ប្រមុខ​ការ​ទូត​កម្ពុជា និង​មី​យ៉ាន់​ម៉ា ឯកភាព​បង្កើន​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ពាណិជ្ជកម្ម និង​ការផ្លាស់ប្តូរ​ប្រជាជន
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

ប្រមុខ​ការ​ទូត​កម្ពុជា និង​មី​យ៉ាន់​ម៉ា ឯកភាព​បង្កើន​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ពាណិជ្ជកម្ម និង​ការផ្លាស់ប្តូរ​ប្រជាជន

បានផុស

នៅ

នៅក្នុង​ជំនួប​ពិភាក្សា​រវាង​លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជាមួយ​លោក វុន​ណា ម៉ោង​ល្វី​ន (Wunna Maung Lwin) រដ្ឋមន្ត្រីការបរទេស នៃ​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា នា​ថ្ងៃនេះ ភាគី​ទាំង​ពីរបាន​ឯកភាព​បង្កើន​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​នានា​ដូចជា ពាណិជ្ជកម្ម សេដ្ឋកិច្ច ការផ្លាស់ប្តូរ​រវាង​ប្រជាជន និង​ប្រជាជន ក៏ដូចជា​កិច្ចសហប្រតិបត្តិការ​លើ​វេទិកា​ពហុភាគី​ផងដែរ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​តាម​លទ្ធផល​ជំនួប ដែល​ផ្សព្វផ្សាយ​ដោយ​ក្រសួងការបរទេស​នា​ល្ងាច​នេះ​បាន​ឲ្យ​ដឹងថា ក្នុងជំនួប​នោះ ភាគី​ទាំង​ពីរ​បាន​ពិភាក្សា​គ្នា​ដោយ​ផ្តោត​សំខាន់​ទៅលើ​បញ្ហា​អាស៊ាន ក៏ដូចជា​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​។ នៅក្នុង​ជំនួប​នោះ លោក​រដ្ឋមន្ត្រីការបរទេស​មី​យ៉ាន់​ម៉ា ក៏បាន​អបអរសាទរ​កម្ពុជា ក្នុងនាម​ជា​ប្រធាន​អាស៊ាន​នៅ​ឆ្នាំ​២០២២​ផងដែរ​។ ទន្ទឹមនឹង​ការវាយតម្លៃ​ខ្ពស់​ចំពោះ​លទ្ធផល នៃ​កិច្ចប្រជុំ​មេដឹកនាំ​អាស៊ាន​កាលពី​ខែមេសា ឆ្នាំ​២០២១ មី​យ៉ាន់​ម៉ា​ទន្ទឹងរង់ចាំ​ស្វាគមន៍ និង​ធ្វើការ​សម្របសម្រួល​ជាមួយ​ប្រេសិត​ពិសេស​របស់​ប្រធាន​អាស៊ាន ដើម្បី​អនុវត្ត​នូវ​ការព្រមព្រៀង​ជា​ឯកច្ឆន្ទ​៥​ចំណុច រួមទាំង​ការធ្វើ​ឲ្យ​កាន់តែ​ប្រសើរ​ថែមទៀត នូវ​ដំណើរការ​ផ្តល់ជំនួយ​ម​នុស្ស​ធម៌​។

​ទាក់ទង​កិច្ចខិតខំ​ប្រឹងប្រែង​រួមគ្នា ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​-១៩ លោក វុន​ណា ម៉ោង​ល្វី​ន បាន​ថ្លែងអំណរគុណ​ជំនួយ​ជា​ថវិកា និង​សម្ភារៈ ដែល​កម្ពុជា​បានផ្តល់​យ៉ាង​ទាន់ពេលវេលា ដើម្បី​រួមចំណែក​ដល់​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​ប្រទេស​មី​យ៉ាន់​ម៉ា ក្នុងការ​គ្រប់គ្រង និង​កាត់បន្ថយ​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ពី​ជំងឺ​កូ​វីដ​-១៩​។

