Connect with us

ព័ត៌មានជាតិ

ខេត្តកណ្តាលមានបេក្ខជនដាក់ពាក្យប្រឡងបាក់ឌុបជាង ៨០០០នាក់

បានផុស

នៅ

សម្រាប់ឆ្នាំនេះខេត្តកណ្តាលមានបេក្ខជនដាក់ពាក្យប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឬបាក់ឌុប ថ្ងៃ២៧ ខែធ្នូ២០២១ ប្រមាណជាង៨០០០នាក់ក្នុងនោះ ស្រីជាង៤៧០០នាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក គីម រិទ្ធី អភិបាលរងខេត្តកណ្តាល ថ្លែងនៅក្នុងកិច្ចប្រជុំពិភាក្សារៀបចំយន្តការសម្របសម្រួលការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម័យប្រឡង ២៧ ធ្នូ ២០២១ កាលពីថ្ងៃពុធ ម្សិលមិញថា សមយ័ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនាថ្ងៃទី ២៧ ខែធ្នូ ខាងមុខនេះ ខេត្តកណ្តាលមានមណ្ឌលប្រឡងចំនួន ១៨មណ្ឌល ស្មើនឹង ៣៧០បន្ទប់ ក្នុងនោះថ្នាក់វិទ្យាសាស្ត្រមាន ៥មណ្ឌល ស្មើនិង ១១៥បន្ទប់។ ចំណែកថ្នាក់វិទ្យាសាស្ត្របេក្ខជនសរុបចំនួន២៨៤៦នាក់ ស្រី១៧០០នាក់ និងថ្នាក់វិទ្យាសាស្ត្រសង្គម បេក្ខជនសរុប៥៦១៨នាក់ ស្រី៣០៦១នាក់។

បើតាមលោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំយុវជន និងកីឡា ធ្លាប់បានមានប្រសាសន៍ថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុបនៅឆ្នាំនេះ នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ ដោយមានបេក្ខជនបានដាក់ពាក្យប្រឡងសរុប ១១៥,១៣៩នាក់ នារី ៦០,៦៦១នាក់ ចែកជា ២០៤មណ្ឌល និង៤៦៥១បន្ទប់។

នៅក្នុងដំណើរការប្រឡបាក់ឌុបនេះដែរ លោកឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការដ្ឋាននគរបាលជាតិ បានណែនាំដល់អជ្ញាធរ កងកម្លាំងមានសមត្ថកិច្ច និងមន្ត្រីពាក់ព័ន្ធទាំងអស់ ធ្វើយ៉ាងណារក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឲ្យទទួលបានជោគជ័យ៕  អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

ស្នងការខេត្តសៀមរាប បញ្ចប់ករណីប្ដីប្រពន្ធលក់អនឡាញជេរអតិថិជនមិនសំចៃមាត់ត្រឹម «ការសុំទោសជាសាធារណៈ»

ព័ត៌មានជាតិ៤ ម៉ោង មុន

ឯកឧត្ដម ហ៊ុន ម៉ានី ៖ “ឯកសណ្ឋាន​តែមួយ គ្រួសារ​តែមួយ”

ព័ត៌មានជាតិ៤ ម៉ោង មុន

ឯកឧត្ដម ហ៊ុន ម៉ានី ប្រធានស.ស.យ.ក ៖«ឯកសណ្ឋានតែមួយ គ្រួសារតែមួយ»

ព័ត៌មានជាតិ៦ ម៉ោង មុន

កម្មករ និង​និយោជក​អះអាង​ថា រាជរដ្ឋាភិបាល​កម្ពុជា​អាណត្តិ​ទី​៧​គិតគូរ​យ៉ាង​ដិតដល់ និង​ធ្វើកំណែទម្រង់​យ៉ាង​មាន​ប្រសិទ្ធភាព​លើ​វិស័យ​ការងារ

ព័ត៌មានជាតិ៦ ម៉ោង មុន

ឯកអគ្គរដ្ឋតទូតអាមេរិក៖ ខេត្តសៀមរាបជាកន្លែងទេសចរណ៍ ទាក់ទាញបំផុត ខណៈលោកមានបេសសកម្មការទូត រយៈពេល៥ឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម