ព័ត៌មានអន្ដរជាតិ
អាមេរិក និងសម្ព័ន្តមិត្ត ជំរុញក្រុមហាម៉ាសឲ្យទទួលយកសំណើបទឈប់បាញ់របស់ អ៊ីស្រាអែល
សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេសបានជំរុញឲ្យក្រុមប្រដាប់អាវុធប៉ាឡេស្ទីនហាម៉ាសទទួលយកសំណើរបស់អ៊ីស្រាអែលចំពោះបទឈប់បាញ់ក្នុងសង្គ្រាមនៅហ្គាហ្សា និងការដោះលែងចំណាប់ខ្មាំងមួយចំនួន ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Al Jazeera នៅថ្ងៃទី៣០ ខែមេសានេះ ។
នៅឯកិច្ចប្រជុំវេទិកាសេដ្ឋកិច្ចពិភពលោកក្នុងរដ្ឋធានីរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត រដ្ឋមន្ត្រីការបរទេសអង់គ្លេសលោក David Cameron បានឲ្យដឹងថា សំណើរបស់អ៊ីស្រាអែលដែលប្រគល់ទៅឲ្យក្រុមហាម៉ាសរួមមានបទឈប់បាញ់រយៈពេល ៤០ ថ្ងៃនៅក្នុងសង្គ្រាមនៅតំបន់ហ្គាហ្សា និងការដោះលែងអ្នកទោសប៉ាឡេស្ទីនរាប់ពាន់នាក់ ជាថ្នូរនឹងការដោះលែងចំណាប់ខ្មាំងអ៊ីស្រាអែលមួយចំនួន ។
លោកសង្ឃឹមថា ក្រុមហាម៉ាសនឹងទទួលយកសំណើនេះ ហើយបានសង្កត់ធ្ងន់ថា សង្រ្គាមនឹងមិនបញ្ចប់នោះទេរហូតដល់ចំណាប់ខ្មាំងទាំងអស់ត្រូវបានដោះលែង ។ ចំណែករដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken ក៏ដាក់ក្ដីសង្ឃឹមដែរថា ក្រុមហាម៉ាសនឹងទទួលយកសំណើនេះ ។
សំណើបទឈប់បាញ់រយៈពេល ៤០ ថ្ងៃនេះកើតឡើង នៅពេលដែលគណៈប្រតិភូជាន់ខ្ពស់របស់ក្រុមហាម៉ាសធ្វើដំណើរទៅកាន់ប្រទេសអេហ្ស៊ីបសម្រាប់ការចរចាចុងក្រោយដែលមានគោលបំណងផ្អាក ឬបញ្ឈប់សង្គ្រាមឥតឈប់ឈររបស់អ៊ីស្រាអែលទៅលើតំបន់ហ្គាហ្សា ខណៈគណៈប្រតិភូក្រុមហាម៉ាសរំពឹងឆ្លើយតបទៅនឹងសំណើចុងក្រោយនេះ ។
កន្លងមកអេហ្ស៊ីប កាតា និងអាមេរិកបានធ្វើការសម្រុះសម្រួលកិច្ចព្រមព្រៀងរវាងអ៊ីស្រាអែល និងក្រុមហាម៉ាសអស់រយៈពេលជាច្រើនខែ ប៉ុន្តែការចរចារការទូតនៅប៉ុន្មានថ្ងៃថ្មីៗនេះហាក់ដូចជាបង្ហាញពីការជំរុញថ្មីមួយឆ្ពោះទៅរកការបញ្ឈប់ភ្លើងសង្គ្រាមជិត ៧ ខែនេះ ។
គួរបញ្ជាក់ថា យ៉ាងហោចណាស់មនុស្ស ៣៤,៤៨៨ នាក់ត្រូវបានសម្លាប់ និង ៧៧,៦៤៣ នាក់ផ្សេងទៀតបានរងរបួសនៅក្នុងការវាយលុករបស់អ៊ីស្រាអែលលើតំបន់ហ្គាហ្សា ចាប់តាំងពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ មក ខណៈខាងអ៊ីស្រាអែលវិញក៏មានមនុស្សស្លាប់បាត់បង់ជីវិតប្រមាណ ១,២០០ នាក់ផងដែរ ៕
អត្ថបទ ៖ ប៊ុន សុភាព
-
ព័ត៌មានជាតិ១ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១៥ ម៉ោង agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៦ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


