Connect with us

ព័ត៌មានអន្ដរជាតិ

ថៃ ចាយ​លុយ ៤,៨​ពាន់​លាន​ដុល្លារ ពង្រីក​ព្រលាន​យន្តហោះ​ចំនួន​២

បានផុស

នៅ

ដើម្បី​ជា​ការ​ឆ្លើយ​តប​នឹង​កំណើន​ទេសចរ​​យ៉ាង​ច្រើន​សន្ធឹក ព្រលាន​យន្តហោះ​ថៃ​ចំនួន​២​​គឺ​ ព្រលាន​សុវណ្ណភូមិ និង​ព្រលាន​ដុនមឿង នឹង​ត្រូវ​​ពង្រីក​បន្ថែម​​ទៀត​ជាមួយ​ទុន​វិនិយោគ​ប្រមាណ​ជា ៤,៨​ពាន់​លាន​ដុល្លារ នៅ​ត្រឹម​ឆ្នាំ​២០៣០​ខាង​មុខ។ នេះ​បើ​យោង​តាម​ការ​ប្រកាស​របស់​លោក Kerati Kijmanawat ប្រធាន​​សហគ្រាស​អាកាសយានដ្ឋាន​​រដ្ឋ​ថៃ (AOT) ប្រាប់​ទៅ​កាន់​សារព័ត៌មាន Bangkok Post នៅ​ថ្ងៃ​ទី​៣០ ខែ​មេសា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក Kijmanawat បាន​រៀបរាប់​ថា ព្រលាន​យន្តហោះ​សុវណ្ណភូមិ​ថៃ​បាន​បើក​ដំណើរការ​​ចាប់​តាំង​ពី​ឆ្នាំ​២០០៦ នៅ​ក្នុង​ខេត្ត​ Samut Prakan។ ព្រលាន​នេះ​នឹង​ត្រូវ​បន្ថែម​ផ្លូវ​ឡើង​យន្តហោះ​ចំនួន​២​ច្រក​​​ថ្មី​​ទៀត​ ហើយ​ស្ថានីយ​អាកាសចរណ៍​នឹង​​មាន​សមត្ថភាព​ទទួល​ស្វាគមន៍​ភ្ញៀវ​​​បាន​ដល់ ១៣៥​លាន​នាក់​ក្នុង​១​ឆ្នាំៗ ដែល​នៅ​ពេល​បច្ចុប្បន្ន​នេះ​​​អាច​​ទទួល​​ភ្ញៀវ​ប្រហែល​តែ ៦០លាន​នាក់​ប៉ុណ្ណោះ។ ទុន​​​​សម្រាប់​​វិនិយោគ​ព្រលាន​សុវណ្ណភូមិ នឹង​ចាយ​អស់​ប្រហែល ១៤០​ពាន់​លាន​បាត ឬ​ស្មើ​នឹង ៣,៧​ពាន់​លាន​ដុល្លារ។

ដោយ​ឡែក​ចំពោះ​ព្រលាន​យន្តហោះ​ដុនមឿង​វិញ គម្រោង​ពង្រីក​បន្ថែម​នេះ​នឹង​ចាយ​ទុន​អស់ ៣៦​ពាន់​លាន​បាត ស្មើ​នឹង​ខ្ទង់ ១​ពាន់​លាន​ដុល្លារ។ សមត្ថភាព​​ស្ថានីយ​អាកាសចរណ៍​ព្រលាន​ដុនមឿង​ នឹង​កើន​ដល់ ៥០​​លាន​ក្នុង​១​ឆ្នាំៗ ខណៈ​ដែល​បច្ចុប្បន្ន​​អាច​​ទទួល​ស្វាគមន៍​ភ្ញៀវ​​ត្រឹម ៣០​​លាន​នាក់​។ លោក Kijmanawat បាន​និយាយ​ថា ព្រលាន​ដុនមឿង ភាគ​ច្រើន​ដំណើរការ​សម្រាប់​ការ​ហោះ​ហើរ​ក្នុង​តំបន់ ហើយ​មាន​តម្លៃ​​សមរម្យ។

សហគ្រាស​អាកាសយានដ្ឋាន​រដ្ឋ​ថៃ នឹង​ប្រើ​ប្រាស់​​ថវិកា​ចំណូល​ផ្ទៃ​ក្នុង សម្រាប់​គម្រោង​អភិវឌ្ឍន៍ ហើយ​​អាច​ធ្វើ​កម្ចី​ពី​ធនាគារ​ក្នុង​ករណី​ចាំ​បាច់​តែ​​ប៉ុណ្ណោះ។ យោង​តាម​​ការ​វិភាគ​របស់​អ្នក​ជំនាញ​ចុះ​ផ្សាយ​ដោយ Bloomberg បាន​ប៉ាន់​ស្មាន​ថា ​ប្រាក់ចំណេញ​របស់ AOT នឹង​កើន​ឡើង​ដល់ ២១​ពាន់​លាន​បាត (ប្រហែល ៥៦៦​លាន​ដុល្លារ) គិត​ត្រឹម​ចុង​ខែ​កញ្ញា ឆ្នាំ​២០២៤​ខាង​មុខ បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​ទៅ​មុន៕​

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម