ព័ត៌មានជាតិ
ឯកឧត្ដម ហ៊ុន ម៉ានី ៖ “ឯកសណ្ឋានតែមួយ គ្រួសារតែមួយ”
នារសៀល ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤ នេះ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយសមាជិក សមាជិកា ស.ស.យ.ក. ប្រចាំសាកលវិទ្យាល័យសៅស៍អ៊ីសអេយសៀ ខេត្តសៀមរាប។ អញ្ជើញអមដំណើរឯកឧត្តមប្រធាន និងមានវត្តមានក្នុងពិធីនេះរួមមាន ឯកឧត្តម ទៀ សីហា ឯកឧត្តម សុះ មុះសិន អនុប្រធានស.ស.យ.ក. ឯកឧត្តម លោកជំទាវ សមាជិក សមាជិកាគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្តាល គណៈដឹកនាំចលនាយុវជនគ្រឹះស្ថានឧត្តមសិក្សា ប្រចាំសាកលវិទ្យាល័យសៅស៍អ៊ីសអេយសៀ និងសមាជិក សមាជិកាចូលរួម ចំនួន២៥០០ នាក់។

យោងរបាយការណ៍លោកបណ្ឌិត សៀន សុវណ្ណា សាកលវិទ្យាធិការ និងជាប្រធានក្រុមការងារ ស.ស.យ.ក. ប្រចាំសាកលវិទ្យាល័យ បានឱ្យដឹងថា ដោយមានការយល់ច្បាស់ពីបុព្វហេតុ និងបេសកកម្មរបស់ ស.ស.យ.ក ពីសំណាក់គណៈដឹកនាំចលនាយុវជន នាំឱ្យសាស្ត្រាចារ្យ បុគ្គលិក និងនិស្សិតក្នុងសាកលវិទ្យាល័យស្ម័គ្រចិត្តចូលរួមជាសមាជិក ដែលគិតត្រឹមបច្ចុប្បន្ន សមាជិក សមាជិកា បានកើនដល់ ៤ ០០០ នាក់។ ជាងនេះទៅទៀត សមាជិក សមាជិកាទាំងអស់បានប្តេជ្ញាចូលរួមជាមួយ ស.ស.យ.ក. ដើម្បីក្លាយខ្លួនជាសសរទ្រូងប្រទេសជាតិ និងចូលរួមចំណែកក្នុងការអភិវឌ្ឍប្រទេសជាតិ។

មានមតិទៅកាន់សមាជិក សមាជិកាទាំង ២ ៥០០ ឯកឧត្តម ហ៊ុន ម៉ានី បានសម្តែងនូវក្តីរំភើប និងសប្បាយរីករាយ ដែលបានឃើញកំណើនសមាជិកជាលំដាប់។ ជាមួយគ្នាដែរ ឯកឧត្តមក៏សូមកោតសរសើរដល់ ថ្នាក់ដឹកនាំក្រុមការងារ ស.ស.យ.ក. ដែលបានយកចិត្តទុកដាក់ បង្ករបរិយាកាស និងប្រមូលផ្តុំយុវជនដែលមានឆន្ទៈចង់ចូលរួមការងារសង្គមជាមួយ ស.ស.យ.ក.។ នាឱកាសនៃការជួបជុំដ៏មានអត្ថន័យនេះផងដែរ ឯកឧត្តមប្រធានបានធ្វើការចែករំលែកបទពិសោធន៍ និងទស្សនៈល្អៗពាក់ព័ន្ធនឹងភាពជាអ្នកដឹកនាំ ការហាត់ពត់លុតដំ បណ្តុះស្មារតី និងបំណិនជីវិតល្អៗជាច្រើនដែលសមឹជិក សមាជិកា ស.ស.យ.ក. អាចរៀនសូត្រ ក្រេបជញ្ជក់បានពីការងារស្ម័គ្រចិត្តជាមួយ ស.ស.យ.ក.។

សូមបញ្ជាក់ផងដែរថា នាពិធីសំណេះសំណាលនេះ ឯកឧត្តម ហ៊ុន ម៉ានី ក៏បានបើកឱកាសឱ្យ សមាជិក សមាជិកា បានសាកសួរ និង សូមអនុសាសន៍ល្អៗ ប្រកបដោយភាពស្និទ្ធស្នាលជាទីបំផុត៕







-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


