Connect with us

ព័ត៌មានជាតិ

មកដល់បច្ចុប្បន្ននេះ កម្ពុជា មានយានយន្តដែលបានចុះបញ្ជីចំនួនជាង ៦លានគ្រឿង

បានផុស

នៅ

ពីឆ្នាំ១៩៩០ រហូតមកដល់បច្ចុប្បន្ននេះ យានយន្តដែលបានចុះបញ្ជីនៅទូទាំងប្រទេស មានចំនួនជាង ៦ លានគ្រឿង ។ ក្នុងនោះ រថយន្ត មានចំនួនជាង ៩៤ ម៉ឺនគ្រឿង (៩៤៤,៦៥៧ គ្រឿង) ទោចក្រយានយន្តមានចំនួនជាង៥លានគ្រឿង(៥,៣៦០,៤៧៨ គ្រឿង)។ នេះបើតាមការឱ្យដឹងរបស់លោក ឈួន វ៉ន់ អគ្គនាយកនៃអគ្គនាយកដ្ឋាន ដឹកជញ្ជូនផ្លូវគោកក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីល្ងាចថ្ងៃទី២២ ខែធ្នូឆ្នាំ២០២១។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ឈួន វ៉ន់ បានឱ្យដឹងទៀតថា ក្រសួងសាធារណការ និងដឹកជញ្ជូន បានរៀបចំប្រព័ន្ធស្វ័យប្រវត្តិកម្មដឹកជញ្ជូនផ្លូវគោកអានឡាញ (Online)ពីឆ្នាំ២០១៦ដល់បច្ចុប្បន្ន ដោយអនុញ្ញាតឱ្យហាងចុះបញ្ជី ដើម្បីឱ្យស្របនឹងច្បាប់ចរាចរណ៍ផ្លូវគោក ក្នុងនោះ ហាងលក់យានយន្តសរុបមានចំនួន ១៥៧ហាង បានភ្ជាប់ប្រព័ន្ធជាមួយប្រព័ន្ធរបស់អគ្គនាយកដ្ឋានគយ និងពន្ធដារ។ ការរៀបចំការចុះបញ្ជីតាមប្រព័ន្ធអនឡាញ គឺដើម្បីផ្តល់សេវាប្រកបដោយប្រសិទ្ធភាព តម្លាភាព ឲ្យបានលឿន ឲ្យបានជិតប្រជាពលរដ្ឋ និងបញ្ជៀសការស្វែងរកសេវាក្រៅផ្លូវការ៕

អត្ថបទ ៖ ណារី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

អភិបាលខេត្តកំពង់ចាម ស្នើក្រុមហ៊ុនសាងសង់ប្រព័ន្ធលូ បញ្ចៀសផលប៉ះពាល់ និងស្ថាបនាផ្លូវឡើងវិញឱ្យបានស្អាត 

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ក្រុមហ៊ុន Xiaomi លក់រថយន្តអគ្គិសនីចំនួន ៥ម៉ឺនគ្រឿងក្នុងរយៈពេលតិចជាងកន្លះម៉ោង

ព័ត៌មានជាតិ១ ម៉ោង មុន

សាលាបឋមសិក្សាមុខនាគ ខេត្តសៀមរាប ប្រារព្ធទិវាអប់រំកាយ និងកីឡា ដើម្បីលើកកម្ពស់សុខភាព និងសមត្ថភាពរបស់សិស្ស

ចរាចរណ៍៤ ម៉ោង មុន

Update៖ ករណីគ្រោះថ្នាក់រថភ្លើងបុករថយន្ដដឹកអ្នកដំណើររបួសសរុប៤៦នាក់ ក្នុងនោះមានតៃកុងរថភ្លើងម្នាក់

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

កាណាដា ប្ដឹងក្រុមហ៊ុន Meta, Snapchat និង TikTok ពីបទរំខានការ​សិក្សារបស់សិស្ស

Sokha Hotels

ព័ត៌មានពេញនិយម