Connect with us

ព័ត៌មានជាតិ

រឿង​ថ្មី​​បន្ថែម​ជុំវិញ​ការ​ចោទ​​ម្ចាស់​សណ្ឋាគារ​ខេត្ត​សៀមរាប វាយ​របង​វត្ត

បានផុស

នៅ

សៀមរាប៖ បន្ទាប់​ពី​មាន​ការ​ផ្សព្វផ្សាយ​របស់​សារ​ព័ត៌មានកម្ពុជា​ថ្មី ករណី​សណ្ឋាគារ​ស្ទឹងសៀមរាប វាយ​របងវត្ត និង ដាក់​ម៉ាស៊ីន​ភ្លើង​ក្នុង​វត្ត​រួច​មក​គណៈកម្មការ​វត្តព្រហ្មរ័ត្ន បាន​ចេញ​សេចក្តី​បំភ្លឺ​ឡើងវិញ ពាក់ព័ន្ធ​នឹងការរៀបចំ​របង​វត្ត​តែប៉ុណ្ណោះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមហ្វេសបុកផ្លូវការរបស់វត្តព្រះព្រហ្មរ័ត្ន បានបង្ហោះកាលពីថ្ងៃទី០២ខែធ្នូឆ្នាំ២០២១ថា តាមពិតភាគីសណ្ឋាគារស្ទឹងសៀមរាប ពុំបានវាយរបងវត្តទេ ដោយគ្រាន់តែកែលម្អត្របកឈូករបងវត្ត ដែលមានសភាពចាស់និងមានការប្រេះស្រាំ ដោយសារមិនទាន់បានលាបថ្នាំ។ ក្នុងការកែលម្អនេះ ភាគីសណ្ឋាគារបានរកជាងចម្លាក់មកធ្វើការជួសជុលឡើងវិញ តាំងពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១ មកម្ល៉េះ ហើយការជួសជុលនេះរួមមាន៖

១- បិទក្បាច់ចម្លាក់លើរបងវត្ត ដែលមិនទាន់បានបិទ
២- ជួសជុល កែលម្អ ក្បាច់ត្របក ដែលមានសភាពចាស់ និងប្រេះទ្រាំ ឡើងវិញ
៣- លាបថ្នាំពណ៌លើក្បាច់ចម្លាក់ លើផ្ទៃជញ្ជាំង និងលើអក្សរ ដែលចាស់ឲ្យថ្មីឡើងវិញ
៤- លាបថ្នាំពណ៌លើក្បាច់ចម្លាក់ លើផ្ទៃជញ្ជាំង លើអក្សរ និងត្របកឈូក ដែលបានជួសជុលកែលម្អឡើងវិញ។

ការកែលម្អខាងលើ មានបញ្ជាក់នៅក្នុងកិច្ចសន្យាស្ដីពីការបិតក្បាច់ចម្លាក់ និងលាបថ្នាំពណ៌លើជញ្ជាំង និងអក្សររបងវត្ត រវាងភាគីម្ចាស់សំណង់ និងភាគីជាង ចុះថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១ ដូចមានភ្ជាប់ជូនខាងក្រោមស្រាប់។

ដោយសារក្បាច់ចម្លាក់ដែលត្រូវធ្វើមានច្រើនក្បាច់ខុស ហើយជាងត្រូវចាក់ពុម្ពក្បាច់ទើបត្រូវប្រើពេលយូរ ហើយមានការយឺតយ៉ាវបណ្តាលឲ្យមានភ័ន្តច្រឡំ។ គិតត្រឹមថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២១ នេះ ជាងបានលាបថ្នាំពណ៌លើផ្ទៃជញ្ជាំង និងអក្សរ​រួចហើយ។ រីឯក្បាច់ចម្លាក់ផ្សេងទៀត បានកំពុងធ្វើជាបន្តបន្ទាប់ទៀត។

គណៈកម្មការវត្តព្រះព្រហ្មរ័ត្ន បានសម្តែងការត្រេកអរ ខណៈដែលម្ចាស់សណ្ឋាគារស្ទឹងសៀមរាប បាន​ជួយ​សាងសង់​របង​វត្តនិងបានយល់ព្រមដកម៉ាស៊ីនភ្លើងចេញវិញ។

លោកហ៊ី សាយ ប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់និងសុរិយោដីខេត្តសៀមរាប បានមានប្រសាសន៍តាមទូរស័ព្ទឲ្យដឹងនៅរសៀលថ្ងៃទី០៣ខែធ្នូនេះថា មន្ត្រីជំនាញរបស់លោកបានរាយការណ៍មកថា ទីតាំងសំណង់ស្ថិតនៅលើគំរោងផ្លូវ ៣៨ខ្សែ ដែលបានរុះរើអគារចាស់និងធ្វើអគារថ្មី៕

អត្ថបទ៖ កុសល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សេដ្ឋកិច្ច១០ នាទីutes មុន

អ្នករត់តាក់ស៊ី៖ បច្ចុប្បន្ន រប​រដឹកអ្នកដំណើរមិនសូវកាក់កប ប៉ុន្ដែជំនួសដោយការផ្ញើអីវ៉ាន់

ព័ត៌មានអន្ដរជាតិ២៤ នាទីutes មុន

ធនាគារកណ្ដាលរុស្ស៊ីព្រួយបារម្ភពីហានិភ័យសេដ្ឋកិច្ច ជុំវិញការធ្លាក់ចុះតម្លៃប្រេង

ព័ត៌មានអន្ដរជាតិ២៥ នាទីutes មុន

របកគំហើញ​ថ្មី! អ្នក​វិទ្យាសាស្ត្រ​អាច​បង្កាត់​​សត្វមួយ​ប្រភេទ​ដែល​ផុតពូជ​ជាង​ ១ម៉ឺន​ឆ្នាំ​មុន

ព័ត៌មានជាតិ២៨ នាទីutes មុន

១សប្ដាហ៍ដំបូងនៃខែមេសា ក្រសួងបរិស្ថានរកឃើញភ្លើងឆេះព្រៃ២៧៤ករណី

ព័ត៌មានអន្ដរជាតិ៣៥ នាទីutes មុន

រក​ឃើញ​អ្នកស្លាប់​នៅ​អគារ​​រលំ​នៅ​ថៃ​​​កើនដល់​២១នាក់ ខណៈ៧៣នាក់​បាត់ខ្លួន​

លោក ជួន ណារិន្ទ
សន្តិសុខសង្គម៨ ម៉ោង មុន

លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយក​ដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ

ព័ត៌មានជាតិ៥ ម៉ោង មុន

ទារលុយមិនបានហើយ ត្រូវកូនបំណុលប្តឹងពីបទគំរាមកំហែងហែកកេរ្តិ៍ទៀត! តើអ្វីទៅ ជាអំពើគំរាមកំហែងហែកកេរ្តិ៍?

ចរាចរណ៍៣ ម៉ោង មុន

ក្រឡាប់រថយន្តដឹកមាន់ សង្កត់រថយន្តអ្នកដំណើរ កៀបជាប់មនុស្ស ០៤ នាក់ នៅស្រុកមុខកំពូល

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

លោក ត្រាំ ឲ្យ EU ចាយ​លុយ​៣៥០​ពាន់​លាន​ដុល្លារ​ទិញ​ថាមពល​ពី​អាមេរិក ដើម្បី​បន្ធូរបន្ថយ​ពន្ធ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ម៉ាក្រុង ទាមទារឲ្យប្រើធម៌ក្តៅលើរុស្ស៊ី បើពូទីន មិនព្រមឈប់បាញ់នៅអ៊ុយក្រែន

Sokha Hotels

ព័ត៌មានពេញនិយម