Connect with us

ព័ត៌មានជាតិ

ប្រមុខ​ការ​ទូត​កម្ពុជា ស្នើ​ប្រទេស​មេគង្គ​-​កូរ៉េ​ទាំងអស់ ទទួលស្គាល់​ប័ណ្ណ​ចាក់​វ៉ាក់សាំង សម្រាប់​រៀបចំ​ផែនការ​ធ្វើដំណើរ​ប្រកបដោយ​សុវត្ថិភាព

បានផុស

នៅ

ថ្លែង​នៅក្នុង​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​មេគង្គ​-​សាធារណរដ្ឋ​កូរ៉េ​លើក​ទី​១១ លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ស្នើ​ឲ្យ​ប្រទេស​សមាជិក​មេគង្គ​-​សាធារណរដ្ឋ​កូរ៉េ​ទាំងអស់ ត្រូវ​រៀបចំ​ផែនការ​ធ្វើដំណើរ​ប្រកបដោយ​សុវត្ថិភាព តាមរយៈ​ការទទួលស្គាល់​នូវ​ប័ណ្ណ​ចាក់​វ៉ាក់សាំង និង​ធ្វើតេស្ត PCR ប្រកបដោយ​ប្រសិទ្ធភាព នៅតាម​ព្រលានយន្តហោះ និង​ច្រកព្រំដែន​ទាំងអស់​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​នៅក្នុង​កិច្ចប្រជុំ​នោះ រដ្ឋមន្ត្រីការបរទេស​មេគង្គ​-​សាធារណរដ្ឋ​កូរ៉េ បាន​ពិនិត្យ​ឡើង​វិញ​នូវ​វឌ្ឍនភាព ដែលមាន​កន្លងមក​នៃ​កិច្ច​សហប្រតិបត្តិការ​មេគង្គ​-​សាធារណរដ្ឋ​កូរ៉េ ផ្អែក​លើ​សសរស្ដម្ភ​ទាំង​៣ ដែល​រួមមាន​ប្រជាជន​វិបុលភាព និង​សន្តិភាព ព្រមទាំង​វិស័យ​អាទិភាព​ទាំង​៧ នៃ​សេចក្តីថ្លែងការណ៍​ទន្លេមេគង្គ​-​ទន្លេ​ហាន​៖ ទី​១, វប្បធម៌ និង​ទេសចរណ៍ ទី​២, ការអភិវឌ្ឍ​ធនធានមនុស្ស ទី​៣, កសិកម្ម និង​អភិវឌ្ឍន៍ជនបទ ទី​៤, ហេដ្ឋារចនាសម្ព័ន្ធ ទី​៥, បច្ចេកវិទ្យា​ព័ត៌មាន និង​ទូរគមនាគមន៍ (ICT) ទី​៦, បរិស្ថាន និង​ទី​៧, បញ្ហា​ប្រឈម​ផ្នែក​សន្តិសុខ​មិនមែន​ប្រពៃណី​។

រដ្ឋមន្ត្រី​ទាំងអស់​បាន​បន្ត​ការ​ប្តេជ្ញាចិត្ត​ក្នុងការ​សម្របសម្រួល​ប​ន្ថែ​ម​ទៀត​នូវ​ការ​ដាក់​ឲ្យ​ប្រើប្រាស់​យ៉ាង​ទូលំទូលាយ​នៃ​បច្ចេកវិទ្យា​ព័ត៌មាន និង​ទូរគមនាគមន៍ ក្នុង​កិច្ចការ​អភិបាលកិច្ច ការ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ ការចូលរួម​របស់​វិស័យ​ឯកជន និង​ការជំរុញ​ការវិនិយោគ​បន្ថែមទៀត​នៅក្នុង​វិស័យ​ឧស្សាហកម្ម និង​ការផ្លាស់ប្តូរ​ផ្នែក​ឌីជីថល នា​ពេល​អនាគត នៅក្នុង​អនុតំបន់​មេគង្គ ពិសេស​នៅក្នុង​វិស័យសេដ្ឋកិច្ច​បែប​ឌីជីថល ច្រកចេញ​-​ចូលជាតិ​តែមួយ ពាណិជ្ជកម្ម អេឡិចត្រូនិក សន្តិសុខ​តាម​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណែ​ត បណ្តាញ​ប្រព័ន្ធ 5G ដែល​ធានាបាន​នូវ​សុវត្ថិភាព បញ្ញា​សិប្បនិម្មិត និង​ទិន្នន័យ​ធំ ដោយ​គិតគូរ​ពិចារណា​ទៅលើ​ជំងឺ​រាតត្បាត​កូ​វីដ​-១៩ និង​បញ្ហា​ប្រឈម​ថ្មីៗ​នានា​ដែល​កំពុងតែ​កើតមាន​។

