេសា-ឧសភា កម្ពុជានឹងក្ដៅខ្លាំង កម្រិត៣៨°C និងមានបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

Sokha Hotels

ព័ត៌មានពេញនិយម