លោក​ឧបនាយករដ្ឋមន្ដ្រី បាន​ថ្លែងអំណរគុណ​ដល់​មី​យ៉ាន់​ម៉ា ដែល​បានផ្តល់​ការចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​-១៩ ដល់​ប្រជាពលរដ្ឋ​កម្ពុជា ដែល​កំពុង​រស់នៅ​ប្រទេស​មី​យ៉ាន់​ម៉ា និង​ឲ្យ​មី​យ៉ាន់​ម៉ា បន្ត​ផ្តល់ជំនួយ​ចាំបាច់​នានា​សម្រាប់​ការ​ស្នាក់នៅ​របស់​ពួកគាត់​។

សូមបញ្ជាក់ថា តប​តាម​ការអញ្ជើញ​របស់លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ នៃ​ព្រះរាជាណាចក្រ​កម្ពុជា លោក វុន​ណា ម៉ោង​ល្វី​ន (Wunna Maung Lwin) រដ្ឋមន្ត្រីការបរទេស នៃ​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា បាន​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​ការងារ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា រយៈពេល​២​ថ្ងៃ ដោយ​ចាប់ពី​ថ្ងៃទី​០៦ ដល់​ថ្ងៃទី​០៧ ខែធ្នូ ឆ្នាំ២០២១​។

ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ លោក វុន​ណា ម៉ោង​ល្វី​ន បាន​ចូលជួប​សម្តែង​ការគួរសម​ចំពោះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ក្នុងឱកាស​នោះ​មានការ​ផ្លាស់ប្តូរ​ទស្សនៈ​គ្នា​យ៉ាង​ទូលំទូលាយ​អំពី​ទំនាក់ទំនង​ទ្វេភាគី និង​ការវិវត្ត​នៃ​ស្ថានការណ៍​ក្នុង​តំបន់​នាពេល​ថ្មីៗ​នេះ​។

​ជា​មួយ​គ្នា​នេះដែរ ក៏មាន​ការពិភាក្សា​ដោយ​ត្រង់​ទៅ​ត្រង់​មក អំពី​វិធី​ដើម្បី​គាំទ្រ​ដល់​កិច្ចប្រឹងប្រែង​ក្នុងការ​ដោះស្រាយ​វិបត្តិ​មី​យ៉ាន់​ម៉ា ក៏ដូចជា​ការពង្រឹង​ម​ជ្ឈ​ភាព និង​សាមគ្គីភាព​អាស៊ាន​។ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី បាន​យល់ព្រម​ទទួល​ការអញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​មី​យ៉ាន់​ម៉ា នៅ​ថ្ងៃទី​០៧-០៨ ខែមករា ឆ្នាំ​២០២២ ខាងមុខ​៕

ដោយ ៖ កោះ​កែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ នាទី មុន

៣០​ឆ្នាំនេះ​ធនាគារ​អេស៊ីលីដា​បាន​ឈរជើង​យ៉ាងរឹងមាំ​ក្នុង​វិស័យ ធនាគារ​និង​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​

ជំនឿ៣ ម៉ោង មុន

ទម្រង់ច្រមុះ ៣ប្រភេទ ចាស់ពីដើមចាត់ទុកជាមនុស្សមានបុណ្យវាសនាល្អ

នយោបាយ៣ ម៉ោង មុន

ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ អំពាវនាវ​ឱ្យ​ថ្នាក់ដឹកនាំ​បន្ត​ខិតខំ ដើម្បី​ឲ្យ​បក្ស​រាជានិយម​នេះ មាន​សម្លេង​ឡើងវិញ

ជីវិតកម្សាន្ដ៣ ម៉ោង មុន

ម៉ា ដូ​ណា ហួសចិត្ត​លើ​ការ​ផ្សព្វផ្សាយ​មួយចំនួន​ដែល​បំផ្លើស​ផ្ទុយ​ការពិត

កីឡា៤ ម៉ោង មុន

ជើង​ខ្លាំង​ឃី​ក​បុក​សី​ង​ថៃ Sitthichai រំពឹងថា​នឹង​យកឈ្នះ Kiria ម្ដងទៀត​នៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ World Gran Prix

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services