ជាមួយគ្នា​នោះ អង្គប្រជុំ​បាន​ឯកភាព​ពន្យារ “​ឆ្នាំ​ផ្លាស់ប្តូរ​មេគង្គ​-​សាធារណរដ្ឋ​កូរ៉េ​” ដល់​ឆ្នាំ​២០២២ ដើម្បី​ជំរុញ​ឲ្យ​កាន់តែ​ស៊ីជម្រៅ​នូវ​ការផ្លាស់ប្តូរ​វប្បធម៌ និង​ការយល់ដឹង​គ្នា​ទៅវិញទៅមក តាមរយៈ​ការរៀបចំ​ព្រឹត្តិការណ៍​ផ្សេងៗ​ក្នុងចំណោម​ប្រទេស​ទាំង​៦ ដោយ​រង់ចាំ​ការអនុម័ត​ពី​ប្រមុខ​ដឹកនាំ​មេគង្គ​-​សាធារណរដ្ឋ​កូរ៉េ ក្នុង​កិច្ចប្រជុំ​កំពូល​មេគង្គ​-​កូរ៉េ​លើក​ទី​៣​។ លើសពីនេះ រដ្ឋមន្ត្រី​នៃ​បណ្តា​ប្រទេស​មេគង្គ​-​សាធារណរដ្ឋ​កូរ៉េ បាន​ស្វាគមន៍​ដោយ​ក្តីសង្ឃឹម​ខ្ពស់​ចំពោះ​វេទិកា​ធុរកិច្ច​មេគង្គ​-​សាធារណរដ្ឋ​កូរ៉េ​លើក​ទី​៩ ដែល​នឹងត្រូវ​រៀបចំឡើង​នៅ​ប្រទេស​កម្ពុជា នា​អំឡុងពេល​ចុងឆ្នាំ​នេះ​។​

​ឆ្លៀត​ក្នុងឱកាស​នេះ លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានលើកឡើង​ពី​តួនាទី​សំខាន់ នៃ​ក្របខ័ណ្ឌ​កិច្ចសហប្រតិបត្តិការ​មេគង្គ​-​សាធារណរដ្ឋ​កូរ៉េ និង​គោលនយោបាយ​ឆ្ពោះទៅ​ភាគខាងត្បូង​បូក​ថ្មី ក្នុងការ​ថែរក្សា​សន្តិភាព និង​ស្ថិរភាព​នៅក្នុង​អនុតំបន់​មេគង្គ​។

តាមរយៈ​ការប្តេជ្ញាចិត្ត​រួមគ្នា ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​រាតត្បាត​កូ​វីដ​-១៩ លោក​ឧបនាយករដ្ឋមន្ត្រី បាន​គូសបញ្ជាក់​អំពី​តម្រូវ​ក្នុងការ​ព​ន្លឿ​ន​នូវ​ដំណើរ​ការចាក់​វ៉ាក់សាំង ដោយ​ប្រកាន់​ភ្ជាប់​គោលការណ៍​បរិ​យា​ប័ន្ន និង​មិនមាន​ការរើសអើង​។

ចំពោះ​ការ​ស្តារឡើងវិញ​នៃ​សេដ្ឋកិច្ច​ដំណាក់កាល​ដំបូង​ក្នុងអំឡុងពេល​នៃ​ជំងឺ​រាតត្បាត​កូ​វីដ​-១៩ លោក​បាន​លើកឡើង​ថា “​ប្រទេស​សមាជិក​ទាំងអស់​ត្រូវ​រៀបចំ​ផែនការ​ធ្វើដំណើរ​ប្រកបដោយ​សុវត្ថិភាព​តាមរយៈ​ការទទួលស្គាល់​នូវ​ប័ណ្ណ​ចាក់​វ៉ាក់សាំង បញ្ជរ​ត្រួតពិនិត្យ និង​ធ្វើតេស្ត PCR ប្រកបដោយ​ប្រសិទ្ធភាព​នៅតាម​ព្រលានយន្តហោះ និង​ច្រកព្រំដែន​ទាំងអស់ និង​ប្រព័ន្ធ​តាមដាន​និង​ត្រួតពិនិត្យ​បណ្តាញ​ជំងឺ​កូ​វីដ​-១៩”​។

