Connect with us

ព័ត៌មានជាតិ

អំណោយ​​ សម្ដេច​ប្រធានរដ្ឋសភា បាន​ផ្តល់​ជូន​ពលរដ្ឋ​រងគ្រោះ​ដោយ​ទឹកជំនន់​ នៅ​សង្កាត់​វាល​ស្បូវ​

បានផុស

នៅ

ប្រជាពលរដ្ឋ​ដែល​បាន​ទទួល​រងគ្រោះ​ទឹកជំនន់​ទឹកភ្លៀង​ចំនួន​៥៥១​គ្រួសារ ក្នុង​សង្កាត់​វាល​ស្បូវ ​បាន​ទទួល​អំណោយ​សប្បុរសធម៌​របស់​ សម្ដេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា និង សម្តេច​ធម្ម​វិសុទ្ធ​វស្សា សៅ ទី ហេង សំរិន តាមរយៈ​ លោកជំទាវ ឡោក ខេង សមាជិកា​រដ្ឋសភា និង​ជា​ប្រធាន​ក្រុមការងារ​ចុះ​ជួយ​ខណ្ឌ​ច្បារអំពៅ កាលពី​ព្រឹក​ថ្ងៃទី​២៤​តុលា​នេះ នៅ​ក្នុង​បរិវេណ​វត្ត​វាល​ស្បូវ​ ខណ្ឌ​ច្បារអំពៅ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ ចេង មុនី​រ៉ា អភិបាលខណ្ឌ​ច្បារអំពៅ បាន​ឲ្យ​ដឹង​ថា​ ក្នុង​មួយ​រយៈ​កាល​កន្លង​មក​នេះ មូលដ្ឋាន​សង្កាត់​វាល​ស្បូវ មាន​ប្រជាពលរដ្ឋ​ចំនួន​៥៥១​គ្រួសារ បាន​ទទួល​រងគ្រោះ​ដោយសារ​ទឹកជំនន់​ទឹក​ភ្លៀង បង្ក​ឲ្យ​ផ្ទះ​មួយ​ចំនួន​ធំ​រង​នូវ​ការ​លិចលង់ និង បង្ខំ​ប្រជាពលរដ្ឋ​មួយ​ចំនួន​មក​រស់​នៅ​តាម​ទីទួល​សុវត្ថិភាព​។

កន្លងមក​នេះ​ដែរ លោក​អភិបាលខណ្ឌ ​និង​មន្ត្រី​សង្កាត់​ភូមិ តែង​បាន​ចុះ​ជាប់​ជាប្រចាំ ជាមួយ​ប្រជា​ពល​រដ្ឋ​រងគ្រោះ ដោយ​មិន​គិត​យប់​ថ្ងៃ ​និង​ដោះស្រាយ​ជូន​ពួកគាត់​ជា​ស្បៀងអាហារ ​និង​សម្ភារៈ​ចាំ​បាច់​មួយ​ចំនួន​បាន​ទាន់​ពេល​វេលា​។​

លោកជំទាវ ឡោក ខេង ក្នុងនាម​ សម្ដេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន និង សម្តេច​ធម្ម​វិសុទ្ធ​វស្សា សៅ​ទី ហេង​សំរិន បាន​សំដែង​ក្តី​អាណិតអាសូរ ចំពោះ​ប្រជាពលរដ្ឋ​រងគ្រោះ​ទាំងអស់​។

លោកជំទាវ​ បាន​បន្ត​ថា នេះ​គឺជា​គ្រោះធម្មជាតិ ដែល​មិន​អាច​ទប់ស្កាត់​បាន​ឡើយ​។ សូម​បងប្អូន​យើង​មានការ​ប្រុងប្រយ័ត្ន​ឲ្យ​ខ្ពស់ ជាពិសេស​កូនចៅ ​កុំ​បណ្តោយ​ឲ្យ​លេង​ទឹក ​ចៀសវាង​ការ​លង់ទឹក​ជាយថាហេតុ​។

ជាមួយគ្នានេះ ​សូម​បងប្អូន​ ត្រូវមាន​អនាម័យ ​ទាំង​ខ្លួនប្រាណ និង​សំអាត​ជុំវិញ​ផ្ទះសំបែង បំបាត់​ជម្រក​មូស និង​កាកសំណល់​សំរាម​ផ្សេងៗ ​ត្រូវ​ច្រក​ចូល​ក្នុង​ថង់ ហើយ​ចង​ឲ្យ​ជិត​។​

បន្ទាប់មក ​លោកជំទាវ ​ឡោក​ ខេង​ និង​មន្ត្រី​ក្រុមការងារ ​បាន​ចែក​អំណោយ​ដល់​ប្រជាពលរដ្ឋ​ទាំង​៥៥១​គ្រួសារ​ ដែល​មាន​អង្ករ ទឹក​សុទ្ធ មី ក្រមា ​និង​សម្ភារៈ​មួយ​ចំនួន​ទៀត​៕

អត្ថបទ ៖ ន​រា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ នាទី មុន

លោក អ៊ុន ចាន់ដា ផ្តាំដល់អាជ្ញាធរពាក់ព័ន្ធផ្តល់បរិយាកាសសប្បាយរីករាយដល់ពលរដ្ឋក្នុងឱកាសចូលឆ្នាំខ្មែរខាងមុខ

កីឡា៩ នាទី មុន

របួសជាថ្មី អ្នកចាំទី Courtois បានចាកចេញពីការហ្វឹកហាត់ទាំងទឹកភ្នែក

ព័ត៌មានអន្ដរជាតិ១០ នាទី មុន

វៀតណាម តែងតាំងស្ត្រីមានឥទ្ធិពលម្នាក់ជាប្រធានាធិបតីស្ដីទី ក្រោយលោក Vo Van Thuong លាលែងពីតំណែង

ព័ត៌មានជាតិ១៣ នាទី មុន

ភ្ញៀវទេសចរជាង១ម៉ឺននាក់ បានមកទស្សនាព្រឹត្តិការណ៍ថ្ងៃរះចំកំពូលកណ្តាលប្រាសាទអង្គរវត្ត

ជីវិតកម្សាន្ដ១៥ នាទី មុន

តារាចម្រៀង ណូយ វណ្ណា ក្លាយជាជនរងគ្រោះក្នុងការទិញដីឡូត៍គម្រោងទី ៣០ ម៉ន ដានី ខេត្តកំពត

Sokha Hotels

ព័ត៌មានពេញនិយម