សន្តិសុខសង្គម
ផ្ដន្ទាទោសស្ត្រីហាយសូ២នាក់ដាក់ពន្ធនាគារក្នុងសំណុំរឿងឆបោកប្រាក់
ស្ត្រីអ្នកជំនួញហាយសូ២នាក់ ក្នុងនោះមានម្នាក់ជាគ្រូជោគជ័យផង ត្រូវបានចៅក្រមសាលាដំបូងរាជធានីភ្នំពេញប្រកាសសាលក្រមសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារ និងបង្គាប់អោយសងសំណងដល់ដើមបណ្ដឹងរដ្ឋប្បវេណីវិញរៀងៗខ្លួន។

ជនជាប់ចោទទី១ឈ្មោះ ឡុង នី ភេទស្រី អាយុ៣៧ឆ្នាំ ជាមេតុងទីនអនឡាញដ៏ល្បីល្បាញ ត្រូវបានលោកចៅក្រម កី ម៉ាណេរ៉ា ប្រកាសសាលក្រមសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់១ឆ្នាំ៦ខែ ក្រោមការចោទប្រកាន់ពីបទឆបោក និងបទ មិនបំពេញកតព្វកិច្ចចំពោះឧបករណ៍ដែលអាចជួញដូរបាន និងបង្គាប់អោយសងសំណងដល់ដើមបណ្ដឹងវិញជាប្រាក់ចំនួន១មុឺនដុល្លារ ។

សូមបញ្ជាក់ថា ស្ត្រីឈ្មោះ ឡុង នី មានសំណុំរឿងឆបោករហូតដល់ជាង១០ករណី ដែលតុលាការបានចាត់ការ និងផ្ដន្ទាទោសជាបន្តបន្ទាប់កន្លងមកនេះទៅតាមពាក្យបណ្ដឹងរបស់ជនរងគ្រោះ។ ចំណែកជនជាប់ចោទទី២ឈ្មោះ ជា សុផល្លា ភេទស្រី អាយុ៤២ឆ្នាំ ជាពាណិជ្ជករ និងជាគ្រូជោគជ័យដ៏ល្បីមួយរូបដែរ ត្រូវបានចៅក្រមប្រកាសសាលក្រមផ្ដន្ទាទោសដល់ទៅ២សំណុំរឿងក្នុងពេលទី១ ។ ក្នុងនោះសំណុំរឿងទី១ តុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារ១ឆ្នាំ៦ខែ និងបង្គាប់អោយសងសំណងដល់ដើមបណ្ដឹងចំនួន៨មុឺនដុល្លារ និងជំងឺចិត្ត១មុឺនដុល្លារ ក្រោមការចោទប្រកាន់ពីបទ ឆបោក និងបទមិនបំពេញកតព្វកិច្ចចំពោះឧបករណ៍ដែលអាចជួញដូរបាន។ ចំណែកសំណុំរឿងទី២ តុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារឈ្មោះ ជា សុផល្លា កំណត់១ឆ្នាំ៦ខែ និងបង្គាប់អោយសងសំណងដល់ដើមបណ្ដឹងជាប្រាក់ចំនួន៥២មុឺនដុល្លារ និងសំណងជំងឺចិត្តចំនួន៥មុឺនដុល្លារ ក្រោមការចោទប្រកាន់ពីបទ ឆបោក និងបទមិនបំពេញកតព្វកិច្ចចំពោះឧបករណ៍ដែលអាចជួញដូរបាន ។

សូមរំលឹកថា គ្រូជោគជ័យឈ្មោះ ជា សុផល្លា ត្រូវបានសមត្ថកិច្ចនគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃចាប់ខ្លួនកាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣ នៅក្នុងសំណុំរឿងឆបោកប្រាក់២០មុឺនដុល្លារ ក្រោមរូបភាពលក់ដីខ្យល់ប្រើឯកសារក្លែងក្លាយ។ ជនជាប់ចោទរូបនេះក៏មានសំណុំរឿងឆបោកជាច្រើនដែលតុលាការកំពុងចាត់ការជាបន្តបន្ទាប់៕
អត្ថបទ៖ មករា


-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