លោក​ឧបនាយករដ្ឋមន្ត្រី​ក៏បាន​សង្កត់ធ្ងន់​ដែរ​ថា ប្រទេស​មេគង្គ និង​សាធារណរដ្ឋ​កូរ៉េ គួរ​ត្រៀម​នូវ​ផែនការ​ស្តារ​ឡើងវិញ​ក្រោយ​វិបត្តិ​ជំងឺ​រាតត្បាត​ថ្នាក់​តំបន់​ដោយ​ប្រុងប្រយ័ត្ន ដើម្បី​ធានា​ឱ្យបាន​នូវ​ភាព​ធន់ និង​និរន្តរភាព​នៃ​សេដ្ឋកិច្ច​ក្នុង​តំបន់ តាមរយៈ​កិច្ចសហប្រតិបត្តិការ​កា​ន់​តែ​រឹងមាំ​រវាង​រដ្ឋ​និង​ឯកជន ការពង្រឹង​សមត្ថភាព​សហគ្រាស​ខ្នាត​មីក្រូ តូច និង​មធ្យម (MSMEs) ការលើកកម្ពស់​ការតភ្ជាប់​ផ្នែក​ទន់​និង​រឹង ដើម្បី​សម្របសម្រួល​ពាណិជ្ជកម្ម​និង​ការវិនិយោគ ថាមពលបៃតង និង​ការផ្លាស់ប្តូរ​ផ្នែក​ឌីជីថល នៅក្នុង​អនុតំបន់​មេគង្គ​។

នៅ​ចុងបញ្ចប់​នៃ​កិច្ចប្រជុំ រដ្ឋមន្ត្រី​ទាំងអស់​បាន​អនុម័ត​លើ​សេចក្តីប្រកាស​សហប្រធាន​នៃ​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​មេគង្គ​-​សាធារណរដ្ឋ​កូរ៉េ​លើក​ទី​១១ និង​បានអនុម័ត​ការអនុវត្ត​គម្រោង​ចំនួន​៧ សម្រាប់​ឆ្នាំ​២០២១ ក្រោម​មូលនិធិ​កិច្ចសហប្រតិបត្តិការ​មេគង្គ​-​សាធារណរដ្ឋ​កូរ៉េ ជុំ​ទី​៥ ទៅដល់​បណ្តា​ប្រទេស​មេគង្គ សាធារណរដ្ឋ​កូរ៉េ និង​វិទ្យាស្ថាន​មេគង្គ (MI)​។

សូម​បញ្ជាក់​ថា កាលពី​រសៀល​ថ្ងៃទី​០៨ ខែកញ្ញា ឆ្នាំ​២០២១ លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បាន​អញ្ជើញ​ចូលរួម​ដឹកនាំ​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​មេគង្គ​-​សាធារណរដ្ឋ​កូរ៉េ​លើក​ទី​១១ ជាមួយ​លោក ឆុង អើយ​យ៉ុង រដ្ឋមន្ត្រីការបរទេស នៃ​សាធារណរដ្ឋ​កូរ៉េ នៅ​ទីក្រុង​សេ​អ៊ូ​ល ដែល​កិច្ចប្រជុំ​នេះ មានការ​អញ្ជើញ​ចូលរួម​តាម​ប្រព័ន្ធ​វីដេអូ ពី​បណ្ដា​ប្រទេស​មេគង្គ​ផ្សេងទៀត រួមមាន ឡាវ មី​យ៉ាន់​ម៉ា ថៃ និង​វៀតណាម​៕

ដោយ ៖ កោះ​កែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ នាទី មុន

គម្រោងស្ថាបនាផ្លូវក្រវាត់ក្រុងទី៣ គិតរហូតមកទល់ពេលនេះ សម្រេចវឌ្ឍនភាពការងារបាន ៧៣,៧០%ហើយ

KPT+២៨ នាទី មុន

នេះជាការពិត ដែលពិធីបុណ្យប្រពៃណីឥណ្ឌា មានអ្នកចាក់ទម្លុះម្ជុលពេញដងខ្លួន មិនខ្លាចឈឺ

កីឡា៤១ នាទី មុន

កីឡាករ​កូនកាត់​ខ្មែរ​អាមេរិក១​រូប​ កំពុង​ត្រូវ​បាន​អ្នក​ស្នេហា​វិស័យ​បាល់ទាត់ ចង់ឃើញ​ចូល​ក្រុម​ជម្រើសជាតិ​កម្ពុជា

ព័ត៌មានជាតិ៥១ នាទី មុន

៥​ឆ្នាំ​ចុង​ក្រោយនេះ ខេត្ត​ព្រះសីហនុ​សម្រេចបាន​សមិទ្ធ​ផល គួរ​ជាទី​មោទនៈ ធ្វើ​ឲ្យ​ខេត្ត​មួយ​នេះ ប្រែ​មុខមាត់​កាន់តែ​ល្អ​ប្រសើរ​ឡើង

ព័ត៌មានជាតិ១ ម៉ោង មុន

តំណាង​បក្ស​ប្រជាជន ជួប​សន្ទនា​ជាមួយ​ប្រតិភូ​សហភាព​អឺរ៉ុប ដើម្បី​ផ្លាស់ប្ដូរ​បទ ពិសោធន៍ នៃ​យុទ្ធនាការ​ឃោសនាបោះឆ្នោត​

Sokha Hotels

ព័ត៌មានពេញនិយម