Connect with us

ព័ត៌មានជាតិ

៣ ចំណុចសំខាន់ ប្រធានមន្ទីរទេសចរណ៍មណ្ឌលគិរី ផ្ដាំភ្ញៀវពេលទៅឆ្លងឆ្នាំ ២០២២

បានផុស

នៅ

ទាក់ទងនឹងការមកទស្សនាកម្សាន្តឆ្លងឆ្នាំសាកស ២០២១ ២០២២ នៅខេត្តមណ្ឌលគិរី ប្រធានមន្ទីរទេសចរណ៍ បានផ្ដាំផ្ញើ ៣ សំណុចគោលសំខាន់ ដើម្បីភ្ញៀវទេសចរចូលមកកម្សាន្តដោយរីករាយ និងសុវត្ថិភាព។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ងិន សុវិមាន ប្រធានមន្ទីរទេសចរណ៍ ខេត្តមណ្ឌលគិរី មានប្រសាសន៍ប្រាប់ កម្ពុជាថ្មី ថា លោកសូមផ្ដាំផ្ញើភ្ញៀវទេសចរណ៍ដែលចូលមកឆ្លងឆ្នាំ និងមកលេងនៅខេត្តមណ្ឌលគិរី ទី១. សូមបើកបរដោយគោរពច្បាប់ចរណ៍ចរណ៍ កុំបើកបរដោយស្រវឹង និងកុំបើកលឿន ទី២. សូមត្រៀមមួក អាវរងារ ឬសំលៀកបំពាក់ក្រាស់ៗ និងស្រោមដៃ ស្រោមជើង ព្រោះឥឡូវខេត្តមណ្ឌលគិរី កំពុងរងា ទី៣. ត្រូវយកកាតវ៉ាក់សាំង ពាក់ម៉ាសជាប្រចាំ មានអាល់កុល ឧស្សាហ៍លាងដៃ អនុវត្តតាមវិធានសុខាភិបាល បើទៅលេងកន្លែងណា ហើយមានមនុស្សច្រើន គួរកុំអាលចូល អាចទៅកន្លែងផ្សេងសិន ដើម្បីជៀងវាងការប្រមូលផ្ដុំមនុស្សច្រើន។

ជាមួយគ្នានេះ លោក ងិន សុវិមាន មានលើកឡើងថា អាជ្ញាធរខេត្ត និងមន្ទីរទេសចរណ៍បានចេញប្រកាសរួចហើយដល់ ប្រតិបត្តិករទេសចរណ៍ ក៏ដូចជាម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ រីសត ភោជនីដ្ឋាន និងអាជីវករ ផ្ដល់សេវា និងតម្លៃសមរម្យដល់ភ្ញៀវទេសចរដែលអាចទទួលយកបានទាំងអស់គ្នា។

ប្រធានមន្ទីរទេសចរណ៍ ខេត្តមណ្ឌលគិរី រូបនេះបានបញ្ជាក់ថា ភ្ញៀវទេសចរណ៍បានសម្រុកទៅសម្រាកកម្សាន្តឆ្លងឆ្នាំសាកល ២០២១ ចូល ឆ្នាំ ២០២២ នៅខេត្តមណ្ឌលគិរី ដោយមកដល់ពេលនេះ សណ្ឋាគារ រីសត ផ្ទះសំណាក់ ត្រូវបានភ្ញៀវជួល និងកក់បន្ទប់ស្នាក់ ពេញ ស្ទើរតែ ១០០ ភាគរយហើយ បើនៅសល់ ក៏មានតែ ២ ៣ បន្ទប់ តែប៉ុណ្ណឹង។

គួរបញ្ជាក់ថា ខេត្តមណ្ឌលគិរីនេះ បានបែងចែកប៉ូលទេសចរណ៍ធំៗចំនួន៦ ទៅតាមទីតាំង ភូមិសាស្ត្រ និងសក្ដានុពលផ្សេងគ្នាជាដើម ក្នុងនោះរួមមាន៖ ១. តំបន់អេកូទេសចរណ៍ក្នុង ដែនជម្រកសត្វព្រៃ៖ ដោយសារនៅក្នុងខេត្តមណ្ឌលគិរីមានដែនជម្រកសត្វព្រៃចំនួន ៥ ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងបរិស្ថាន និងពោរពេញដោយសក្ដានុពល ក្នុងវិស័យអេកូទេសចរណ៍។ ២. តំបន់របៀងអេកូទេសចរណ៍ និងទេសចរណ៍ជនជាតិ ដើមភាគតិច៖ ដែលប៉ូលទេសចរណ៍ទីពីរនេះនឹងត្រូវភ្ជាប់ពីតំបន់ប៊ូស្រាទៅកាន់តំបន់ដាក់ ដាំ។ ៣. តំបន់ក្រុងសែនមនោរម្យ៖ នឹងអភិវឌ្ឍក្រុងនេះទៅជាតំបន់ អភិវឌ្ឍន៍ ពហុបំណង ដែលមានសកម្មភាពកម្សាន្តផ្សេងៗមានលក្ខណៈសម្បូរបែប។

៤. តំបន់ប្រជុំជនស្រុក កោះញែក៖ មានសក្ដានុពលជាតំបន់កសិទេសចរណ៍ ពិសេសអាចរៀបចំជាចំណត យន្តហោះលើទឹក (Water Plan) នៅទន្លេស្រែពកនៃស្រុកកោះញែក។ ថ្វីដ្បិតទន្លេស្រែពកមិន អំណោយផលដល់ការធ្វើនាវាចរទេសចរណ៍ ឬដឹកជញ្ជូនមិនបានក៏ពិតមែន (ដោយសារ សម្បូរថ្មប៉ប្រះទឹក) តែគេអាចរៀបចំជាចំណតយន្តហោះលើទឹក ដូចបណ្ដាប្រទេសមួយចំនួន ដែលឱ្យយន្តហោះហោះហើរមកកាន់តំបន់បឹងទន្លេសាប ឬទៅកាន់កោះរ៉ុងបានទៀតផង។

៥. តំបន់អាកាសយានដ្ឋានមណ្ឌលគិរីនៅស្រុកអូររាំង៖ ដែលនឹងត្រូវអភិវឌ្ឍជាទី ក្រុងរណបនៃក្រុងសែនមនោរម្យ និង៦.តំបន់សមាហណកម្មច្រកទ្វារព្រំដែន៖ នៅខេត្ត មណ្ឌលគិរីមានច្រកទ្វារព្រំដែនទ្វេភាគី ជាមួយវៀតណាមចំនួន៤កន្លែង ដែលអាចជំរុញ ឱ្យមានសកម្មភាពអភិវឌ្ឍន៍ និងទេសចរណ៍នៅតាមច្រកព្រំដែននេះ៕

អត្ថបទ៖ ច័ន្ទ ​វីរៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម