ព័ត៌មានជាតិ
ស្នងការខេត្តសៀមរាប បញ្ចប់ករណីប្ដីប្រពន្ធលក់អនឡាញជេរអតិថិជនមិនសំចៃមាត់ត្រឹម «ការសុំទោសជាសាធារណៈ»
នៅល្ងាចថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤នេះ កម្លាំងនគរបាលខេត្តសៀមរាប បានស្វែងរកឃើញ និងតាមឃាត់២នាក់ប្តីប្រពន្ធលក់ខោអាវតាមអនឡាញ ក្រោយជេរប្រមាថធ្ងន់ធ្ងរលើអតិថិជនរបស់ខ្លួន។

តាមការឱ្យដឹងរបស់លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តសៀមរាប សមត្ថកិច្ចបានណែនាំ និង ធ្វើកិច្ចសន្យាអប់រំ នៅប៉ុស្ដិ៍នគរបាលរដ្ឋបាលសាលាកំរើក ដោយសាមីខ្លួនបានធ្វើការសុំទោសជាសាធារណៈ សន្យាបញ្ឈប់ការប្រើប្រាស់ពាក្យសម្ដីជេរប្រមាថ ឬខុសឆ្គងតទៅទៀត។
គួររំលឹកថា កាលពីពេលថ្មីៗនេះ មានករណីស្រ្តី និងប្ដីប្រពន្ធដែលជាអ្នកលក់អនឡាញ បានជេរទៅលើអតិថិជនដែលទិញសម្ភារៈរបស់ខ្លួន។
ជាការកត់សម្គាល់ ក្រោយអ្នកលក់អនឡាញទាំងប្ដីប្រពន្ធរូបនេះប្រើពាក្យសម្ដីមិនសមរម្យលើអតិថិជន ភ្លាមៗពលរដ្ឋកម្ពុជា បានប្រតិកម្មចំពោះអ្នកលក់អនឡាញទាំងគូរនេះភ្លាម ដោយចាត់ទុកថា ពាក្យសម្ដីអសុរសដែលប្ដីប្រពន្ធនេះប្រើជាពាក្យប្រាសចាកនឹងសីលធម៌សង្គមខ្មែរ៕
អត្ថបទ៖ជុន កុសល


-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៤ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៣ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១៤ ម៉ោង agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


