ព័ត៌មានអន្ដរជាតិ
ឥណ្ឌា ចាប់ផ្ដើមមានមនុស្សស្លាប់ ដោយសារសីតុណ្ហភាពក្ដៅខ្លាំង
មនុស្ស ២ នាក់បានស្លាប់បាត់បង់ជីវិតនៅក្នុងរដ្ឋ Kerala ភាគខាងត្បូងប្រទេសឥណ្ឌា ដោយសារជំងឺដាច់សរសៃឈាមខួរក្បាលបណ្ដាលមកពីកម្ដៅខ្លាំង ខណៈដែលប្រទេសនេះទទួលរងនូវការកើនឡើងសីតុណ្ហភាពមិនធ្លាប់មាន ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទី៣០ ខែមេសានេះ ។

យោងតាមកាសែត Hindu បានរាយការណ៍កាលពីចុងសប្ដាហ៍ថា ស្ត្រីអាយុ ៩០ ឆ្នាំម្នាក់ និងបុរសអាយុ ៥៣ ឆ្នាំម្នាក់បានស្លាប់នៅក្នុងរដ្ឋ Kerala ដោយសារជំងឺដាច់សរសៃរឈាមខួរក្បាលដែលបណ្ដាលមកពីរលកកម្ដៅឡើងខ្លាំង ខណៈសីតុណ្ហភាពនាពេលនោះហក់ដល់ជិត ៤២ អង្សាសេ ។
សីតុណ្ហភាពនៅទូទាំងរដ្ឋ Kerala ត្រូវបានគេរំពឹងថានឹងខ្ពស់ជាងធម្មតា ដែលបណ្តាលឲ្យអាជ្ញាធរចេញការព្រមានដោយសុំឲ្យប្រជាជនមានការប្រុងប្រយ័ត្នចំពោះកម្ដៅ និងចៀសវាងការចេញក្រៅផ្ទះ ខណៈសាលារៀនជាច្រើនត្រូវបានបិទទ្វារ ។

មិនត្រឹមតែនៅក្នុងរដ្ឋ Kerala ប៉ុណ្ណោះទេនៅក្នុងរដ្ឋ Odisha ភាគខាងកើត Odisha សីតុណ្ហភាពក៏ឡើងដល់ ៤៤.៩ អង្សាសេផងដែរកាលពីចុងសប្ដាហ៍ដែលជាកំណត់ត្រាខ្ពស់បំផុតក្នុងខែមេសានេះ ។
ជាមួយគ្នានេះ ប្រទេសនៅក្បែរខាងគ្នាដូចជា បង់ក្លាដែស អាជ្ញាធរបានប្រកាសបិទសាលាបឋមសិក្សាទាំងអស់នៅទូទាំងប្រទេស និងស្ថាប័នអប់រំស្ទើរតែពាក់កណ្តាល ខណៈដែលរលកកម្ដៅខ្លាំងបានធ្វើឲ្យសីតុណ្ហភាពកើនឡើងលើសពី ៤៣ អង្សាសេ ៕

អត្ថបទ ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១០ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
កីឡា១៤ ម៉ោង agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


